ផ្នែកទាំង ៤ នៅលើរាងកាយ ដែលអាចបញ្ជាក់ថាអ្នកជាមនុស្សឆ្លាត

  • 2020-01-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ការ​កត់​សម្គាល់​ទៅ​លើ​ខួរក្បាល ដើម្បី​វាស់​ស្ទង់​ពី​ភាព​ឆ្លាត​វៃ​របស់​អ្នក សូម្បី​តែ​ផ្នែក​មួយ​ចំនួន​នៃ​លើ​រូប​រាង​កាយ​ក៏​អាច​បង្ហាញ​​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​បាន​ដែរ។

១. មាន​ជើង​វែង

រូបតំណាង

តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ  Brown និង Princeton បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​កម្ពស់​ខ្ពស់​ ភាគ​ច្រើន​មាន​លុយ​ច្រើន​ជាង​អ្នក​កម្ពស់​ទាប ព្រោះ​​ពួក​គេ​ឆ្លាត​ជាង។ អ្នក​ស្រាវជ្រាវ​ បាន​ប្រមែប្រមូល​ព័ត៌មាន​ពី​ក្នុង​ស្ថាប័ន​រដ្ឋ​ ដើម្បី​វាស់​ស្ទង់​និង​វិភាគ​ ទៅ​លើ​ទម្ងន់​ កម្ពស់ ប្រាជ្ញា ចំណេះវិជ្ជា និង​ប្រាក់​ខែ​ របស់​ប្រជាជន​អាមេរិក​និង​អង់គ្លេស ក្នុង​អំឡុង​ឆ្នាំ ១៩៥៨ និង​ ១៩៧០ គិត​ចាប់​ពី​ពេល​កើត​រហូតដល់​ធំ​ពេញ​វ័យ​។ លទ្ធផល​បាន​បង្ហាញ​ទៀត​ថា អ្នក​មាន​កម្ពស់​ខ្ពស់ តែង​ទទួល​​បាន​ពិន្ទុ​ខ្ពស់​លើ​តេស្ត​សាក​ល្បង​ផ្នែក​ចំណេះ​ដឹង​ រួម​ទាំង​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ។ ទោះ​ជា​បែប​នេះ​ក្តី​ អ្នក​សិក្សា​ស្រាវជ្រាវ ក៏​មិន​បាន​សំដៅ​លើ​កម្ពស់​តែ​មួយ​មុខ​ ដើម្បី​​វាស់​ស្ទង់​ពី​​ភាព​វៃ​ឆ្លាត​បាន​ឡើយ​ ព្រោះ​តំណ​ពូជ​និង​ការ​មើល​ថែរក្សា​ពេល​​វ័យ​ក្មេង​ ក៏​ជា​កត្តា​ចម្បង​ដែល​មាន​ឥទ្ធិពល​មក​​លើ​ខួរ​ក្បាល​ដែរ។

២. ប្រើ​ដៃ​ឆ្វេង​ដើម្បី​ធ្វើការ​

រូបតំណាង

អ្នក​ប្រើ​ដៃ​ឆ្វេង​​នៅ​ពេល​ធ្វើការ​ឬ​ពេល​សរសេរ​ មិន​មែន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ​ឡើយ​ ប៉ុន្តែ​​មាន​គុណ​សម្បត្តិ​ជា​ច្រើន ប្រហែល​ជា​អ្នក​មិន​ទាន់​បាន​ដឹង​។ តាម​ការ​សិក្សា​​នៃ​សាកលវិទ្យាល័យ​ Athens ទៅ​លើ​និស្សិត​កំពុង​បន្ត​និង​បញ្ចប់​ការ​សិក្សា​ ពី​១០០ សាកលវិទ្យាល័យ ដោយ​តម្រូវ​ឲ្យ​​ធ្វើ​តេស្ត​សមត្ថភាព​ផ្នែក​ចំណេះដឹង​ចំនួន​ ២​វិញ្ញាសា​។ លទ្ធផល​បាន​បញ្ជាក់​ថា អ្នក​ដែល​ប្រើ​ដៃ​ឆ្វេង អាច​ធ្វើ​បាន​ពិន្ទុ​ខ្ពស់​ជាង អាច​ប្រើ​ការ​ចង​ចាំ​​ និង​ប្រើ​ខួរក្បាល​គិត បាន​ល្អ​ប្រសើរ​ផង​ដែរ។​ ហេតុ​ផល​គឺ​ដោយ​សារ​តែ អ្នក​ប្រើ​ដៃ​ឆ្វេង អាច​ប្រើ​ប្រាស់​ខួរក្បាល​ទាំង​សង​ខាង​ក្នុង​ពេល​តែ​មួយ​។

៣. គ្មាន​ក្បាល​ពោះ​ធំ

សម្រាប់​អ្នក​ដែល​មាន​ក្បាល​ពោះ​ធំ​ ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់ អាច​បង្ក​ផល​អវិជ្ជមាន​ដល់​សុខភាព​ ដូច​ជា​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​និង​ដំណើរ​ការ​នៃ​ខួរ​ក្បាល​ជាដើម​។ ដោយ​ផ្អែក​លើ​ការ​ធ្វើ​ពិសោធន៍​រវាង​មនុស្ស​ធាត់​មាន​ក្បាល​ពោះ​ធំ និង​មនុស្ស​មាន​មាឌ​ធម្មតា​​ស្ថិត​ក្នុង​ស្តង់ដារ​សុខភាព​ល្អ បាន​បង្ហាញ​ថា អ្នក​ដែល​មិន​ធាត់​​ មាន​ការ​ចង​ចាំ​ល្អ​ជាង​អ្នក​ដែល​មាន​ក្បាល​ធំ​កំផ្លេស​​។ ដោយ​សារ​តែ​​រាង​កាយ​ផ្ទុក​​​អ័រម៉ូន​ខ្លាញ់​​​ច្រើន​ បណ្តាល​ឲ្យ​ដំណើរ​ការ​នៃ​ឈាម​រអាក់រអួល​ ទើប​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កោសិកា​ខួរក្បាល​​។​

រូបតំណាង

៥. មាន​ទំហំ​ក្បាល​ធំ

អ្នក​ប្រហែល​ជា​មិន​ចូលចិត្ត​ទេ ពេល​ឭ​គេ​ហៅ​ខ្លួន​ឯង​ថា​ក្បាល​ធំ ប៉ុន្តែ​ដឹង​អត់​ថា ក្បាល​ធំ​ហ្នឹង​មាន​​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ? ចំណុច​ពិសេស​នោះ​គឺ អ្នក​មាន​ភាព​វៃ​ឆ្លាត​ខ្លាំង​ណាស់​។ ដោយ​យោង​ទៅ​តាម​លទ្ធផល​ធ្វើ​តេស្ត​ផ្នែក​ចំណេះ​ដឹង​ លទ្ធផល​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ក្បាល​ធំ តែង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ និង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​​បញ្ចប់​ការសិក្សា​ដោយ​រលូន៕​​

រូបតំណាង

ចុចអានបន្ត៖ មនុស្ស ៥​ប្រភេទ ដែល​តែង​​ជួប​រឿង​ពិបាក​ចិត្ត ​​ខូច​ចិត្ត​ច្រើន​ជាង​អ្នក​ដទៃ

ប្រភព៖ thehealthy ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម