អាយុ៣០ប្លាយ មានកូន២នាក់ តែបងស្រីបង្កើតរបស់ Jisoo ក្រុម BlackPinK នៅក្មេងល្ហក់ព្រោះតិចនិក៣
- 2019-12-30 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៣០ប្លាយ មានកូន២នាក់ តែបងស្រីបង្កើតរបស់ Jisoo ក្រុម BlackPinK នៅក្មេងល្ហក់ព្រោះតិចនិក៣
មើលរូបរាងរបស់ Ji Yoon មនុស្សមិនតិចឡើយដែលគិតថានាងជាសិស្សវិទ្យាល័យ ទាំងដែលពេលនេះនាងមានអាយុសាមសិប និងមានកូនដល់ទៅ២នាក់ទៅហើយ។
សម្រាប់អ្នកតាមដានវិស័យចម្រៀងកូរ៉េ ប្រាកដជាដឹងហើយថា តារាចម្រៀងស្រីល្បីឈ្មោះ Jisoo ក្រុម Black Pink នៅមានបងស្រីបង្កើតម្នាក់ទៀតដែលមានរូបសម្រស់មិនចាញ់នាងប៉ុន្មានឡើយ។ ម្ចាស់បទ Playing With Fire ធ្លាប់ទាំងទទួលស្គាល់ថា ក្នុងមួយគ្រួសារ បងស្រីគឺជាអ្នកស្អាតជាងគេ។
តាមនោះដែរ Yoon Ji នៅឆ្នាំនេះមានអាយុ៣០គត់ និងមានកូន២នាក់ហើយ ប៉ុន្តែគ្មានអ្នកណាជឿអាយុពិតនាងឡើយ ដ្បិតស្រីស្អាតរូបនេះក្មេងខ្លាំងពេក។ នៅក្នុងកម្មវិធីពីជីវិតគ្រួសាររបស់ខ្លួន អ្នកម្ដាយកូន២បានបង្ហើបពីតិចនិកធ្វើឲ្យខ្លួនក្មេងជាងវ័យទាំង៣យ៉ាងផងដែរ។
១. ប្រើក្រែមពណ៌ស្រស់
ខុសពីអ្នកដទៃ ដែលកំពុងពេញនិយមក្រែមពណ៌ក្រម៉ៅនោះ អ្នកម្ដាយកូន២រូបនេះ មិនចំណូលឡើយក្រែមពណ៌ដិត ដោយនាងចូលចិត្តក្រែមពណ៌ស្រាល និងឆើត ដើម្បីឲ្យមើលទៅក្មេងជាងវ័យ។ ពណ៌ក្រែមដែលនាងនិយមប្រើបំផុតគឺផ្កាឈូកខ្ចី និងទឹកក្រូច ជៀសវាងពណ៌ដី និងស្វាយ។
២. ទំលាក់សក់សេះ
មូលហេតុដែលធ្វើឲ្យគេយល់ច្រឡំថា Yoon Ji ជាសិស្សវិទ្យាល័យគឺ ម៉ូដសក់របស់នាងតែម្ដង។ តាមនោះដែរ បងស្រីរបស់ Jisoo បានរៀបរាប់ថា ប្រសិនអ្នកចង់ក្មេងជាងវ័យ គួរទំលាក់សក់សេះ ព្រោះជួយឲ្យយើងមើលទៅស្រស់ថ្លាទាំងមិនចាំបាច់ត្រូវតែងខ្លួនច្រើន។
៣. ផាត់គូល័រថ្ពាល់
ខុសពីប្អូនស្រីដែលឧស្សាហ៍ត្រូវឡើងឆាក និងផាត់មុខបែបកាចៗនោះ Yoon Ji ភាគច្រើនចំណាយពេលនៅផ្ទះ មើលថែគ្រួសារ ដូចនេះនាងនិយមស្ទីលផាត់មុខបែបធម្មជាតិ។ គូល័រថ្ពាល់គឺជាអ្វីដែលនាងមិនដែលចោល។ ពណ៌ផ្កាឈូកស្ដើង និងទឹកក្រូចស្រាល ជួយឲ្យអ្នកម៉ាក់កូន២នេះ មើលទៅមិនខុសពីក្រមុំឡើយ៕
អានបន្ត៖ តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ