រឿងសំខាន់ពីក្តីស្រលាញ់ដែលអ្នក Single យូរទើបមានស្នេហាដំបូង គួរដឹង

  • 2020-01-08 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់​ទំនង​ស្នេហា ​មាន​រឿង​ខ្លះ​មាន​ភាព​មិន​ច្បាស់​លាស់ ​រហូត​ដល់​ស្រលាញ់​គ្នា​បាន​មួយ​ភ្លែត​ក៏​មិន​អាច​បន្ត​ទៀត។ ​ចៀស​វាង​ស្នេហា​លើក​ទី​១ ត្រូវ​ប្រេះ​ឆា ​​អ្នក​គួរ​ដឹង​ពី​ចំណុច​សំខាន់​ៗ​ខ្លះ​ពី​ស្នេហា​ដូច​ខាង​ក្រោម។

រូបតំណាង

**​១. ស្នេហា​​​មិន​អាច​ល្អ​បាន​យូរ​អង្វែង​ឡើយ ​បើ​ពេល​ជួប​រឿង​ឈឺ​ចាប់​​កុំ​នៅ​ទ្រាំ​ទ្រ**

​ជា​ការ​ពិត ​ ស្នេហា​និង​ទំនាក់ទំនង​វា​មិន​ដូច​គ្នា​ទេ។ ​មិន​​មែន​គ្រប់​ស្នេហា​ទាំង​អស់​​សុទ្ធ​តែ​​មាន​ទំនាក់​ទំនង​ល្អ​នោះ​​ដែរ​។ ​ពេល​ខ្លះ ​​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា ​តែ​ទំនាក់​ទំនង​របស់​ពួក​គេ​ពោរពេញ​ដោយ​​ការ​ឈឺ​ចាប់ ​គ្រាំ​គ្រា បេះ​ដូង​យំ​ដោយសារ​មនុស្ស​ម្នាក់​។ ​​បើ​សិន​អ្នក​ត្រូវ​ប្រទះ​នឹង​រឿង​អាក្រក់​បែប​នេះ ​​អ្នក​ធ្លាប់​គិត​​ទេ​ថា ​បើ​រស់​នៅ​ម្នាក់​ឯង​តើ​ជា​ការ​ប្រសើរ​ឬ​អត់?

រូបតំណាង

​២. ​កុំ​ស្រលាញ់​គេ​អស់​ពី​ពោះ

​​ឪពុក​ម្ដាយ​​​ខំ​ចិញ្ចឹម​អ្នក​តាំង​ពី​តូច​ក្រូច​ឆ្មា ​ហើយ​បំណង​​តែ​មួយ​គត់​ដែល​លោក​ចង់​បាន​ជាង​គេ ​គឺ​ឃើញ​អ្នក​ចេះ​ស្រលាញ់​ខ្លួន​ឯង។ ចំពោះ​ក្តី​ស្រលាញ់​ដ៏​មហិមា​​ដែល​​អ្នក​មាន​គុណ​​រំពឹង​នេះ ​ដូច្នេះ​មុន​ពេល​ស្រលាញ់​បុរស​ណា​​អស់​ពី​បេះ​ដូង ​គួរ​គិត​ឲ្យ​ម៉ត់​ចត់។ ​គិត​ពី​ខ្លួន​ឯង ​​កុំ​​បូ​ជា​គ្រប់​យ៉ាង​រហូត​ដល់​ចំណុច​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​បញ្ហា។ ​កុំ​បណ្ដោយ​ឲ្យ​ជីវិត​​និង​រាង​កាយ​អ្នក​ឈឺ​ចាប់ ​មិន​ស្រាក​ស្រាន្ត។

រូបតំណាង

៣. ​បើ​ស្រលាញ់ ​មិន​គួរ​មាន​អាថ៌កំបាំង​​​​​

​ប្រសិន​បើ​ជា​ស្នេហា​ពិត​​មែន ​មិន​ត្រូវ​លាក់​បាំង​សកម្មភាព​ជាមួយ​គ្នា ​រឹត​តែ​មិន​លាក់​​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ។ ​នេះ​​ជា​ការ​​​មិន​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ដាក់​គ្នា ។ ​គូ​ស្នេហ៍​មួយ​ចំនួន​យល់​ថា ​កា​រ​លាក់​បាំង​សិន​គឺ​ជា​ការ​ផ្ដល់​លក្ខខណ្ឌ​ឲ្យ​គ្នា ​​ផ្ដល់​ទំនុក​ចិត្ត​លើ​គ្នា​ជា​មុន​សិន។ ​ប៉ុន្តែ​បើ​​ស្រលាញ់​​ពិត​មែន ​មិន​គួរ​​មាន​អាថ៌កំបាំង​ឡើយ។

រូបតំណាង

៤. ក្តី​ស្រលាញ់​គឺ​ជា​ការ​បំពេញ​​បន្ថែម ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ

​ថ្វី​ដ្បិត​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា ​មិន​អាច​មាន​ចំណុច​ខ្លាំង​ព្រម​គ្នា ​ប៉ុន្តែ​​​ការ​យល់​ពី​គ្នា ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា។ ​ការ​លៃ​លក​បំពេញ​បន្ថែម​ឲ្យ​គ្នា​នេះ ​គឺ​​ជា​ការ​ពង្រឹង​ចំនុច​ខ្វះ​ខាត ​តែ​មិន​មែន​ប្តូរ​ផ្លាស់​ឲ្យ​ក្លាយ​ជា​មនុស្ស​ផ្សេង​នោះ​ទេ។ ​​​បង្ហាញ​​ពី​ការ​ស្រលាញ់​នៅ​​ខាង​ក្នុង ​មិន​តែ​​ភាព​ខាង​ក្រៅ។ ​កុំ​ឲ្យ​ការ​ស្ទាក់​ស្ទើរ​ ​អន់​ចិត្ត​បង្កើត​ជា​រឿង​មិន​សប្បាយ​ចិត្ត ​រហូត​មិន​អាច​ដើរ​ជាមួយ​គ្នា​បាន​យូរ​ ​ម្ល៉ោះ​ហើយ​បញ្ហា​នេះ​ត្រូវ​ចេះ​យល់​ពី​គ្នា​។

រូបតំណាង

៥. ​ចេះ​ទទួល​ស្គាល់ ​តែ​កុំ​អត់​ធ្មត់

ទម្លាប់​​​អាក្រក់ គឺ​ជា​បញ្ហា​ធំ​ណាស់​ក្នុង​ទំនាក់​ទំនង​ស្នេហា។ ​ដូច​ជា គាត់​ស្រាប់​តែ​មាន​ទម្លាប់​គេង​យូរ​ៗ​ទើប​ក្រោក ​ទម្លាប់​ដើរ​លេង​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្កិ ទម្លាប់​ចុច​ទូរសព្ទ​ពេល​ដើរ​លេង​ជាមួយ​អ្នក ទាំង​នេះ​មិន​អាច​អត់​ធ្មត់​​បាន​ឡើយ។ ​ដូច្នេះ ​អ្នក​ត្រូវ​ហ៊ាន​ប្រាប់​គាត់​ពី​ទង្វើរ​ទាំង​នេះ ​ដើម្បី​ពង្រឹង​ចំណង​ស្នេហា ក៏​ដូច​ជា​ពង្រឹង​អត្ត​ចរិត​គាត់​ផង​ដែរ។ ​

រូបតំណាង

៦. បើ​ស្រលាញ់ ​ត្រូវ​តែ​​ផ្ដល់​កិត្តិយស​​ឲ្យ​គ្នា

ការ​គោរព​ចំពោះ​គ្នា ​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ ​មិន​ថា​តែ​ផ្លូវ​ចិត្ត ​ផ្លូវ​កាយ។ ​​រឹត​តែ​មិន​មែន​គ្រាន់​សម្ដែង​នៅ​នឹង​មុខ ​កឺ​ត្រូវ​ធ្វើ​ទាំង​នៅ​ក្រោយ​ខ្នង ហើយ​ក៏​មិន​មែន​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ដែរ។ ​​កុំ​​ដើម្បី​តែ​ស្នេហា ​សុខ​ចិត្ត​ឲ្យ​​គេ​ជាន់​ឈ្លី​កិត្តិយស គេ​មើល​ងាយ​ម្ដង​ហើយ​ម្ដង​ទៀត​។

រូបតំណាង

៧. ​​កុំ​ខ្ជះខ្ជាយ​ពេល​វេលា ​លើ​ស្នេហា​ដែល​​គ្មាន​លទ្ធផល

ស្នេហា​ ​អាច​បណ្ដាល​ឲ្យ​​​មនុស្ស​បាត់​ភាព​ជា​ខ្លួន​ឯង រហូត​ពេល​ខ្លះ ច្បាប់​ទម្លាប់​ដែល​ខំ​ប្រឹត​ប្រៀប​តាំង​​ពី​ដើម​មក បែរ​ជា​​ម្នាក់​ទៀត​មិន​ឃើញ​តម្លៃ​។ ​មិន​ថា​អ្នក​បាន​លះ​បង់​ធំធេង​​យ៉ាង​​ណា ​ក៏​គាត់​មិន​អាច​កែ​ប្រែ​អត្ត​ចរិត ​និង​គ្មាន​ក្តី​សង្ឃឹម​ថា​ពេល​វេលា​មិន​អាច​ឲ្យ​គាត់​ត្រលប់​មក​ដូច​ដើម។ ​ ​ដល់​ពេល​នោះ ​អ្នក​គួរ​តែ​ឈប់​ស្រលាញ់​គេ ​ហើយ​មក​ស្រលាញ់​ខ្លួន​ឯង​វិញ​ទៅ​ ព្រម​ឲ្យ​​គេ​ទៅ​ចុះ ​ទទួល​ស្គាល់​ការ​ពិត​ទៅ​ថា​​គេ​មិន​បាន​គិត​ដូច​​អ្នក​គិត​​ឡើយ។ ​​កាត់​ចិត្ត​​ហើយ​បើក​បេះ​ដូង​ស្វែង​រក​អ្នក​ថ្មី ​ជា​ការ​ល្អ​ជាង។​ ​

រូបតំណាង

​បុរស​ល្អ ​នឹង​​នាំ​អ្នក​ទៅ​រស់​នៅ​ក្នុង​ជីវិត​មួយ​កាន់​តែ​ប្រសើរ ​កាន់​តែ​សប្បាយ និង​​​មាន​សុខភាព​ល្អ​ ព្រម​ទាំង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​​ផ្សេង​ៗ។ ​បុរស​ម្នាក់​នោះ ​​ចេះ​លើក​ទឹក​ចិត្ត ​ផ្ដល់​ដំបូន្មាន​ និង​​ឲ្យ​អ្នក​សើច​ទោះ​ជួប​ថ្ងៃ​ដ៏​អស់​សង្ឃឹម​បំផុត​​ក៏​ដោយ។ ​​មិន​មែន​ជា​បុរស​ដែល​ចូល​មក​ផ្ដល់​តែ​បញ្ហា ​នាំ​តែ​​ការ​កើត​ទុក្ខ ​ឈឺ​ចាប់​មិន​ចប់​មិន​ហើយ ​នោះ​ទេ៕​

អានបន្ត៖ ​ ស្នេហា​គឺ​ពិបាក​យល់​បែប​នេះ ទោះ​ឈឺ​ចាប់​យ៉ាង​ណា តែ​នៅ​មិន​អាច​បោះ​បង់​បាន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី