គ្មាន​នរណា​ម្នាក់​ចង់​បែក​បាក់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អស់​ទ្រាំ

  • 2019-12-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរ​ថា​តើ​មាន​នរណា​ម្នាក់​ចង់​ចាក​ចេញ​ពី​អ្វី​ដែល​ខ្លួន​ស្រឡាញ់​និងមាន​តម្លៃ​បំផុត​សម្រាប់​គេ​នោះ? ចម្លើយ​គឺ​គ្មាន​នោះ​ទេ។ នារី​ម្នាក់ៗ​សុទ្ធ​តែ​ប្រាថ្នា​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ មិន​ថា​ត្រឹម​ជា​សង្សា ឬ ប្តី​ប្រពន្ធ​​ តែ​កាលៈទេសៈ​ខ្លះ ធ្វើ​ឱ្យ​នាង​ទ្រាំ​ទៀត​លែង​បាន​ ហើយ​ត្រូវ​ជ្រើស​រើស​ការ​ចាក​ចេញ​ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​វិញ។

រូបតំណាង

មនុស្ស​ស្រី គឺ​ជា​មនុស្ស​ដែល​ពូកែ​ទ្រាំ​ខ្លាំង​មែន​ទែន​ នាង​តែង​អត់​ឱន​ និង ព្យាយាម​យល់​ពី​ភាគី​ដែល​ខ្លួន​ស្រឡាញ់​ ព្រោះ​នាង​តែង​គិត​ដល់​កិត្តិយស​ខ្លួន​ឯង​ និង គ្រួសារ។ អ្នក​ខ្លះ​ចូល​ចិត្ត​វាយ​តម្លៃ​នាង​នៅ​ពេល​ដែល​នាង​ជ្រើស​រើស​ចាក​ចេញ​ពី​ភាព ឈឺចាប់​នោះ​ទៅ​វិញ។ ជាក់​ស្តែង​ ការ​បែកបាក់​គ្នា​ជាមួយ​គូសង្សា ឬ ការ​លែងលះ​គ្នា​ជាមួយ​ប្តី​ជាដើម​ សុទ្ធសឹង​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ធ្វើ ព្រោះ​នារី​មួយ​ចំនួន​ធំ​សុខចិត្ត​ទ្រាំ និង មាន​ការ​អត់​ឱន​ជារឿយៗ។ យ៉ាង​ណា​មិញ នារី​មិន​មែន​ជា​ដុំ​ថ្ម​នោះ​ទេ ការ​ស៊ូ​ទ្រាំ​ក៏​មាន​កំណត់​។ ដើម្បី​ចៀសវាង​ការ​វាយ​តម្លៃ​ពី​ខាង​ក្រៅ និង ពេល​ខ្លះ​ដើម្បី​កូន នារី​ខ្លះ​សុខចិត្ត​បៀមឱប​ទុក្ខ​នៃ​ការ​ដែល​ប្តី​ក្បត់ វាយ​ដំ​ និង ការ​ជេរ​ប្រមាថ​ផ្សេងៗ។ នាង​ខ្លាច​នឹង​សម្តី​ដែល​គេ​ថា នាង​ជា​ស្រីមេម៉ាយ​ ឬ កូន​របស់​នាង​គ្មាន​ឪពុក​ជាដើម។ ពេល​ខ្លះ អ្នក​មិន​ដឹង​ខ្លួន​ទេ​ថា ការ​វាយ​តម្លៃ​ ឬ ការ​ដឺដង របស់​អ្នក​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ត្រូវ​រស់​នៅ​ជាមួយ​ភាព​ឈឺចាប់​អស់​មួយ​ជីវិត។

រូបតំណាង

គួរ​បញ្ចាក់​ថា វា​មិន​មែន​មាន​ន័យ​ថា​ឱ្យ​តែ​មាន​បញ្ហា​ក្នុង​សេចក្តី​ស្នេហា​ ឬ គ្រួសារ​គឺ​ត្រូវ​តែ​បោះ​បង់​នោះ​ទេ គឺ​​ធ្វើ​យ៉ាង​ណា​ព្យាយាម​ដោះ​ស្រាយ​ឱ្យ​អស់​លទ្ធភាព​ ហើយ​ បើ​ការ​ខិត​ខំ​នោះ​មាន​តែ​ម្ខាង​ក៏​មិន​អាច​ទៅ​មុខ​បាន​ដែរ នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ហត់ និង ទទួល​ការ​ឈឺចាប់​តែ​ឯង។

រូបតំណាង

អ្នក​ត្រូវ​ចាំ​ថា​ មុន​នឹង​នារី​ម្នាក់​សម្រេច​ចិត្ត​បែក​គ្នា ឬ លែងលះ​គ្នា គឺ​មាន​ន័យ​ថា​នាង​បាន​ទ្រាំ​ហួស​កម្រិត ​ហើយ ដូច្នេះ​នាង​គឺ​ជា​មនុស្ស​ស្រី​ដែល​ក្លាហាន​ម្នាក់​ដែល​​ ចេះ​ចាក​ចេញ​ពី​ស្ថានភាព​ដែល​ផ្តល់​តែ​ភាព​ខ្លោចផ្សា​ និង ចាក​ចេញ​ពី​មនុស្ស​ម្នាក់​ដែល​មិន​ផ្តល់​តម្លៃ​ឱ្យ​នាង​ទាល់​តែ​សោះ៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ធ្លាប់​ទេ? រក​ឃើញ​មនុស្ស​ដែល​​ស័ក្ដិសមហើយ តែ​ពេល​វេលា​បែរ​ជា​មិន​​សមទៅ​វិញ!

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម