ប្ដីរបស់ត្រចៀកកាំត្រូវគេចោទជំពាក់គេ២៨លានដុល្លារមិនសង ហើយគំរាមគេទៀត
- 2019-12-18 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីរបស់ត្រចៀកកាំត្រូវគេចោទជំពាក់គេ២៨លានដុល្លារមិនសង ហើយគំរាមគេទៀត
មហាសេដ្ឋី Huang You Long ត្រូវបាននារីម្នាក់ចោទប្រកាន់ថា លោកកំពុងជំពាក់បំណុលនាងចំនួន២៨.១លានដុល្លារ ហើយលោកថែមទាំងគំរាមនាងឲ្យដកពាក្យបណ្ដឹងទៀតផង។
បណ្ដាញព័ត៌មាន Appledaily បានរាយការណ៍ថា សេដ្ឋនី និងអ្នកជំនួញស្រី Tai Ri Fang បានចោទប្រកាន់បុរស២នាក់កំពុងជំពាក់បំណុលនាងជាង៧៧លានដុល្លារ ដោយនៅក្នុងនោះមានប្ដីរបស់សិល្បការិនីម្នាក់ផងដែរ។
សេដ្ឋីនីល្បីឈ្មោះខាងលើក៏បង្ហើបតែម្ដងថា បុរសប្ដីសិល្បការិនីម្នាក់នោះគឺលោក Huang You Long ប្ដីរបស់តារាសម្ដែងជួរមុខ Zhao Wei។ យ៉ាងណាក្ដី នៅក្នុងថ្ងៃតុលាការកាត់ក្ដី គ្មានភាគីពាក់ព័ន្ធណាបង្ហាញមុខឡើយ ដោយឲ្យត្រឹមមេធាវីតំណាងមកប៉ុណ្ណោះ។
បកស្រាយពីការជំពាក់លុយនេះ សេដ្ឋីនីផ្នែកកាស៊ីណូល្បីឈ្មោះហុងកុងខាងលើបានឲ្យដឹងថា ប្ដីរបស់ត្រចៀកកាំបានខ្ចីលុយនាងសរុបចំនួន៤៧លានដុល្លារ។ ក្រោយពេលសងបានខ្លះ នៅពេលនេះនៅជំពាក់ ២៨.១លានដុល្លារ។ ដោយសារតែមានកូនចៅជាក្រុមសង្គមងងឹត លោកបានគំរាម សេដ្ឋីនីខាងលើដកពាក្យរបស់ខ្លួនវិញ។
បណ្ដាញព័ត៌មាន Suho បានរាយការណ៍ថា មួយរយៈចុងក្រោយនេះ ប្ដីប្រពន្ធតួរឿង ព្រះនាងយេយេ មានបញ្ហាបំណុលច្រើន ដោយកាលពីខែមិថុនាកន្លងទៅ ស្រីស្អាតវ័យ៤៣ឆ្នាំ ត្រូវចេញសងថ្លៃជំងឺចិត្តជាង៥០ម៉ឺនដុល្លារ ព្រោះត្រូវអ្នកវិនិយោគតូចៗ៤៤០នាក់ប្ដឹងនាងអំពីរឿងភាគហ៊ុន។ បន្ថែមពីនេះ ដើម្បីជួយរកលុយសងបំណុលប្ដី នៅពេលនេះ Zhao Wei កំពុងត្រលប់ចូលសិល្បៈវិញយ៉ាងពេញទំហឹង៕
អានបន្ត៖ តរឿងពេលកំពុងពពោះ Tang Yan មានជំនួយការថែទាំដល់ទៅ៥០នាក់