ទាល់​តែ​​​​ឆ្លង​កាត់​រឿង​ ៣​យ៉ាង​​​នេះ​ជាមួយ​គ្នា​​​ទើប​​បុរស​​ម្នាក់​​នោះ​​​​អាច​ក្លាយ​ជា​​គូ​ជីវិត​​អ្នក​ពិត​ប្រាកដ

  • 2020-01-09 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហៅ​ថា​មិត្ត​ប្រុស​បាន ដរាប​ណា​អ្នក​​ព្រម​ស្រឡាញ់ ស្វែង​យល់​​ពី​គ្នា​ រាប់អាន​គ្នា​ជា​គូ​ស្នេហ៍។ អ្នក​អាច​ឈ្លក់​វង្វេង ងប់ងុល ឬ​ស្រឡាញ់​គាត់​ខ្លាំង ប៉ុន្តែ​​ដរាប​ណា​អ្នក​និង​គាត់​​មិន​បាន​​​ឆ្លង​កាត់​រឿង​៣​យ៉ាង​ខាង​ក្រោម​ទេ​​ ​គាត់​មិន​មែន​ជា​គូ​ជីវិត​​របស់​អ្នក​ពិត​ប្រាកដ​នោះ​​ឡើយ​៖​

រូបតំណាង

**១. មើល​​ឃើញ​អនាគត​ជាមួយ​គ្នា​**

មិន​​មែន​​​ត្រឹម​តែ​ពីរ​ឬ​បី​ឆ្នាំ​នោះ​តែ អ្នក​ទាំង​ពីរ​ត្រូវ​មើល​ឃើញ​អនាគត ដែល​ត្រូវ​នៅ​ក្បែរ​គ្នា ​រហូត​អស់​មួយ​ជីវិត​ដូចជា​​ ​រៀបការ សង់​ផ្ទះ​​ មាន​កូន មាន​ចៅ​ និង​ចាស់​ទៅ​ជាមួយ​គ្នា​។​ ​អ្នក​ចែក​រំលែក​គោលដៅ​ជីវិត​រួម​គ្នា និង​មាន​ឆន្ទៈ​ក្នុង​ការ​ឆ្លង​កាត់​ឧបសគ្គ​នានា​ជាមួយ​គ្នា។

២. ឈ្លោះ​គ្នា​ច្រើន​យ៉ាង​ណា​ក៏​​មិន​បោះបង់​គ្នា​

គូ​ស្នេហ៍​ល្អ​ឥត​ខ្ចោះ​មិនមែន​ដោយ​សារ​មិន​ឈ្លោះ​គ្នា​នោះ​ទេ ប៉ុន្តែ​គឺ​ជា​គូ​ស្នេហ៍​ដែល​​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​​ប៉ុណ្ណា​ ក៏​​នៅ​តែ​​អាច​សុំទោស អត់​អោន​ និង​​ត្រលប់​ត្រូវ​រ៉ូវ​គ្នា​វិញ។ នេះ​មាន​ន័យ​ថា​​ក្តី​ស្រឡាញ់ ការ​ព្រួយ​​បារម្ភ ក្តី​អាណិត​អាសូរ ​ចំពោះ​គ្នា​ពិត​ជា​ខ្លាំង​មិន​អាច​គណនា​បាន ដូច្នេះ​ប្រាកដ​ណាស់​​គាត់​ពិត​ជា​គូ​ព្រេង​ដែល​ទេវតា​ប្រទាន​សម្រាប់​អ្នក​ហើយ​។​

រូបតំណាង

៣. ជួយ​ជ្រោមជ្រែង​គ្នា​​ទៅ​វិញ​ទៅ​មក​

អ្នក​ទាំង​ពីរ​មើល​ឃើញ​ចំណុច​ល្អ​របស់​គ្នា​ ចេះ​ជួយ​កែប្រែ​គ្នា​ទៅ​វិញ​ទៅ​មក និង​តែង​លើក​ទឹក​ចិត្ត​គ្នា​ រាល់​ពេល​បរាជ័យ ឬ​អស់​សង្ឃឹម​។ គាត់​តែង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​​ទំនុក​ចិត្ត ម្ចាស់​ការ រឹងមាំ និង​ស្រឡាញ់​អ្នក​ជា​អ្នក មិន​ដែល​ប្រៀបធៀប​អ្នក​ជាមួយ​ស្រី​ផ្សេង​​ឡើយ​ ៕

អានបន្ត៖ ​ មនោសញ្ចេតនា​ដែល​គេ​ងាយ​ទទួល​យក​បានពេក គឺ​មិន​មាន​តម្លៃ​ពិត​មែន​ទេ?

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម