ធ្វើ​​អ្វី​​​​​​​​​ភ្លេចភ្លាំង​​ច្រើន​​ ​​គួរ​​ញ៉ាំ​​​អាហារ​ប៉ូវ​​​​ខួរ​ក្បាល​​៥​មុខ​នេះ

  • 2019-08-13 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មេរៀន​ក៏​​​​​ច្រើន​ ​​​ហើយ​​​​​​មាន​ការ​ងារ​ផ្សេងៗ​ជា​ច្រើន​ទៀត​​ដែល​ត្រូវ​ធ្វើ​​​ ​​​ខួរ​ក្បាល​ពិត​ជា​​ហត់​នឿយ​​​​ខ្លាំង​​​ ​ឯ​ក្រពះ​​​​​វិញ​ក៏​​ឃ្លាន​ដែរ​។ ​​​​​​ឈប់​​បារម្ភ​ទៀត​​ទៅ ​មាន​អាហារ​​៥​មុខ​ ​​អាច​​ជា​​ជំនួយ​ការ​​ដ៏​ល្អ​សម្រាប់​អ្នក​​​។ វា​មាន​ជាតិ​​កាឡូរី​ទាប មិន​ភ័យ​ខ្លាច​ធាត់​ ថែម​ទាំង​​​​​​មាន​​​​ជីវជាតិ​សំខាន់ៗ​​ ​​​​​ដើម្បី​​ចូល​ទៅ​បំប៉ន​ខួរ​ក្បាល បង្កើន​ការ​ចងចាំ។

១. ស៊ុត

ស៊ុត​សម្បូរ​​ប្រូតេអ៊ីន​​ Choline និង​វីតាមីន​ B សម្រាប់​​ជំនួយ​​ដល់​ការ​ចង់​ចាំ។ វា​​​ក៏​មាន​​ផ្ទុក​ ​សារធាតុ​ Lutein និង​​​ស័ង្កសី ​ការពារ​មិន​ឲ្យ​ស្រវាំង​ភ្នែក ពេល​​​អាន​​ច្រើន​។ គួរ​​​ញ៉ាំ​​ ស៊ុត​​​ស្ងោរ​​ ព្រោះ​​​ស៊ុត​​​​ចៀន​អាច​​បណ្តាល​ឲ្យ​ធាត់​។

២. ទឹក​ដោះ​​គោ​​​​​​ មាន​កាឡូរី​​ទាប

​​​​​​​​​​​​​​​​​​​​ទឹក​ដោះ​​គោ​​​​​​ ​កាឡូរី​​ទាប មាន​ប្រូតេអ៊ីន និង​ Amino Aids ​​មាន​តួនាទី​​​​​ជួយ​​ដល់​ប្រព័ន្ធ​ដំណើរ​ការ​នៃ​​ខួរ​ក្បាល​។ ជ្រើស​រើស​ទឹក​​ដោះ​គោ​សុទ្ធ គ្មាន​​​​​បន្ថែម​​​ពណ៌​​​​ឬ​រសជាតិ​ ព្រោះ​​បើ​​អ្នក​​ផឹក​​ទឹក​គោ​មាន​ជាតិ​​ស្ករ ​វា​​នឹង​ធ្វើ​​ឲ្យ​អ្នក​​​មាន​អារម្មណ៍​​ខ្ជិល​ ហើយ​ងងុយ​គេង។ បើ​អ្នក​មិន​​​ចូលចិត្ត​​​ផឹក​​ទឹក​ដោះ​គោ​ទេ អាច​ផឹក​​ទឹក​សណ្តែក​ញ៉ាំ​​តៅហ៊ូ​ជំនួស​​​វិញ​​​ក៏​បាន។

​៣. ​​សាច់​​ត្រី

សាច់​​ត្រី​​ មិន​បណ្តាល​ឲ្យ​ធាត់ និង​​​ជា​ម្ហូប​អាហារ​​​​​​ស័ក្តិសម​ឥត​​ខ្ចោះ​ សម្រាប់​ពេល​មុន​​ប្រឡង។ វា​មាន​ជាតិ​អូ​មេ​ហ្កា​​៣ DHA ធ្វើ​​ឲ្យ​​ខួរ​ក្បាល​​​ស្រស់​​ថ្លា ​​និង​​​ចង់​​ចាំ​​​បាន​ល្អ។

៤. ​​យ៉ាអួ

​យ៉ាអួ​ មិន​ត្រឹម​តែ​មាន​ប្រូតេអ៊ីន​​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ។ ​ពេល​​អាន​សៀវ​ភៅ បើ​អ្នក​មាន​អារម្មណ៍​ថា​ងងុយ​គេង ​កុំ​ភ្លេច​ញ៉ាំ​​​យ៉ា​អួ នោះ​អ្នក​នឹង​​ស្វាង និង​​ស្រស់បស់​​​ឡើង​វិញ។ ត្រូវ​ទិញ​យ៉ាអួ​ធម្មជាតិ មិន​ផ្អែម​ពេក ​បើ​អ្នក​មិន​​ចង់​ធាត់។

៥. ផ្លែ​ប៉ោម

ផ្លែប៉ោម មាន​អត្ថប្រយោជន៍​​​ច្រើន​ណាស់​​​សម្រាប់​រាង​កាយ។ វា​មាន​​​សារធាតុ Acetic acid និង Choline ​ជួយ​​ដល់​​កោសិកា​​​​​ខួរក្បាល ជំរុញ​​ដល់​​​ការ​​​សិក្សា​រៀន​សូត្រ និង​​សមត្ថភាព​នៃ​ការ​​ចងចាំ។ រសជាតិ​​ជូរ​អែម​របស់​វា ក៏​​អាច​​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ផង​​ដែរ៕

ចុចអានបន្ត៖

​- មូលហេតុដែលអ្នកតែងតែឈឺក្បាលជារៀងរាល់ព្រឹក

.

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី