តិចអត់ដឹងថា NEAT ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចជួយឲ្យរាងស្លីមបាន
- 2019-12-27 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹងថា NEAT ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចជួយឲ្យរាងស្លីមបាន
ប្រសិនបើអ្នកចង់មានរាងស្លីមស្អាតដោយមិនហាត់ប្រាណវាគឺដូចជាមិនងាយទេ តែប្រសិនបើអ្នកដឹងពី NEAT ឬក៏ភាសាខ្មែរប្រែថា ការធ្វើសកម្មភាពប្រចាំថ្ងៃនោះអ្នកប្រហែលជាអាចភ្ញាក់ផ្អើលថាសកម្មភាពទាំងនោះមានអត្ថប្រយោជន៍ច្រើន។ ពាក្យ NEAT ប្រែខ្មែរថា សកម្មភាពប្រចំាថ្ងៃដោយមិនធ្វើលំហាត់ប្រាណ គឺជាពាក្យកាត់របស់ភាសាអង់គ្លេស Non-Exercise Activities Thermogenesis។
សកម្មភាពទាំងនោះរួមមាន៖
**ការដើរចុះដើរឡើងនៅកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ**
ចំណាយពេលអង្គុយធ្វើការក្នុងរយៈពេលយូរធ្វើឲ្យរាងកាយអ្នកមិនបានបញ្ចេញថាមពលនិងប្រើប្រាស់ថាមពល ដូច្នេះត្រូវចេះរំលឹកខ្លួនអ្នកឲ្យចេះមានសកម្មភាពដើរចុះដើរឡើងខ្លះទើបល្អ។ សកម្មភាពទាំងមានដូចជា ការដើរទៅឆុងកាហ្វេ ទៅបន្ទប់ទឹក ទៅព្រីនក្រដាស ទៅលាងដៃ ទៅដុសសម្អាតមុខ ឬក៏ដើរទៅបន្ទប់ធ្វើការផ្សេងទៀត។ មួយវិញទៀត ផ្លាស់ប្តូរកាយវិការអ្នកក្នុងរយៈពេល ១ ទៅ ២ ម៉ោងម្តងដោយចំណាយពេលត្រឹមតែ ១ ឬ ២ នាទីគឺគ្រប់គ្រាន់ហើយ។
ដើរឬជិះកង់ទៅធ្វើការនិងទៅផ្ទះ
ការដើរទៅជិះឡានក្រុង ដើរតាមផ្លូវទៅផ្ទះ ដើរទៅធ្វើការ ទាំងអស់នេះសុទ្ធតែសកម្មភាពដែលជួយជម្រុញថាមពលមេតាប៉ូលីសក្នុងរាងកាយរបស់អ្នក។
ការឡើងចុះជណ្តើរជើង
ជំនួសឲ្យការជិះជណ្តើរយន្ត អ្នកគួរតែដើរជណ្តើរជើងឬរត់ឡើងចុះដើម្បីឲ្យរាងកាយអ្នកដុតបំផ្លាញជាតិខ្លាញ់។ តែនៅពេលអ្នករត់ក៏គួរតែមើលថាជណ្តើរនោះ វាមានកម្ពស់កម្រិតណា ត្រូវប្រុងប្រយ័ត្នរាល់ការដើរនិងរត់លើជណ្តើរជើង។
ការធ្វើការងារផ្ទះ
ក្រៅពីទំនេរពីការសិក្សាឬក៏ការធ្វើការ អ្នកក៏អាចចំណាយពេលមកធ្វើការងារផ្ទះកំបិុកំប៉ុកដូចជា ជូតផ្ទះ លាងចាន សម្អាតបន្ទប់ទឹក រៀបចំបន្ទប់ជាដើម។ ការងារអស់ទាំងនេះនឹងនាំឲ្យអ្នកបែកញើស និងធ្វើឲ្យផ្ទះរបស់អ្នកស្អាតជាងមុនទៀតផង។
យ៉ាងណាមិញ អ្នកក៏គួរតែញុំាអាហារណាដែលមានជាតិខ្លាញ់ទាបនិងកុំទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើននិងធ្វើលំហាត់ប្រាណថែមទៀតទើបអាចជួយឲ្យអ្នកមានរាងស្លីមស្អាតបាន។
រូបភាព៖ Pinterest
ចុចអានបន្ត៖
ផ្លែឈើ ៤ មុខ ផ្ទុកជាតិស្ករតិចស័ក្តិសមអ្នកចង់ស្គម អ្នកទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូង