ដឹងគុណវិបត្តិនៃការគេងបើកភ្លើង ទើបភ្ញាក់ព្រើតថាគ្រោះថ្នាក់លើសអ្វីដែលធ្លាប់គិត

  • 2019-12-31 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ម្នាក់ៗមាន​ទម្លាប់​ក្នុង​ការ​រស់​នៅ​ខុសៗគ្នា​ ជាក់​ស្តែង ការ​គេង។​ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​គេង​បើកភ្លឹងព្រោះ​គេ​មាន​ហេតុ​ផល​ផ្សេងៗ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ទម្លាប់​គេង​បើក​ភ្លើងទេ។ យ៉ាង​ណាមិញ តើ​ការ​គេង​បើក​ភ្លើង​ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ? ចង់​ដឹង​នោះ សូម​អាន​នូវ​ចំណុច​ខាង​ក្រោម​ទាំង​អស់គ្នា​រួម​មាន៖

រូបតំណាង

ភ្នែក​របស់​អ្នក​ឆាប់​ទទួល​ដឹង​នូវ​ពន្លឺ​ដែល​ឆ្លង​កាត់​ភ្នែក ប្រ​សិន​បើ​អ្នក​គេង​មិន​បិទ​ភ្លើង​នោះ​វានឹង​បញ្ចូន​សញ្ញា​ទៅ​ដល់​ខួរ​ក្បាល។

១. វាធ្វើឲ្យ​រាង​កាយរ​បស់​អ្នក​ច្របូក​ច្របល់ ក៏​ព្រោះ​តែការ​គេង​បើក​ភ្លើង។ ពិតណាស់ នៅពេល​អ្នក​គេង​បើក​ភ្លើង ខួរ​ក្បាល​អ្នកនឹង​បញ្ជា​រាងកាយ​បង្កើត​សារធាតុ melatonin (អរម៉ូន​គ្រប់​គ្រង​ការ​ភ្ញាក់ពី​ដំណេក) ដូច្នេះ នៅ​ពេល​​គេង​បែប​នេះ អរម៉ូន​នោះ​មិន​បានចេញ​ពីរាង​កាយអ្នក​ទេ​ដោយ​សារភ្នែក​របស់​អ្នក​ត្រូវបាន​បំភ្លឺ​ដោយ​ភ្លើង។

រូបតំណាង

២. ប្រសិន​បើ​រាង​កាយ​មិន​មាន​អរម៉ូន melatonin នោះ​អ្នក​នឹង​ដឹង​ខ្លួន​ដោយ​ការ​​ងងុយ​គេង​ឯងៗ​តែ​ម្តង។ ជា​លទ្ធ​ផល អ្នកនឹ​ងមិន​មាន​អារម្មណ៍​ស្រស់​ស្រាយ ​ស្បែក​មិន​ភ្លឺ​រ​លោង និង​អារម្មណ៍​ល្អ។

៣. អ្នក​នឹង​ឆាប់​ធាត់​ប្រសិន​បើ​គេង​បើក​ភ្លើង ព្រោះ​រាង​កាយរ​បស់​អ្នក​មិន​បានផ​លិត​មេ​តា​ប៉ូលីស​បាន​ត្រឹម​ត្រូវ ហើយ​រាង​កាយ​នឹង​រក្សា​ទុក​នូវសារ​ធាតុ​ខ្លាញ់។ លើស​ពីនេះ រាង​កាយ​អ្នក​នឹង​ផលិត​អរម៉ូន​មិន​ស្មើ​គ្នាគឺ​អរម៉ូន LEPTIN និង GERLIN ធ្វើឲ្យអ្នក​កាន់​តែ​ឃ្លាន​ជាង​ធម្មតា។

បន្ទាប់ពី​ដឹងនៃ​ផលប៉ះ​ពាល់​ពីការ​គេង​បើក​ភ្លើង​ហើយ អ្នក​គួរ​តែប្តូរ​ទម្លាប់​ដើម្បីឲ្យរាង​កាយ​និង​ស្បែក​មាន​សុខភាព​ល្អ។​

រូបភាព៖ Pinterest

ចុចអានបន្ត៖

អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក

តិចអត់ដឹងថា NEAT ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចជួយឲ្យរាងស្លីមបាន

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម