មនោសញ្ចេតនា​ដែល​គេ​ងាយ​ទទួល​យក​បានពេក គឺ​មិន​មាន​តម្លៃ​ពិត​មែន​ទេ?

  • 2020-01-09 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​យ៉ាង​ទាំង​អស់ ដែល​ងាយ​យក​បាន គេ​តែង​មិន​សូវ​ឲ្យ​តម្លៃ មិន​ចេះ​ថែ​រក្សា។ ជំនួស​ឲ្យ​ភាព​ស្មោះស្ម័គ្រ បាន​មក​វិញ​គឺ​ភាព​ព្រងើយកន្តើយ និង​ធុញ​ទ្រាន់។

រូបតំណាង

អ្នក​ដែល​មាន​អារម្មណ៍​ថា​បាត់​បង់​ខ្ញុំ​ឬ​អត់? អ្នក​ដែល​មាន​អារម្មណ៍​ថា ចង់​បាន​ខ្ញុំ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឬ​អត់? អ្នក​ធ្លាប់​ស្រលាញ់​ខ្ញុំ​ដោយ​អស់​ពី​ចិត្ត​ឬ​អត់?

ចម្លើយ​នោះ​គឺមិន​ដែល​សោះ។ អារម្មណ៍​នៃ​ស្នាមថើម​ដំបូង​ប្រគល់​ទៅ គឺ​ចេញ​ពី​អារម្មណ៍​ស្មោះ​ស​របស់​ខ្ញុំ​ពិត​ប្រាកដ គឺ​ជា​ស្នាមថើប​នៃ​ស្នេហា​បែប​កូន​ក្មេង។ ខ្ញុំ​លិច​លង់​ក្នុង​មនោសញ្ចេតនា​របស់​ខ្លួន​ឯង​ ងើប​មុខ​មិន​រួច​នឹង​សុភមង្គល ហើយ​លែង​ខ្វល់​នឹង​បច្ចុប្បន្ន និង​ការ​​ពិត។ ខ្ញុំ​ប្រគល់​មនោសញ្ចេតនា​​ដ៏​ថ្លៃថ្លាឲ្យ​អ្នក​លឿន​ពេក ​ម្ល៉ោះ​ហើយ​អ្នក​ក៏​ធុញ​ទ្រាន់ ឆាប់​អស់​ចិត្ត​ស្រលាញ់។ អ្វី​ដែល​អ្នក​ធ្លាប់​និយាយ​ថា៖ “គ្មាន​ថ្ងៃ​ដោះ​ដៃ​អូន​ឡើយ” ការ​ពិត​គឺ​អ៊ីចឹង​ទេ?

រូបតំណាង

ខ្ញុំ​ពេ​ល​ខ្លះ​ក៏​មិន​យល់​ខ្លួន​ឯង​ដូច​គ្នា ហេតុ​អ្វី​ក៏​អាច​ស្រលាញ់​មនុស្ស​ម្នាក់​បាន​ច្រើន​ដូច​នេះ។ ស្រលាញ់​ព្រម​ទាំង​មាន​ក្ដី​សង្ឃឹម​ផង​ដែរ។ ខ្ញុំ​មិន​មែន​ជា​​មនុស្ស​ចិត្ត​ងាយ អ្នក​ដែល​ធ្លាប់​ចូល​មក​ជីវិត​ខ្ញុំ​នៅ​មុន​នេះ សុទ្ធ​តែ​ត្រូវ​ខ្ញុំ​បង្ករ​គម្លាត​ទាំង​អស់ ដោយ​សារ​ខ្ញុំ​មិន​ទាន់​ទុក​ចិត្ត​គេ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ចូល​មក​ជីវិត​ខ្ញុំ ខ្ញុំ​ជឿជាក់​លើ​អ្នក​ទាំង​ស្រុង ផ្ដល់​ស្នេហា​របស់​ខ្លួន​​ឲ្យ​ទៅ​អ្នក​ក៏​លឿន។

រូបតំណាង

ប្រគល់​ឲ្យ​អស់​យុវភាព វិនាទី​ផ្អែមល្ហែម​ក៏​គ្មាន​សល់ ខ្ញុំ​សួរ​ខ្លួន​ឯង​ជាច្រើន​ដង​ថា៖ ប្រហែល​មក​ពី​គេ​បាន​មនោសញ្ចេតនា​ខ្ញុំ​ងាយ​ស្រួល​ពេក ទើប​គេ​មិន​ឲ្យ​តម្លៃ។ បើ​ពី​ដំបូង ខ្ញុំ​រក្សា​គំលាត​នឹង​គេ​ច្រើន​ជាង​នេះ តើ​គេ​អាច​មើល​ឃើញ​ខ្ញុំ​ច្រើន​ជាង​នេះ​ទេ? ទោះ​ជា​ឈឺ​មិន​តិច​ក៏​ដោយ តែ​ខ្ញុំ​នឹង​គិត​ថា​នេះ​ជា​មេរៀន​ដ៏​ថ្លៃ​មួយ ហើយ​នឹង​មិន​ឲ្យ​មនោសញ្ចេតនា​ទៅ​អ្នក​ណា​ដោយ​ឆាប់​រហ័ស​​ទៀត​ឡើយ៕

អានបន្ត៖ ​ រឿងសំខាន់ពីក្តីស្រលាញ់ដែលអ្នក Single យូរទើបមានស្នេហាដំបូង គួរដឹង

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម