Jun Ji Hyun ក្លាយជាកំពូលសេដ្ឋីនីអចលនទ្រព្យថ្មី វ៉ាមុខតារាប្រុសជាច្រើន
- 2019-12-30 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jun Ji Hyun ក្លាយជាកំពូលសេដ្ឋីនីអចលនទ្រព្យថ្មី វ៉ាមុខតារាប្រុសជាច្រើន
នៅក្នុងតារាងកំពូលតារាកូរ៉េដែលមានមានអចលនទ្រព្យច្រើនជាងគេ គេសង្កេតឃើញថា មានភាគច្រើនគឺជាតារាប្រុស ប៉ុន្តែសិល្បករដែលនៅលើកំពូលគេបង្អស់គឺជាកំពូលតារាសម្ដែងស្រី Jun Ji Hyun។
កម្មវិធី Section TV Entertainment របស់ប៉ុស្តិ៍ MBC ទើបតែប្រកាសពីតារាងអចលនទ្រព្យរបស់តារាកូរ៉េជួរមុខជាច្រើនដួង។ ក្រោយពេលទីផ្សារមានការផ្លាស់ប្ដូរច្រើន នៅឆ្នាំ២០១៩នេះ កំពូលតារាដែលកំពុងមានអចលនទ្រព្យច្រើនជាងគេ ត្រូវបានធ្លាក់លើ តារាសម្ដែងស្រីលំដាប់ A Jun Ji Hyun។
តាមនោះដែរ នៅក្នុងតារាងកំពូលតារាដែលមានអចលនទ្រព្យច្រើនជាងគេទាំង៥រូបនេះ គឺមានតែតួរឿង សង្សារខ្ញុំមកពីភពផ្កាយម្នាក់ប៉ុណ្ណោះ ដែលជាមនុស្សស្រី ក្រៅពីនោះគឺជាតារាប្រុសទាំងអស់។
យោងតាមប្រភពដដែល ស្រីស្អាតវ័យ ៣៨ ឆ្នាំមានទ្រព្យអចលនទ្រព្យឯកជនចំនួនសរុប ៧៤លានដុល្លារ ដោយមិនទាន់គិតទ្រព្យរួមជាស្វាមីរបស់នាង ដែលមានចំនួនរាប់សិបលានដុល្លារបន្ថែមទៀត។ ខាងក្រោមនេះគឺជាសិល្បករ សិល្បការិនី៥រូបដែលមានទ្រព្យអចលនទ្រព្យច្រើនជាងគេគិតត្រឹមឆ្នាំ២០១៩៖
១. តារាសម្ដែងស្រី Jun Ji Hyun
២. តារាសម្ដែងប្រុស Kwon Sang Woo
៣. តារាសម្ដែងប្រុស Song Seung Hun
៤. តារាទូរទស្សន៍ Seo Jang Hoon
៥. តារាសម្ដែងប្រុស Ha Jung Woo