តិចនិកជួយសម្រក ៤ គីឡូចំណាយពេលត្រឹមតែមួយខែតែប៉ុណ្ណោះ

  • 2019-12-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរ​ថា​នារីរូបណា​មិន​ចង់បាន​រាងស្អាតនិង​មាន​សុខភាព​ល្អនោះ? ជាការ​ពិតណាស់ ការ​ថែរ​ក្សា​រាង​ឲ្យបាន​ថិត​ថេរវាមិន​មែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់​អ្នកខ្ជិល។ យ៉ាង​ណាមិញ ប្រសិន​បើអ្នក​ចង់​បានរាង​ស្អាតនិង​មាន​សុខភាព​ល្អនោះ កុំភ្លេច​សា​ក​ល្បង​ជាមួយ​នឹងវិធី ៥ យ៉ាង​ខាង​ក្រោម​នេះរួមមាន៖

រូបតំណាង

**១. ការគ្រប់គ្រង​កាឡូរី**

អ្នកគួរ​ដឹងពី​កម្រិត​កាឡូរី​ដែល​ទទួលទាន​ជាប្រចាំ ថាតើ​មាន​កម្រិត​កាឡូរីប៉ុន្មាន​សម្រាប់​ថែរក្សារាងរ​បស់អ្នក។ កាឡូរី​ជាផ្នែកមួយ​ដែល​ជួយធ្វើ​ឲ្យគីឡូ​របស់​អ្នកឡើង ហេតុ​ដូច​នេះ​ហើយ​អ្នកគួរកម្រិត​បរិមាណ​ត្រឹម ១១០០ សម្រាប់​ការបញ្ចុះ​ទម្ងន់។

រូបតំណាង

២. បែងចែក​អាហារជា ៦ ពេល ក្នុង​មួយថ្ងៃ

ក្រៅ​ពីញុំា​អាហារបី​ពេល​សំខាន់​រួមមាន អាហារ​ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច មិត្ត​នារីគួរ​គប្បី​ទទួលទាន​អាហារ​សម្រន់​បីពេល​បន្ថែមទៀត​ក្នុងរយៈ​ពេលមួយ​ថ្ងៃពេញ។ ចំពោះការ​បែង​ចែក​អាហារទៅជា ៦ ពេលតូចៗ​បែប​នេះនឹង​ធ្វើឲ្យ​អ្នក​កាត់​បន្ថយ​ភាពឃ្លាន​និង​ប្រ​ព័ន្ធរំ​លាយអាហា​រមាន​ដំណើរ​ការល្អ​។

៣. ទទួលទាន​ផ្លែឈើ​ក្រហមៗ​ប្រសើរ​ជាង​ទទួលទាន​របស់​ផ្អែម

បើអ្នក​មានទម្លាប់​បរិភោគ​របស់ផ្អែម​ច្រើនពេក អ្នកគួរ​តែប្តូរ​មកញុំា​ផ្លែឈើ​ក្រហមៗ​វិញ​ដូចជា ផ្លែប៉ោម ស្ត្រប៊ឺរី ឬផ្លែប៊ឺរីជាដើម។ ផ្លែឈើ​អស់ទាំង​នេះគឺ​សំបូរ​ទៅដោយ​ដោយ​សារ​តែ​សំបូរទៅ​ដោយសារធាតុ​លីកូប៉ែន​សារធាតុ Betacycin និង Anthocyanin។ ពិសេស Anthocyanin ជួយគ្រប់​គ្រងកម្រិត​ជាតិស្ករ​ក្នុង​ឈាម។

រូបតំណាង

៤. ញុំា​ទឹក​ឲ្យបាន​ច្រើន

ការ​ទទួលទាន​ទឹកពិតជា​មាន​សារ​សំខាន់​ណាស់​ដោយ​សារ​វាជួយទៅ​ដល់​ស្បែក​ដូចជា មាន​សំណើម ភ្លឺថ្លា និង​ធ្វើ​ឲ្យអ្នក​ឆាប់មាន​អារម្មណ៍​ឆ្អែត​លឿន។ អ្នកគួរបរិភោគ​ទឹកឲ្យ​បាន​យ៉ាងតិច​ណាស់ ២ លីត្រក្នុង​មួយថ្ងៃ​ទើប​ជាការល្អ។

រូបតំណាង

៥. ធ្វើលំហាត់​ប្រាណ

ទោះបីជា​អ្នក​មានរបប​អាហារ​ត្រឹមត្រូវ​យ៉ាងណា​ក៏ដោយ អ្នកមិន​គួរ​មើលរំ​លង​ការហាត់​ប្រាណ​ឡើយ។ មិត្ត​នារីគួរ​តែហាត់​ប្រាណឲ្យ​បានក្នុង​មួយថ្ងៃ​យ៉ាងតិច ៣០ នាទី​ដើម្បី​សុខភាព​និង​រាងស្អាត​ជា​ពិសេស៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មិនមែនលេងសើចទេ ទាំងនេះជាផលវិបាកចំពោះការទទួលទានទឹកតិច

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន