អ្នកណាមិនភ្ញាក់ បើមួយទស្សវត្ស Miley Cyrus ប្រែសម្រស់តិចបំផុត

  • 2020-01-03 02:45:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 24

ខុស​ពី​តារា​ស្រី​ហូលីវូដ​ដទៃ ដែល​តែង​មាន​ទំនោរ​ចាស់​ជាង​វ័យ​នោះ កំពូល​តារា​ចម្រៀង​ស្រី Miley Cyrus បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​សម្រស់​របស់​នាង​​ក្នុង​មួយ​ទសវត្ស​មាន​ការ​ផ្លាស់​ប្ដូរ​តិច​បំផុត។

ចាប់​ពី​វ័យ​ក្មេង​មក​ម្ល៉េះ តារា​ចម្រៀង និង​សម្ដែង​ស្រី​អាមេរិក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​សិល្បការិនី​ដែល​មាន​ជំនាញ​ច្រើន ក៏​ដូច​ជា​មាន​សម្រស់​លេចធ្លោ​ជាង​គេ ប្រចាំ​ផលិតកម្ម Disney។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សម្រស់​ដែល​ធ្លាប់​ក្រមិចក្រមើម​នោះ បាន​ប្រែ​ទៅ​ជា​ពេញ​រូប​ពេញ​រាង ហើយ​ទាក់ទាញ​ជាង​មុន​ឆ្ងាយ​ណាស់។

យ៉ាងណាក្ដី​ មាន​អ្វី​ម្យ៉ាង​ដែល​មិន​ដែល​ផ្លាស់​ប្ដូរ​ទៅ​តាម​ពេល​វេលា​​នោះ​គឺ​ រូប​សម្រស់​របស់​នាង។ ពោល កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​គាំទ្រ​របស់​ម្ចាស់បទ The Climb បាន​ប្រមែប្រមូល​រូប​របស់​ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ ហើយ​សង្កេត​ឃើញ​ថា ទោះ​បី​ជា​កន្លង​ផុត​មួយ​ទសវត្ស​ហើយ​ក៏​ដោយ តែ​ទម្រង់​មុខ​របស់​នាង​គឺ​នៅ​ដូច​ដើម គ្មាន​អ្វី​ផ្លាស់​ប្ដូរ​បន្តិច​សោះ។

ការ​ស្លៀក​ពាក់​របស់ អតីត​តារា Disney អាច​មាន​ភាព​សិចស៊ី​ជាង​មុន តែ​មុខ​នាង​គឺ​សាច់​ចាំ នៅ​ក្មេង​ដូច​កាល​អាយុ​១៨​ឆ្នាំ​ដដែរ៕

អានបន្ត៖ ​ អាយុ​៣០ប្លាយ មាន​កូន​២​នាក់ តែបង​ស្រី​បង្កើត​របស់ Jisoo ក្រុម BlackPinK នៅ​ក្មេង​ល្ហក់​ព្រោះ​តិចនិក​៣

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel