នារីកើតចំថ្ងៃទាំងនេះ ដល់ពេលរៀបការមានគ្រួសារកាន់តែសម្បូរប្រាក់ហូរហៀ
- 2020-01-03 08:30:00
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
នារីកើតចំថ្ងៃទាំងនេះ ដល់ពេលរៀបការមានគ្រួសារកាន់តែសម្បូរប្រាក់ហូរហៀ
តាមក្បួនហោរាសាស្ត្រ ថ្ងៃកំណើតក៏អាចបង្ហាញពីទ្រព្យលាភប្រចាំជីវិតរបស់ពួកគេផងដែរ។ ប្រសិនបើនារីមានថ្ងៃកំណើតគិតតាមចន្ទគតិដូចខាងក្រោម មិនថាក្នុងខែណា ឬឆ្នាំណាទេគេមានជំនឿថាជីវិតនឹងពោរពេញដោយភាពរលូន។
**នារីកើតថ្ងៃទី ៣ និង ទី ១៩**
អ្នកកើតក្នុងថ្ងៃទាំងពីរត្រូវបានគេចាត់ទុកថាមានធាតុទាំង៥គ្រប់គ្រាន់ គឺពោរពេញដោយភាពរីកចម្រើននិងរុងរឿង។ ពួកគេធ្វើការដោយមានហេតុផល គិតរហ័ស និងមានបុគ្គលិកលក្ខណៈល្អ។ គេជាមនុស្សមានទំនោរលើការរកស៊ី ដូច្នេះនៅពេលរៀបការជីវិតគ្រួសាររបស់ពួកគេតែងតែរុងរឿង។
សម្រាប់នារីដែលកើតចំថ្ងៃទី៣ តែងតែអាចជួយយឹតយោងគ្រួសារបានឲ្យឆ្ពោះទៅរកភាពរីកចម្រើន មានសន្តិភាព។
នារីកើតថ្ងៃទី ១៦
អ្នកកើតចំថ្ងៃទី១៦នេះ ជាមនុស្សមានអត្តចរិតស្លូតបូត គួរឲ្យស្រលាញ់ និងជាទីសំណព្វរបស់អ្នកផងទាំងពួង។ ពួកគេច្រើនតែមានគេរាប់រកច្រើន ដោយសារចរិតរួសរាយរាក់ទាក់។ គេតែងតែផ្លាស់ប្តូរខ្លួនឯងឥតឈប់ឈរ ឆ្ពោះទៅមុខដើម្បីកសាងជីវិតឲ្យរីកចម្រើន។
នារីកើតចំថ្ងៃទី១៦នេះ មិនត្រឹមមានសំណាងលើការងារទេ ថែមទាំងជីវិតរៀបការល្អថែមទៀត។ លើសពីនេះ ពេលដល់អាយុ៣៥ឆ្នាំ គេជាមនុស្សនៅពីក្រោយដែលអាចជួយឲ្យស្វាមីមានភាពជោគជ័យទាំងទ្រព្យសម្បត្តិនិងការងារ។ លុះដល់អាយុ ៥០ឆ្នាំ បុគ្គលរូបនេះនឹងកាន់តែមានជោគវាសនាល្អឡើងៗ។
នារីកើតថ្ងៃទី ២២ និង ២៨
សម្រាប់នារីកើតចំថ្ងៃទាំង២ គឺមានបុគ្គលិកលក្ខណៈរឹងមាំ ខ្ជាប់ខ្ចួន យកក្តីស្រលាញ់ជាជម្រើសទី១ និងព្យាយាមពុះពារឲ្យជីវិតកាន់តែប្រសើរឡើងៗ។ ជីវិតអាចនឹងធូរស្រាលជាងមុន នៅពេលមានបុត្រធីតាក្នុងគ្រួសារ។
បើយោងតាមក្បួនហោរាសាស្ត្រ នៅពេលចូលវ័យកណ្ដាល អ្នកនឹងទទួលបានជោគលាភមួយ មិនថាការងារនិងជីវិតស្នេហានោះទេ។ លុះដល់អាយុ ៣៥ អ្នកនឹងទទួលបានកាដូលាភសំណាងមួយ ដែលជួយឲ្យជីវិតពេញពេញដោយទ្រព្យសម្បត្តិ និងមានគេគោរពកោតសរសើរ៕
អានបន្ត៖  មូលហេតុដែលអាយុ ២៨-៣២ឆ្នាំ គឺវ័យល្អបំផុតសម្រាប់ការរៀបការ