កំហុស​ឆ្គង​ពេល​សង់​ទ្វារ​ទាំង​៤ ធ្វើ​ឲ្យ​លុយ​ហូរ​ចេញ​ដូច​ទន្លេ គ្មាន​ថ្ងៃ​សល់​លុយ

  • 2020-01-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ក្បួន​ហុងស៊ុយ ទ្វារ​ធំ​មុខ​ផ្ទះ គឺ​ជា​របស់​​ដែល​រក្សា​ទ្រព្យ​​សម្បត្តិ​របស់​ក្រុមគ្រួសារ​ទាំង​មូល ដូច​នេះ​បើ​សង់​ខុស​ក្បួន​នោះ ទ្រព្យ​នឹង​ចែក​ជើង​គ្នា​ហូរចេញ​ដូច​ទឹក។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ចំនួន​នៅ​ពេល​សង់​ទ្វារ​ផ្ទះ​ដែល​អ្នក​គួរ​ជៀសវាង។

រូបតំណាង

**១. ទ្វារ​នៅ​ទល់​មុខ​ជ្រុង​ស្រួច**

តាម​តម្រា​ហុងស៊ុយ បើ​ទ្វារ​នៅ​ទល់​មុខ​ជ្រុង​ស្រួច​គឺ​ជា​ការ​ឆុង​ដ៏​​កាច​បំផុត។ ជ្រុង​ស្រួច​មុខ​ផ្ទះ​ដូច​ជា​ច្រមុះ​ជ្រូក ផ្លូវ​បំបែក​ជា​២ ផ្លូវ​បំបែក​ជា​បី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​បំផ្លាញ​ទ្រ​ព្យផ្ទះ។ អាស្រ័យ​ហេតុ​នេះ​ហើយ នៅ​ពេល​ទិញ​ដី​ ទិញ​ផ្ទះ អ្នក​គួរ​ជៀសវៀង​កន្លែង​ដែល​មាន​ចំណុច​ទាំង​នេះ។ ​បើ​ប៉ះ​ចំ​មាន​កន្លែង​ទាំង​នេះ​ហើយ យើង​អាច​ជៀសវាង​វិញ​ដោយ​ការ​បង្វែរ​ទិស​ផ្ទះ

រូបតំណាង

២. ទ្វារ​មុខ និង​ទ្វារ​ក្រោយ​ស្រប​គ្នា

ទ្វារ​មុខ និង​ក្រោយ​ដែល​មាន​លក្ខណៈ​ស្រប​គ្នា ឬ​មើល​ពី​មុខ ធ្លាយ​ដល់​ក្រោយ​គឺ​សុទ្ធ​សឹង​តែ​ជា​របៀប​ទ្វារ​ដែល​ត្រូវ​តម​ទាំង​អស់។ ទ្វារ​បែប​នេះ​ ត្រូវ​គេ​ហៅ​ថា​ផ្លូវ​ដែក​ធ្លុះ និង​មាន​ហុងស៊ុយ​មិន​ល្អ​ឡើយ។ វា​បង្ហាញ​ឲ្យ​ឃើញ​ថា លុយ​រក​ចូល​ច្រក​មុខ និង​ចេញ​អស់​តាម​ច្រក​ក្រោយ។ ដើម្បី​ជៀស​វាង យើង​គួរ​ធ្វើ​ទ្វារ​មុខ​ក្រោយ នៅ​លើ​ជ្រុង​ខុស​គ្នា ឧទាហរណ៍​ទ្វារ​មុខ​ធ្វើ​ខាង​ស្ដាំ​ផ្ទះ ទ្វារ​ក្រោយ​គួរ​ធ្វើ​ខាង​ឆ្វេង​ផ្ទះ។

រូបតំណាង

៣. ទ្វារ​មុខ​កញ្ឆត ហើយបែកកញ្ចក់

ទ្វារ​មុខ​នៅ​ក្នុង​ក្បួន​ហុងស៊ុយ​ត្រូវ​បាន​ប្រៀប​ថា​ជា​អ្នក​យាម​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ។ ដូច​នេះ​បើ​ទ្វារ​មាន​លក្ខណៈ​កញ្ឆត ពុក ឬ​បែក​កញ្ចក់​នោះ ប្រាក់​កាក់​របស់​ម្ចាស់​ផ្ទះ ក៏​ហូរ​ចេញ​តាម​ចន្លោះ​ទាំង​អស់​នោះ​ដែរ។ អាស្រ័យ​ហេតុ​នេះ ទ្វារ​ធំ​មុខ​ផ្ទះ គួរ​ជ្រើស​យក​លក្ខណៈ​ដែល​រឹង​មាំ ធន់​នឹង​ទឹកភ្លៀង ក៏​ដូច​ជា​កម្ដៅ​ថ្ងៃ និង​គួរ​ជួសជុល​ភ្លាម​ៗ​បើ​មាន​ការ​បាក់បែក​ជៀសវាង​ទុក​ឲ្យ​ខូច​យូរ៕

​អាន​បន្ត​៖ ​ ៤ វត្ថុ​តំណមដាច់​ខាត​មិន​ឲ្យ​ដាក់​នៅ​ក្បាល​ដំណេក បើ​មិន​ចង់​ឲ្យ​យក​គ្រោះ​ដាក់​ខ្លួន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel