ស្នេហា​គឺ​ពិបាក​យល់​បែប​នេះ ទោះ​ឈឺ​ចាប់​យ៉ាង​ណា តែ​នៅ​មិន​អាច​បោះ​បង់​បាន

  • 2020-01-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុ​ដូច​នេះ​ហើយ បើ​រក​បាន​មនុស្ស​ដែល​យើង​ស្រលាញ់​ពិត​ហើយ សូម​ស្រលាញ់​ឲ្យ​ស្មោះ និង​អស់​ពី​ចិត្ត កុំ​បណ្ដោយ​ឲ្យ​បាត់​បង់​ទើ​ប​ស្ដាយ​ក្រោយ។ មិន​ដឹង​ជា​យ៉ាង​ម៉េច ប៉ុន្តែ​នៅ​ពេល​អារម្មណ៍​ស្រលាញ់​នរណា​ម្នាក់​ហើយ ទោះ​ឈឺ​យ៉ាង​ណា អន់​ចិត្ត​ប៉ុណ្ណា លះបង់​ដល់​ណា ក៏​យើង​នៅ​តែ​ប្រឹង​ញញឹម​ហើយ​ទទួល​បាន​ទាំង​អស់។

រូបតំណាង

នៅ​ពេល​ទើប​ចាប់​ផ្ដើម​មនោសញ្ចេតនា​មួយ ពួក​យើង​ទាំង​អស់​គ្នា​តែង​សង្ឃឹម​ថា​នឹង​បាន​ដើរ​រួម​គ្នា​ដល់​ទី​បញ្ចប់ ហេតុ​នេះ​ហើយ ក៏​ប្រើ​អស់​កម្លាំង​កាយ និង​ចិត្ត​មក​ស្រលាញ់​គេ។

ទោះ​បី​ជា​ខួរ​ក្បាល​យើង​វៃ​ដល់​ថ្នាក់​ណា​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា ឥត​ខ្ចោះ​ប៉ុណ្ណា ប៉ុន្តែ​នៅ​ពេល​ជួប​មនុស្ស​ដែល​លង់​ស្រលាញ់រួច​ហើយ ធានា​ថា យ៉ាង​ម៉េច​ក៏​យើង​ប្រែ​ទៅ​ជា​ឆោត​ល្ងង់ ហើយ​គិត​លែង​វៃ​ដូច​មុន​ទៀត​ដែរ។ គេ​និយាយ​ថា​ ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ពិត​ជា​មិន​ខុស​ឡើយ។

រូបតំណាង

ជីវិត​ឲ្យ​យើង​រស់​បាន​ប៉ុន្មាន​ឆ្នាំ? ហេតុ​ម្ដេច ឲ្យ​ពួក​យើង​ជួប​គ្នា​ហើយ ស្រលាញ់​គ្នា​ហើយ តែ​បែរ​ជា​ធ្វើ​បាប​ចិត្ត​សង​ខាង ស្ទើរ​ស្លាប់​ស្ទើរ​រស់ ហើយ​ក៏​មិន​ដោះ​លែងគ្នា។ ស្នេហា​យើង​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ក្ដី​អស់​សង្ឃឹម។ ចុង​បញ្ចប់​ក៏​ដោយ​សារ​តែ​ពាក្យ​មួយ​ម៉ាត់​ថា​ស្រលាញ់។

អារម្មណ៍​ដែល​ភ័យ​ខ្លាច​បំផុត មិន​មែន​នៅ​ពេល​ដើរ​ចេញ​ឡើយ តែ​ជា​អារម្មណ៍​ដែល​សង​ខាង​រក្សា​ភាព​ស្ងៀមស្ងាត់​ទាំង​២។ គេ​មិន​និយាយ ខ្ញុំ​មិន​និយាយ ពួក​យើង​ចាប់​ផ្ដើម​រលុបចេញ​ពី​ជីវិត​របស់​គ្នានៅ​ពេល​ណា​ក៏​មិន​ដឹង។

រូបតំណាង

ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​អាច​នៅ​ក្បែរ​គ្នា ពេល​គេ​មិន​ទាន់​មាន​អាជីព មិន​ទាន់​​មាន​កេរ្តិ៍ឈ្មោះ នោះ​ដល់​ពេល​មាន​អ្វី​គ្រប់​យ៉ាង អ្នក​គិត​ថា​គេ​នឹង​រង់​ចាំ​ទទួល​មនុស្ស​ម្នាក់​នោះ​មក​វិញ​ទេ។ នៅ​ពេល​មនុស្ស​ម្នាក់​មិន​ស្រលាញ់​យើង គេ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អជាង​មុន តែ​គេ​នៅ​តែ​មិន​អើ​ពើ រឹត​តែ​ធ្វើ​ឲ្យ​យើង​ឈឺជាង​មុន។

រូបតំណាង

ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​ប្រទះ​មនុស្សដែល​ស្រលាញ់គ្នា​ហើយ សូម​ស្រលាលញ់គ្នា​ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ស្មោះ ព្រោះ​យើង​នឹង​មិន​ដឹង​​ឡើយ​ថា នៅ​ថ្ងៃ​ស្អែក យើង​នៅ​ស្រលាញ់​គ្នា​ឬ​អត់៕

អានបន្ត៖ ​ នារីកើតចំថ្ងៃទាំងនេះ ដល់ពេលរៀបការមានគ្រួសារកាន់តែសម្បូរប្រាក់ហូរហៀ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី