ផ្លែ​ឈើ​ ៥​មុខ​ ដែល​គួរចៀសវាង ប្រសិន​បើ​អ្នកចង់​សម្រក​ទម្ងន់ ឬ រក្សា​រាង​

  • 2019-12-16 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្វី​ដ្បិតតែ​ផ្លែឈើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព តែ​វា​ក៏​មាន​ផល​វិបាក​ដែរ ប្រសិន​បើ​អ្នក​បរិភោគ​ក្នុង​កម្រិត​ច្រើន ស្រប​ពេល​ដែល​ខ្លួន​កំពុង​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ រក្សា​រាង​ជាដើម​។ អ្នក​គួរ​កាត់​បន្ថយ​នូវ​ការ​បរិភោគ​ផ្លែឈើ ៥​ប្រភេទ ​​ខាង​ក្រោម បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន៖

១. ផ្លែ​បឺរ

រូបតំណាង

អ្នក​មិន​គួរ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​កាឡួរី​ខ្ពស់​ច្រើន​ពេក​នោះ​ទេ។ ក្នុង​ ១០០ក្រាម នៃ​ផ្លែបឺរ​មាន​ផ្ទុក​រហូត​ទៅ​ដល់​ ១៦០​កាឡូរី។ ទោះ​ជា​ផ្លែ​បឺរ​មាន​អត្ថប្រយោជន៍​សម្រាប់​រាង​កាយ​ក្តី ប៉ុន្តែ​ការ​បរិភោគ​វា​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។​ ដូចនេះ សម្រាប់​អ្នក​ចង់​រក្សា​រាង ឬ សម្រក​ទម្ងន់ មិន​គួរ​បរិភោគ​វា​ច្រើន​ឡើយ។

២. ផ្លែ​ទំពាំងបាយជូរ

រូបតំណាង

ផ្លែ​ទំពាំង​បាយជូរ​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​នោះ​ ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ។ ក្នុង ១០០​ក្រាម​នៃ​ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​រហូត​ទៅ​ដល់ ៦៧​កាឡូរី​ និង ១៦​ក្រាម​នៃ​ជាតិ​ស្ករ ដូចនេះ​គ្រាន់​តែ​អ្នក​បរិភោគ​លេងៗ​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត​ច្រើន​ដង​នោះ ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​បាន​ដែរ។

៣. ដំណាប់​ផ្លែឈើ

រូបតំណាង

គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ដំណាប់​ផ្លែឈើ ច្រើន​មាន​រសជាតិ​ផ្អែម​ខ្លាំង និង ឆ្ងាញ់​ជាប់​មាត់។​ ដូចនេះ​ហើយ​ការ​បរិភោគ​ដំណាប់​ទាំង​នេះ​ច្រើន​គឺ​មាន​តែ​ធ្វើ​អ្នក​ឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ ព្រម​ទាំង​ឡើង​ទម្ងន់​ជា​បន្ត​បន្ទាប់។ ដំណាប់​ផ្លែឈើ​ទាំង​នោះ​រួម​មាន ទំពាំងបាយជូរ​ក្រៀម និង ដំណាប់​ផ្លែ​ព្រូន​ជា​ដើម។ ទំពាំងបាយជូរ​ក្រៀម មាន​ផ្ទុក​កាឡូរី​រហូត​ទៅ​ដល់ ៥០០ ឯណោះ​ក្នុង ​១​កំប៉ុង រីឯ ក្នុង​ដំណាប់​ផ្លែ​ព្រូន​មាន​រហូត​ទៅ​ដល់​ ៤៥០​កាឡូរី​ក្នុង​ ១​កំប៉ុង។

៤. ផ្លែ​ចេក

រូបតំណាង

ថ្វី​ត្បិត​តែ​ចេក​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មែន​ក្តី ក៏​ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​នូវ​ជាតិ​កាឡូរី​ខ្ពស់​ផង​ដែរ។ ផ្លែ​ចេក​ ១ផ្លែ អាច​មាន​រហូត​ទៅ​ដល់ ១៥០​កាឡូរី ដូច្នេះ បើ​អ្នក​បរិភោគ ២-៣​ផ្លែ​ក្នុង​១​ថ្ងៃ អ្នក​នឹង​អាច​ប្រឈម​ជាមួយ​ការ​ឡើង​ទម្ងន់​ជា​មិន​ខាន។

៥. ស្វាយទុំ

រូបតំណាង

ម្នាស់ និង ស្វាយ​ទុំ​សុទ្ធ​សឹង​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​កាឡូរី​ខ្ពស់ៗ និង​អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រក​ទម្ងន់​របស់​អ្នក​។ អ្នក​អាច​បរិភោគ​វា​បាន​ក្នុង​កម្រិត​មួយ​សមរម្យ​ ចៀសវាង​ការ​ញុំា​ច្រើន​ ឬ ញឹកញាប់​ពេក៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ធ្វើ​​អ្វី​​​​​​​​​ភ្លេចភ្លាំង​​ច្រើន​​ ​​គួរ​​ញ៉ាំ​​​អាហារ​ប៉ូវ​​​​ខួរ​ក្បាល​​៥​មុខ​នេះ

ប្រភព៖ NDTV ប្រែ​សម្រួល៖ Siyou Tang