មូលហេតុទាំង ៦ ដែលអ្នកគួរតែឈប់គេងទៅខាងស្តាំឬលើក្រពះរបស់អ្នក

  • 2019-12-13 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគេង​មិន​មានរបៀប​អាច​បណ្តាល​ឲ្យ​មាន​បញ្ហារុាំរ៉ៃ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា ការ​ឆ្អល់​ចុង​ដង្ហើម​និង​ការ​ឈឺ​ខ្នង​ជា​ដើម។ ទោះបីជា​អ្នក​ចូលចិត្ត​របៀបផ្សេងៗ​នៃការ​គេងពេល​យប់​យ៉ាងណា​ក៏ដោយ អ្នកគួរតែ​ស្វែង​យល់​ថា​របៀប​នៃកា​រគេង​របស់​អ្នកត្រឹម​ត្រូវ​ដែរ​ឬទេ។ ហេតុដូចនេះ មនុស្សម្នាក់ៗ​គួរតែកែ​ទម្លាប់​នៃ​ការ​គេង​ឲ្យបាន​ត្រឹម​ត្រូវ​ដោយសារ​ប្រសិន​បើអ្នក​មិនផ្លាស់​ប្តូរវា​ទេ ការគេង​ខុស​របៀប​នឹង​បន្ត​កើត​មាន​លើរូប​អ្នក​អស់​មួយជី​វិត​។ ខាងក្រោម​នេះ​ជាមូល​ហេតុ​ធំ ៦ ដែល​អ្នក​គួរតែ​ឈប់​គេង​ទៅ​ខាង​ស្តាំឬលើ​ក្រពះ​របស់​អ្នក​រួមមាន៖

រូបតំណាង

**១. បណ្តាល​ឲ្យមាន​ការឆ្អល់​ចុង​ដង្ហើម**

ការ​គេង​ទៅខាង​ស្តាំ​អាច​បណ្តាល​ឲ្យអ្នក​មាន​ជំងឺ​ការ​រំលាយ​អាហារ(GERD) ​ឬធ្វើឱ្យ​បញ្ហានេះ​កាន់​តែធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​ធ្លាប់មាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​អាស៊ីត​និងសារធាតុពី​ក្រពះ​កើន​ឡើង​ដល់បំ​ពង់​អា​ហារ។ សន្ទះបិទ​បើកដែល​ការ​ពារជាតិ​អាស៊ីតពី​ការវិល​ត្រឡប់​ចេញ​ពីតំបន់​ក្រពះ​វិញមិន​អាចគ្រប់​គ្រង​ការ​ចាល់​ទឹក​បានទេដោយ​សារតែ​ទំនាញ​នៅក្នុង​តួនាទី​ទាំង​នេះ​ហើយ​សារធាតុ​របស់​ក្រពះ​ត្រូវ​បាន​នាំទៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​អាហា​របណ្តាល​អោយ​ក្រហាយ​ទ្រូង​ ឈឺ​ចាប់ មាន​រសជាតិ​អាស៊ីត​នៅ​ក្នុង​មាត់​ ដង្ហើម​អាក្រក់​និង​ពេល​ខ្លះ​ឈឺ​ទ្រូង។ អ្នកគួរតែ​គេងទៅ​ខាង​ឆ្វេង​ទើប​ជា​ការ​ល្អព្រោះ​វា​ជួយ​សម្រួល​អ្នក​ដែល​មាន​ជំងឺ (GRED) និង​ក្រពះ​របស់​អ្នក​មាន​ទីតាំង​រំលាយ​អាហារ​ត្រឹមត្រូវ។

រូបតំណាង

២. មិនល្អ​សម្រាប់​ឆ្អឹង​ខ្នង​និង​ខ្នង​របស់​អ្នក

អ្នកជំនាញ​បាន​និយាយ​ថាការ​គេងទៅ​ខាងស្តាំ​គឺវា​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺឆ្អឹង​ខ្នង​និង​ខ្នង។ ទំងន់​ខ្លួន​នឹង​ដាក់​លើ​ខ្នង​និងឆ្អឹង​ខ្នង​របស់​អ្នក​ពេញ​មួយ​យប់​នៅក្នុង​ឥរិយាបថ​នេះ​គឺខ្លាំង​ណាស់​ព្រោះ​ភាគ​ច្រើន​នៃទំងន់​រប​ស់​អ្នកត្រូវ​បាន​កាន់​កាប់​នៅក្នុង​ផ្នែក​នៃ​រាងកាយ​ទាំង​នោះ។ បើអ្នក​ពិបាក​ក្នុងការ​គេង​អាច​ព្យាយាមដា​ក់ខ្នើយ​ចំ​នួន ២ នៅ​ក្រោម​ដងខ្លួនរបស់​អ្នកមួយ​នៅក្រោម​ឆ្អឹង​អាង​ត្រគាក​របស់​អ្នក​និង​មួយទៀត​នៅក្រោម​ក្បាល​របស់​អ្នក។

រូបតំណាង

៣. វាអា​ចប​ណ្តាល​ឲ្យមា​ន​ការឈឺ​ក​រុាំរ៉ៃ

អ្នកអាច​នឹង​ពិបាក​ដកដង្ហើម​ស្រួល​នៅពេល​អ្នកគេង​ទៅខាង​ស្តាំប្រសិន​បើអ្នកមិ​នបែរក​ទៅម្ខាង​ទៀត។ ការ​គេង​បែប​នេះ​នឹងវិវត្ត​ទៅជាជំ​ងឺរុាំរ៉ៃ​ឈឺ​ក​ជាក់​ជាមិន​ខាន​ដូចជា herniated disks ពី​ព្រោះ​ថាក្បាល​និង​ឆ្អឹង​ខ្នងរ​បស់​អ្នកមិន​នៅស្មើ​គ្នាដែល​បង្ខំឲ្យ​ករ​បស់​អ្នក​បត់​ចុះ​ឡើង។ ការគេងលើខ្ន​ងរបស់អ្នកគឺ​ជាទី​តាំង​ធម្មជាតិ​បំផុត​សម្រាប់​រាងកាយ​ទាំង​មូល​របស់​អ្នក។ វេជ្ជបណ្ឌិត​ណែនាំ​ជំហរនេះដ​ល់មនុស្ស​ដែល​ទទួល​រងការឈឺចា​ប់ឆ្អឹង​ខ្នង​រ៉ាំរ៉ៃ​ពីជំងឺរ​លាក​សន្លាក់។ យក​ល្អអ្នក​គួរ​តែគេង​ជាមួយ​ទម្រ​តូច​មួយ​នៅក្រោម​ករបស់​អ្នក​ដោយប្រើ​ខ្នើយ​ស្នោ។ អ្នក​ក៏អាច​សាកល្បង​ខ្នើយ​នៅក្រោ​មដៃ​នីមួយៗ​ដើម្បី​បន្ថយ​ក​របស់អ្នក​ពីទម្ងន់​និង​សម្ពាធ។

រូបតំណាង

៤. វាអាច​បន្ថែម​ទម្ងន់​រឹតតែ​ខ្លាំង​ដល់​ទារក

ប្រសិន​អ្នក​ជិតនឹង​ក្លាយ​ជាអ្នក​ម៉ាក់របស់​គេ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​បន្តិច​ចំពោះ​ការគេង វាមិន​សម្រាប់​តែទារ​កក្នុង​ផ្ទៃ​របស់​អ្នក​ទេ តែក៏​សម្រាប់​សុខភាព​ល្អ​របស់​អ្នក​ដែរ។ ការគេង​បែបន​នេះ​វាបន្ថែម​ទំងន់​កាន់​តែ​ច្រើន​ទៅ​លើ​ខ្លួន​និងឆ្អឹង​ខ្នង​របស់អ្នក លើស​ពីនេះវាក៏ប៉ះ​ពាល់ទៅ​ដល់​ទារក​ផង​ដែរ។ វេជ្ជប​ណ្ឌិត​ណែ​នាំឱ្យ​ស្ត្រីមាន​ផ្ទៃ​ពោះ​ទាំង​អស់​ព្យាយាម​គេង​នៅខាង​ឆ្វេង​របស់​ពួកគេ​ព្រោះ​ទីតាំងនេះ​បង្កើន​លំហូ​រឈាម​និង​ផ្តល់​កម្រិត​អុកស៊ី​សែន​អតិបរមា​សម្រាប់​ទាំង​ម្តាយ​និ​ងទារក។

រូបតំណាង

៥. វាអាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើមុខ

ការគេង​បែរ​ទៅម្ខាង​ត្រូវ​បាន​គេហាម​ឃាត់​មិន​ឲ្យ​គេង​គឺគេង​ទៅផ្នែក​ខាងស្តាំ​ឬ​ក្រពះរ​បស់​អ្នក។ វាជារឿង​មិនគួរ​ធ្វើ​ព្រោះ​វា​បន្ថែម​សម្ពាធ​ទៅលើ​ផ្ទៃមុខ​របស់​អ្នក​ដូច្នេះ​អាច​បង្កើត​ឲ្យមាន​ស្នាម​ជ្រីវ​ជ្រួញ​បាន។ ការគេងនៅ​លើខ្នងរ​បស់​អ្នកគឺជា​ដំណោះ​ស្រាយ​ដ៏ល្អបំផុត​ដើម្បី​ជៀសវាង​ភាព​ជ្រីវជ្រួញ។

រូបតំណាង

៦. វាបន្ថែម​សម្ពាធ​មិនត្រឹម​ត្រូវ​លើដើមទ្រូង​និង​អាចមាន​បញ្ហា

ក្នុង​នាម​ជាស្ត្រីវាពិតជា​សំខាន់​ណាស់​ដែលត្រូវ​ដឹងថា​ទីតាំង​ណាដែល​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ដើមទ្រូងដែល​មាន​សុខ​ភាព​ល្អ។ អ្នក​ជំនាញ​និយាយ​ថា​ជាមួយ​នឹង​ទីតាំង​ងាយ​អ្នក​នឹង​ដាក់​សម្ពាធ​ដែល​មិន​ចាំបាច់​លើទ្រូង​របស់​អ្នក​ដែល​អាច​បណ្តាល​ឱ្យឈឺ​ចាប់ក្នុង​ករណី​ខ្លះ។ ព្យា​យាម​ដេក​នៅ​លើខ្នង​របស់​អ្នក។ នេះ​ក៏នឹ​ងជួយ​អ្នក​ឱ្យ​ដើម​ទ្រូង​របស់អ្នក​មាន​ភាព​ធូរស្បើយ​ដោយ​មិនចាំ​បាច់​បន្ថែម​សម្ពាធ​លើទ្រូង​របស់​អ្នក​ឡើយ។

រូបតំណាង

ចុចអានបន្ត៖

មូលហេតុ ៥ ដែលអ្នកមិនបានចាប់អារម្មណ៍បណ្តាលឲ្យឈឺកជើង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន