៤ វត្ថុតំណមដាច់ខាតមិនឲ្យដាក់នៅក្បាលដំណេក បើមិនចង់ឲ្យយកគ្រោះដាក់ខ្លួន
- 2020-01-03 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វត្ថុតំណមដាច់ខាតមិនឲ្យដាក់នៅក្បាលដំណេក បើមិនចង់ឲ្យយកគ្រោះដាក់ខ្លួន
វត្ថុមួយចំនួនគឺជារបស់តំណាងឲ្យរបស់មិនស្អាតស្អំ បើយកមកដាក់ក្បែរក្បាលដំណេកប្រៀបដូចយកភាពចង្រៃមកដាក់ខ្លួន។ ខាងក្រោមនេះគឺជារបស់ទាំង៥ដែលត្រូវនៅឆ្ងាយពីក្បាលដំណេក។
១. រូបតាំងអ្នកទទួលមរណភាពហើយ
តាមក្បួនហុងស៊ុយ រូបតាំងមនុស្សដែលស្លាប់ហើយ មានផ្ទុកឥទ្ធិពលឋានក្រោមច្រើនលើសលប់។ នៅពេលដាក់ក្បែរក្បាលដំណេក អ្នកដែលព្រលឹងខ្សោយ នឹងងាយត្រូវសង្កត់ខ្លាំងណាស់។ គួរដាក់រូបតាំងនេះ នៅទីខ្ពស់ និងមានហឹងត្រឹមត្រូវ ឆ្ងាយពីក្បាលដំណេក។
**២. កាបូបយួរ ឬកាបូបលុយ**
កាបូបគឺជាវត្ថុដាក់លុយ និងមានឥទ្ធិពលយ៉ាងធំ ដោយគេជឿជាក់ថា គ្រប់កាបូបសុទ្ធតែមានដួងវិញ្ញាណទាំងអស់។ នៅពេលដាក់ក្បែរដំណេក អ្នកត្រូវជះឥទ្ធិពលគិតដល់រឿងលុយកាក់មិនឈប់ ធ្វើឲ្យអ្នកគេងមិនស្កប់។
៣. កញ្ចក់
តាមតម្រាហោរាសាស្ត្រ នៅពេលរាងកាយយើងគេងស្កប់បំផុតនៅកណ្ដាលអធ្រាត្រ ព្រលឹងមួយផ្នែករបស់យើងនឹងហោះចេញក្រៅ ដូចនេះបើដាក់កញ្ចក់នៅក្បាលដំណេកនឹងធ្វើឲ្យព្រលឹងភ្ញាក់ នាំឲ្យម្ចាស់សមីខ្លួនរងការប៉ះពាល់តាមនោះដែរ។
៤. កាំបិត ដាវ
មនុស្សជាច្រើនជឿថា ដើម្បីកុំឲ្យខ្មោចព្រាយបិសាច នាំយារយី យើងគួរដាក់របស់មុតស្រួចនៅក្បាលដំណេក។ ប៉ុន្តែរបស់ទាំងនេះមិនត្រឹមតែនាំឲ្យមានគ្រោះថ្នាក់នោះទេ តែបើគិតតាមក្បួនហុងស៊ុយ របស់ទាំងនេះនឹងនាំឲ្យមានចង្រៃដល់សមីខ្លួនទៀតផងដោយ កាំបិត និងដាវសុទ្ធតែជារបស់ដែលយកមកសម្រាប់សម្លាប់ជីវិតគេ៕
អានបន្ត៖ ជ្រើសរើសដើម Christmas មួយដើម្បីដឹងពីខ្លួនអ្នក