ស្វីត​ពេក​ហើយ! មិនគួរឱ្យជឿថា​ការ​ឱ្យ​សូកូឡា​ជា​កាដូ​​ មាន​អត្ថន័យ​ជ្រាលជ្រៅបែប​នេះ​សោះ

  • 2019-12-25 05:15:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 41

អ្នក​ប្រហែល​ជា​ធ្លាប់​ឱ្យ​ ឬ ទទួល​បាន​សូកូឡា​ក្នុង​ថ្ងៃ​ពិសេសៗ​ហើយ។ សូកូឡា​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​កាដូ​សម្រាប់​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់ និង ជា​ទី​រាប់​អាន​នៅ​ជុំវិញ​ខ្លួន។ យ៉ាង​ណា​មិញ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ អត្ថន័យ​ពី​ក្រោយ​ការ​ឱ្យ​សូកូឡា​នេះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ខ្លះ​នោះ។ នៅ​ជុំវិញ​ពិភពលោក សូកូឡា​ត្រូវ​បាន​គេ​ជឿ​ថា​ជា​កាដូ​តំណាង​ឱ្យ​ក្តី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង ភាព​សប្បាយ​រីករាយ។ យ៉ាង​ណាមិញ​ វា​អាច​មាន​អត្ថន័យ​ផ្សេង​គ្នា អាស្រ័យ​លើ​អ្នក​ឱ្យ។

រូបតំណាង

បើ​អ្នក​ទទួល​បាន​សូកូឡា​ពី​សមាជិក​គ្រួសារ​របស់​អ្នក នោះ​មាន​ន័យ​ថា​ពួក​គេ​ចង់ចែករំលែកក្តីស្រឡាញ់ និង ចង់​ឱ្យ​អ្នក​ប្រគល់​ក្តី​ស្រឡាញ់ និង​ ការ​យក​ចិត្ត​ទុក​ដាក់ចំពោះគាត់​ខ្លះ​ផង។ ​បើ​សិន​អ្នក​ទទួល​បាន​សូកូឡា​ពី​មិត្ត​ប្រុស ឬ មិត្ត​ស្រី​របស់​អ្នក​ នោះ​មាន​ន័យ​ថា​គេ​ប្រាថ្នា​ឱ្យ​ស្នេហា​អ្នក​ទាំង​២ មាន​ភាព​ផ្អែម​ល្ហែម និង ស្រស់​ស្រាយ​ដូច​សូកូឡា​អ៊ីចឹង។ បើ​អ្នក​ជា​មនុស្ស​ស្រី ហើយ​ទទួល​បាន​សូកូឡា​ពី​មនុស្ស​ស្រី​ដូច​គ្នា គឺ​វា​អតំណាង​ឱ្យ​ការ​ខ្វល់ខ្វាយពីគ្នា និង តំណាងឱ្យមិត្តភាព​ស្អិត​រមួត។ វា​បង្ហាញ​ថា​នាង​ចង់​រក្សា​មិត្តភាព​របស់​អ្នក​ទាំង២ ឱ្យ​ស្ថិតស្ថេរ​បែប​នេះ​ត​ទៅ ហើយ បើ​នាង​ធ្លាប់​ធ្វើ​អ្វី​ដែល​មិន​គប្បី​ចំពោះ​អ្នក វា​ក៏​អាច​មាន​ន័យ​ថា​ នាង​ដឹង​ពី​កំហុស​របស់​ខ្លួន​ ហើយ​ចង់​ផ្សះផ្សា​ទំនាក់ទំនង​វិញ​ផង​ដែរ។

រូបតំណាង

បើ​តាម​ជំនឿ​សាសនា​ខាង​ជន​ជាតិ Aztecs ​វិញ​ គេ​ជឿ​ថា​គ្រាប់​កាកាវ​ដែល​ជា​គ្រឿង​ផ្សំ​នៃ​ការ​ផលិត​សូកូឡា​នោះ​ជា​កាដូ​ដែល​ព្រះ​ប្រទាន​ឱ្យ​ដូច​នេះ ពួក​គេ​ត្រូវ​បន្ត​នូវ​ការ​ចែក​រំលែក​កាដូ​នេះ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​ជាង​នេះ​ទៅ​ទៀត​ អត្ថន័យ​របស់​វា​អាច​លេច​ចេញ​ជាក់​ស្តែង​តាម​រយៈ​កាយវិការ​របស់​អ្នក​ឱ្យ​ផ្ទាល់​។ ឧទាហរណ៍​ថា​អ្នក​ឃើញ​នរណា​ម្នាក់​មិន​សប្បាយ​ចិត្ត​រឿង​អ្វី​មួយ​ ហើយ​អ្នក​ចង់​ធ្វើ​ការ​លួង​លោម​គេ​តាម​រយៈ​ការ​ឱ្យ​សូកូឡា នោះ​បញ្ចាក់​ថា​អ្នក​មាន​ចិត្ត​ខ្វាយ​ខ្វល់​បារម្ភ និង យក​ចិត្ត​ទុក​ដាក់​ពី​ម្នាក់​នោះ។

រូបតំណាង

ដូចនេះ អត្ថន័យ​ចម្បង​របស់​សូកូឡា​គឺ ចែក​រំលែក​ក្តី​ស្រឡាញ់ និង ការ​រាប់អាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ ហេតុ​នេះ​ហើយ​ទើប​វា​ក្លាយ​ទៅ​ជា​កាដូ​ដែល​មាន​ការ​ពេញ​និយម​បំផុត និង តែង​ត្រូវ​បាន​គេ​ជ្រើសរើស​​នៅ​ក្នុង​ថ្ងៃ​ពិសេស ឬ បុណ្យ​នានា​ ហើយ​ការ​ពេញ​និយម​នៃ​សូកូឡា​នេះ​នឹង​មាន​ងាយ​សាបសូន្យ​ឡើយ៕​

រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើ​ដោយ​មិន​ដឹង​ខ្លួន តែ​នារីគិត​ថា​ទាក់​ទាញ

ប្រភព៖ hubpages | Sinfulsweets ប្រែ​សម្រួល៖ Siyou Tang