ទម្លាប់របស់អ្នកម្តាយទាំង៩ នេះហើយផ្តល់ទុក្ខទោសដល់ទារកក្នុងផ្ទៃដោយមិនដឹងខ្លួន
- 2019-12-17 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់របស់អ្នកម្តាយទាំង៩ នេះហើយផ្តល់ទុក្ខទោសដល់ទារកក្នុងផ្ទៃដោយមិនដឹងខ្លួន
ការសិក្សាមួយបានបង្ហាញឲ្យដឹងថាការបាក់ទឹកចិត្តនិងការថប់បារម្ភចំពោះស្ត្រីមានផ្ទៃពោះអាចបង្កើនឱកាសនៃការកើតមិនគ្រប់ខែនិងទម្ងន់ទារកទាប ប៉ុន្តែក៏មានរឿងខ្លះទៀតដែលអាចប៉ះពាល់ដល់អនាគតកូនអ្នក។ បន្ទាប់ពីអានអត្ថបទនេះអ្នកនឹងរៀនអំពីឥរិយាបទនិងសកម្មភាពមួយចំនួនដែលជាការប្រសើរក្នុងការចៀសវាងអំឡុងពេលពពោះរួមមាន៖
១. ការស្រែកនិងវាយប្រតប់គ្នា
ការវាយប្រតប់គ្នាបណ្តាលឲ្យមានការបាក់ទឹកចិត្តនិងការថប់អារម្មណ៍ចំពោះទារកក្នុងផ្ទៃដោយវាមានផលប៉ះពាល់ដល់ទារកទៅថ្ងៃអនាគត។ ជាពិសេសប្រព័ន្ធភាពស៊ាំខួរក្បាលរបស់ពួកគេ។ ក្រៅពីនេះការស្រែកអាចមិនល្អសម្រាប់ម្តាយនិងនាំឱ្យឈឺក្បាលក្អតចង្អោរនិងបញ្ហាដំណេកជាដើម។
អ្វីគួរធ្វើ៖
សម្រាកឲ្យគ្រប់គ្រាន់ និងគេងឲ្យបានទៀងទាត់ ធ្វើសមាធិ ពិភាក្សាជាមួយគ្រូពេទ្យ ដើរលេងស្រូបយកខ្យល់បរិសុទ្ធជាដើម។
**២. ទទួលទានអាហារមានជាតិស្ករច្រើនពេក**
ការសិក្សាមួយបានឲ្យដឹងថា ចំពោះអ្នកម្តាយណាដែលទទួលទានអាហារដែលមានជាតិស្ករច្រើនពេកធ្វើឲ្យទារកមានបញ្ហាការចងចាំ។
អ្វីគួរធ្វើ៖
ញុំាផ្លែឈើច្រើនជាងអាហារមានជាតិស្ករនិងបន្ថយការទទួលទានសូដា។
៣. ការផ្លាស់ប្តុរអារម្មណ៍
ការផ្លាស់ប្តូរអារម្មណ៍អំឡុងពេលមានផ្ទៃពោះគឺជារឿងធម្មតា។ ដំបូងអ្នកតែងមានអារម្មណ៍រំភើបប៉ុន្តែបន្ទាប់មកភាពតានតឹងនិងការរំភើបពេក។ វាអាចទាក់ទងទៅនឹងការត្រៀមខ្លួនក្លាយជាឪពុកម្តាយរបស់គេលើកដំបូង។
អ្វីគួរធ្វើ៖
សម្រាកឲ្យបានគ្រប់គ្រាន់ ដើរលេងស្រូបយកខ្យល់ឱកាស ទៅមើលកុនជាមួយមិត្តភក្តិឬធ្វើសមាធិ។
រូបតំណាង
៤. គេងសម្រាកនៅក្នុងអាងទឹកក្តៅឬសូណា
កម្តៅខ្លាំងនៅក្នងអាងទឹកឬបន្ទប់សូណាអាចជាក្តីបារម្ភសម្រាប់ស្ត្រីពពោះ។ វាអាចជាការសម្រាកស្រួលសម្រាប់អ្នក តែសម្រាប់កូនរបស់អ្នកពិតជាមិនអាចឡើយ។
អ្វីគួរធ្វើ៖
មិនគួរដាក់កម្តៅខ្លាំងនិងមុជយូរជាង ១០ នាទីនោះទេ មុជទឹកក្តៅឧណ្ហៗដែលស្មើទៅនឹងសីតុណ្ហភាពខ្លួនរបស់អ្នក ក្នុងករណីណាក៏ដោយសូមជជែកជាមួយគ្រូពេទ្យ បើមានការអនុញ្ញាតអ្នកអាចកំណត់ពេលវេលាចំណាយនៅក្នុងបន្ទប់សូណាបាន។
៥. ការយំ
ជាធម្មតាបើអ្នកយំអំឡុងពេលពពោះតែវានឹងធ្វើឲ្យអ្នកឆាប់មានអារម្មណ៍រំជួបរំជួលជាងមុន។ តែអ្នកគួរកត់សម្គាល់អាការមួយចំនួនដូចជា ការបាត់បង់ចំណង់អាហារ មានអារម្មណ៍ងងុយគេង និងមិនមានអារម្មណ៍ធ្វើសកម្មភាពផ្សេងៗ។
អ្វីគួរធ្វើ៖
បើមានអាការបែបនេះច្រើនជាង ២ សប្តាហ៍ សូមនិយាយទៅកាន់គ្រូពេទ្យ ឬក៏ព្យាយាមនិយាយជាមួយស្ត្រីមានផ្ទៃពោះដទៃ។
៦. បញ្ហាវិកលចរិក
ក្នុងអំឡុងពេលមានផ្ទៃពោះអារម្មណ៍របស់ស្ត្រីអាចមានភាពច្របូកច្របល់។ នេះមិនអាចកើតឡើងញឹកញាប់ទេប៉ុន្តែវាអាចវិវត្តទៅជាជំងឺវិកលចរិកបាន។
អ្វីគួរធ្វើ៖
ប្រសិនបើមាននរណាម្នាក់បង្ហាញសញ្ញាទាំងនេះសូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយវេជ្ជផ្ទាល់់ស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រភ្លាមៗ។
៧. បញ្ហាគេង
យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា មានស្ត្រីប្រមាណជាង ៧៨% មានបញ្ហាក្នុងការសម្រាន្តអំឡុងពេលមានផ្ទៃពោះជាងធម្មតា។ នេះបណ្តាលមកពីអរម៉ូនរបស់ស្ត្រីផ្ទាល់។
អ្វីគួរធ្វើ៖
ព្យាយាមគេងតាមការកំណត់ ធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ញុំារបស់រាវឲ្យច្រើន និងពិភាក្សាជាមួយគ្រូពេទ្យថាគេងរបៀបម៉េចទើបល្អ។ា
៨. ធ្វើសកម្មភាពតិច
ការឡើងទម្ងន់ក្នុងអំឡុងពេលពពោះអាចមានផលវិបាកចំពោះការលូតលាស់របស់ទារកនិងការថែរក្សាទម្ងន់របស់ម្តាយក្រោយសម្រាលកូនរួច។ លើសពីនេះវាអាចបង្កឲ្យមានការធាត់លើសទម្ងន់របស់ក្មេងទៀតផង។ សកម្មភាពរាងកាយវាមានអត្ថប្រយោជន៍សម្រាប់រាងកាយដល់ម្តាយនិងទារក។
អ្វីគួរធ្វើ៖
វេជ្ជបណ្ឌិតណែនាំឲ្យធ្វើលំហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃនិងដើរស្រូបយកខ្យល់ឱកាសដើម្បីស្រូបយកអុកស៊ីសែន។
៩. ការទទួលទានជាតិកាហ្វេអ៊ីនច្រើន
ជាទូទៅមិនមានការសិក្សាណាដែលនិយាយថាវាត្រូវបានហាមឃាត់មិនឱ្យផឹកជាតិកាហ្វេអ៊ីនជាពិសេសក្នុងកម្រិត ៣០០ មីលីក្រាមក្នុងមួយថ្ងៃឬលើសនេះទេ វាមិនបណ្តាលឱ្យមានពិការភាពពីកំណើតទេ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះវាគួរតែត្រូវបានកំណត់។ អ្នកគួរចងចាំថាជាតិកាហ្វេអ៊ីនក៏ឆ្លងកាត់សុកដែរហើយចូលក្នុងចរន្តឈាមរបស់ទារក។
អ្វីគួរធ្វើ៖
គួរតែទទួលទាន ១ ទៅ ២ កែវក្នុងមួយថ្ងៃបាន។
ចុចអានបន្ត៖
មូលហេតុទាំង ៦ ដែលអ្នកគួរតែឈប់គេងទៅខាងស្តាំឬលើក្រពះរបស់អ្នក