ជ្រើសរើសដើម Christmas មួយដើម្បីដឹងពីខ្លួនអ្នក
- 2019-12-24 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសដើម Christmas មួយដើម្បីដឹងពីខ្លួនអ្នក
ការរចនាដើម Chirstmas ត្រូវបានឲ្យគេដឹងថា វាអាចប្រាប់ពីខ្លួនអ្នកផ្ទាល់ថាអ្នកជាមនុស្សប្រភេទណា។ ការរៀបចំដើមឈើនេះ អ្នកអាចមានរបៀបនៃការតុបតែងខុសៗគ្នាដូចជា ការដាក់បាល់ ការដាក់ប្រវែងភ្លើងពណ៌ និងការដាក់របស់របរលេងផ្សេងទៀតជាដើម។ សរុបមកការតុបតែងទាំងអស់នោះហើយដែលវាបង្ហាញពីខ្លួនអ្នកបាន។ ចង់ដឹងថាដើម Chirstmas ដែលអ្នករៀបមានលក្ខណៈយ៉ាងដូចម្តេចខ្លះ តោះមកដឹងទាំងអស់គ្នា៖
១. ដើម Christmas ទូទៅ
ប្រសិនបើអ្នកតុបតែងវារបៀបនេះ មានន័យថាអ្នកជាមនុស្សអភិរក្ស។ អ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើអ្វីដែលខ្លួនឯងត្រូវការ ហើយវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ចាកចេញពីកន្លែងដែលរស់នៅនិងសាករបស់ថ្មីៗ។ លើសពីនេះអ្នកជាមនុស្សដែលអាចជឿទុកចិត្តបាននិងតែងជួយគំាទ្រអ្នកដទៃ។
២. ដើម Christmas ពណ៌សប្លែក
ប្រសិនបើអ្នកតុបតែងវាឲ្យមានលក្ខណៈប្លែកខុសពីពណ៌បៃតង នោះមានន័យថា អ្នកជាមនុស្សមិនស្ថិតនៅក្នុងចំណោមមនុស្សដទៃពោលគឺអ្នកចូលចិត្តធ្វើអ្វីដែលខ្លួនឯងពេញចិត្តនិងជារបស់ខ្លួនឯង។ អ្នកមិនប្រកាន់ក្នុងការធ្វើអ្វីលឺៗដោយមិនគោរពតាមច្បាប់។ លើសពីនេះ អ្នកជាមនុស្សដែលហ៊ានក្នុងការសម្រេចគោលដៅរបស់ខ្លួន។ ចំពោះការចំណាយពេលលើរឿងផ្ទាល់ខ្លួនគឺមានន័យចំពោះអ្នកខ្លាំង។
៣. ដើម Chirstmasដាក់របស់លេងដែលអ្នកមាន
ការតុបតែងតាមបែបនេះ មានអាចន័យថាអ្នកជាមនុស្សមិនស្ថិតស្ថេរ ព្រោះអ្នកតែងផ្លាស់ប្តូរផែនការជាញឹកញយដោយសារតែវាមានភាពលំបាកក្នុងការជ្រើសរើសលើកដំបូង។ ស្របពេលជាមួយគ្នានេះដែរ អ្នកក៏ជាមនុស្សម្នាក់ដែលងាយស្រួលសម្របសម្រួលនិងព្យាយាមធ្វើឲ្យគ្រប់គ្នាសប្បាយរីករាយ។
៤. ដើម Chirstmas មានភ្លើងច្រើន
ការស្រឡាញ់ភ្លើងពណ៌ដាក់នៅលើដើមឈើរបស់អ្នកអាចបង្ហាញថា អ្នកជាមនុស្សឆ្លាតវៀងវៃនិងឯករាជ្យ។ អ្នករីករាយនឹងភាពរៀងៗខ្លួនរបស់អ្នក គំនិតយោបល់របស់អ្នកដទៃមិនបានជះឥទ្ធិពលអ្វីមកលើអ្នកឡើយ។ អ្វីដែលមានឥទ្ធិពលនោះគឺមានតែបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិងប្រភពនៃចំណេះដឹងរបស់អ្នកតែប៉ុណ្ណោះ។
៥. ដើម Chirstmas មានលាយគ្រប់ររបស់តុបតែង
ប្រសិនបើដើមឈើរបស់តុបតែងរបៀបនេះ មានន័យថាអ្នកជាមនុស្សមានការស្រមើស្រម៉ៃដែលធ្វើដោយមិនបានព្រាងទុកមុន។ អ្នកបើកឱកាសគ្រប់ប្រភេទដែលជីវិតបានផ្តល់ឲ្យអ្នក ប៉ុន្តែដោយសារតែអ្នកមានសកម្មភាពនិងគំនិតច្រើនក្នុងពេលតែមួយ ដូច្នេះពេលខ្លះធ្វើឲ្យអ្នកមិនបានបញ្ចប់រឿងមួយទាន់ពេលមុនបញ្ចប់រឿងមួយទៀត។
៦. ដើម Chirstmas តូច
ប្រសិនបើដើមឈើរបស់តុបតែងរបៀបនេះ មានន័យថាអ្នកជាមនុស្សមិនមានការផ្លាស់ប្តូរនិងមិនចូលចិត្តការភ្ញាក់ផ្អើលនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្នកជាមនុស្សបន្ទាបខ្លួននិងស្ងប់ស្ងាត់ ដោយមិនមានការព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃមកលើខ្លួនឯង។
ចុចអានបន្ត៖
សម្រាប់អ្នក single អាចធ្វើរឿង ៥ យ៉ាងនេះបាននៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ