ថត​រឿង​ពេល​កំពុង​ពពោះ Tang Yan មាន​ជំនួយ​ការ​ថែទាំ​ដល់​ទៅ​៥០​នាក់

  • 2019-12-16 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ចូល​រួម​សម្ដែង​រឿង​ក្នុង​កំឡុង​ពេល​កំពុង​មាន​គភ៌ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan ត្រូវ​ការ​ថែ​ទាំង​ពិសេស​ជា​ចាំ​បាច់ ដោយ​មាន​មាន​ជំនួយ​ការ​ដល់​ទៅ​រាប់​សិប​នាក់។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន ON បាន​រាយការណ៍​ថា ទោះ​បី​ជា​ខ្លួន​កំពុង​មាន​ទំងន់​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​មិន​ចង់ឲ្យ​រអាក់រអួល​គម្រោង​ថត​រឿង​នោះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Tang Yan នៅ​តែ​បន្ត​ឈុត​ថត​របស់​ខ្លួន​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​មាន​ការ​មើល​ថែ​ទាំ​ពិសេស​ជាង​កាល​ពី​មុន។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​សុខភាព ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ បាន​ជួល​បុគ្គលិក​សរុប​ចំនួន​៥០​នាក់​រួម​មាន​​តៃ​កុង​ឡាន ជំនួយ​ការ​ផ្ទាល់​ខ្លួន ក្រុម​អ្នក​ផាត់​មុខ​ធ្វើ​សក់ និង​ចុង​ភៅ​ជា​ដើម ដើម្បី​រួម​ដំណើរ​ជាមួយ​នាង​ក្នុង​គំរោង​ថត​រឿង​ភាគ The Legend of Xiao Chuo។

នៅ​ក្នុង​ចំណោម បុគ្គលិក​៥០​នាក់​ខាង​លើ មាន​ម្នាក់​ដែល​ចាំ​តែ​ពិនិត្យ​បរិយាកាស​នៅ​ជុំ​វិញ តារា​សម្ដែង​មួយ​នេះ កុំ​ឲ្យ​នាង​ប៉ះ​នឹង​បរិយាកាស​មិន​បរិសុទ្ធ។ ខុស​ពី​បុគ្គលិក​របស់​តារា​ដទៃ​ដែល​បាន​ត្រឹម​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​១​នោះ បុគ្គលិក​ទាំង​៥០​នាក់​ខាង​លើ សុទ្ធ​តែ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ៥​ជាមួយ​នាង ដើម្បី​ងាយ​ស្រួល​មើល​ថែ​ទាំ​តារា​រូប​នេះ។

ក្រៅ​ពី​វត្តមាន​របស់ Tang Yan រឿង The Legend of Xiao Chuo ក៏​មាន​ការ​ចូល​រួម​របស់​កំពូល​តារា​សម្ដែង​ស្រីហុងកុង Charmaine Sheh ផង​ដែរ។ ខ្សែ​ភាពយន្ត​ភាគ​នេះ គ្រោង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

អានបន្ត៖ ​ Sandara Park សេដ្ឋី​នី​ថ្មីវិស័យ​សិល្បៈ​កូរ៉េ​ជាមួយ​ទ្រព្យ​សម្បត្តិ​៣២​លាន​ដុល្លារ និង​ជំនួញ​រាប់​មិន​អស់

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម