សម្រាប់អ្នក single អាចធ្វើរឿង ៥ យ៉ាងនេះបាននៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ

  • 2019-12-23 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​យូរប៉ុន្មាន​ទៀតទេ គឺ​ជិតដល់​ថ្ងៃឆ្លង​ឆ្នាំហើយ។ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ពិតជា​លឿន​ខ្លាំង​មែន។ ថ្ងៃនេះ កញ្ញា សូម​ណែ​នាំដល់​អ្នក single អាច​ធ្វើរឿង​ទាំង ៥​ យ៉ាងនេះ​បាន​ដោយ​មាន​ក្តីសុខ​នៅ​ថ្ងៃឆ្លង​ឆ្នាំ (countdown)។ ជីវិត​ម្នាក់ឯង​មិនប្រាកដ​ថាគ្មាន​ក្តី​សុខ​នោះទេ តែវាអាស្រ័យលើអ្នក​ចេះបង្កើតឲ្យមាន​សេរីភាព​ពេញលេញ​និង​ឯករាជ្យ​លើខ្លួន​ឯងបានឬក៏អត់។ ហេតុ​ដូចនេះ​ហើយ មិត្ត​នារីអាច​ធ្វើ​រឿង ៥​ យ៉ាងនេះ​បាន​នៅ​ថ្ងៃឆ្លង​ឆ្នាំយ៉ាង​មាន​ក្តីសុខ​រួមមាន៖

រូបតំណាង

**១. ទៅ​មើលកុន**

នៅថ្ងៃ​ឆ្លងឆ្នាំ នៅតាម​រោងកុន​ប្រាកដ​ជាមាន​រឿងជា​ច្រើន​ប្រភេទ​សម្រាប់​ឱកាស​ឆ្លងឆ្នាំ។ អ្នកអាច​ទៅ​មើល​កុន​ម្នាក់​ឯង​បាន ដោយ​ជ្រើសរើស​រឿង​ប្រភេទ​ណាមួយ​ដែល​អ្នក​ចង់​តាមដាន។ តែអ្នក​មិន​គួរជ្រើស​រើស​មើល​រឿង​បែប​រន្ធត់ឡើយ ព្រោះ​អ្នកប្រាកដ​ជាភ័យ​ខ្លាច។

រូបតំណាង

២. ទៅដើរ​លេង​ជាមួយ​មិត្តភក្តិ​ស្រីៗ

មុនថ្ងៃឆ្លងឆ្នាំ នៅតាម​ទីកន្លែង​ភាគច្រើន​តែង​មាន​ការតុប​តែង​លម្អ​ផ្សេងៗ។ ច្បាស់​ណាស់ ប្រសិន​បើអ្នកមិន​ចង់​គេង​នៅផ្ទះឆ្លងឆ្នាំនោះ អ្នកអាច​ចេញទៅ​ដើរលេង​ស្រូប​យក​ខ្យល់​ឱកាស ដើរមើល​គេ​មើលឯ​ងដើម្បី​ឲ្យបាន​ស្រ​ឡះ​ខួរក្បាល​និង​ទទួល​យក​ទិដ្ឋភាព​ថ្មីមុន​ឆ្នាំថ្មី។

រូបតំណាង

៣. ទៅដើរទិញទំនិញ

ក្រៅពី​ទៅដើរលេង អ្នកក៏អាច​ទៅដើរលេ​ងតាមផ្សារទំនើប​នានា ដើម្បីមើល​ទំនិញ​ដូចជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប និងរបស់រ​បរប្រើប្រាស់​ជាច្រើនទៀត​ជាមួយ​នឹងការ​បញ្ចុះ​តម្លៃទៅ​តាម​ហាង​នីមួយៗ​ផងដែរ។

រូបតំណាង

៤.​​ ហាត់​ប្រាណ

ប្រសិន​បើអ្នក​មិនចង់​ចេញ​ក្រៅផ្ទះ អ្នកក៏​អាចធ្វើ​សកម្មភាព​សម្រាប់​ខ្លួនឯង​នៅថ្ងៃឆ្លង​ឆ្នាំបាន​ដែររួម​មាន រត់ ហាត់​យូហ្គា រៀន​រាំ និងច្រៀង​ចម្រៀង​ដែល​អ្នកចូល​ចិត្ត​ជាដើម។ សកម្មភាព​អស់​ទាំងនេះ​នឹងជួយ​អ្នកក្នុង​ការបំ​បាត់​ភាពតាន​តឹង​និង​មានអារម្មណ៍​ស្រួល​ខ្លួន​ផងដែរ។

រូបតំណាង

៥. ទៅញុំា​អាហារ​ឆ្ងាញ់

សកម្មភាពចុង​ក្រោយ​នោះគឺ ញុំាអាហារ​ឆ្ងាញ់ៗ​ដើម្បី​ខ្លួនឯង។ អ្នកអាច​ចេញ​ក្រៅ​ផ្ទះដើម្បី​ញុំា​ឬក៏ទៅ​ញុំា​ទៅ​ហាង​ដែល​អ្នកចូល​ចិត្តក៏បាន។ តែបើចង់​ចំណាយ​លុយតិច អ្នកអាច​ធ្វើខ្លួន​ឯងនៅ​ផ្ទះក៏បាន គ្រាន់​តែចំ​ណាយ​ពេល​និងហត់​បន្តិចតែ​ប៉ុណ្ណោះ។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចំណុចពិសេសៗ បង្ហាញថាការ​​ចេញ​ដំណើរ​ទៅ​លំហែកាយ​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ញ័រ​ជាង​បាន​រៀប​ការ​ទៀត​

អត្ថបទ៖ សុវណ្ណ ស្រីពីន