តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត

  • 2019-12-12 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដ​សក់​បួង​​ឡើង​លើ​ នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ពី​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​វ័យ​​ទាំង​អស់។ ក្រៅ​ពី​ងាយ​ស្រួល​ធ្វើ​​ហើយ វា​ថែម​​ទាំង​ស្រស់​ស្អាត​​​គួរ​ឲ្យ​ស្រលាញ់ និង​ស្រឡះ​មុខ​ស្រឡះ​មាត់​ គួរ​ជា​ទី​ទាក់​ទាញ​​ខ្លាំង​ណាស់​។ មើល​ទៅ​ងាយ​"​ៗមែន​ ប៉ុន្តែ​​បើ​មិន​ដឹង​ពី​តិចនិក អ្នក​អាច​នឹង​ចំណាយ​ពេល​យូរ​និង​មិន​បាន​ស្អាត​ដូច​ចិត្ត​ទៀត​។ មាន​តែ​​វិធី​ខាង​ក្រោម​តែ​ប៉ុណ្ណោះ ទើប​អាច​ជួយ​​​​បាន​ មិន​ថា​អ្នក​មាន​សក់​ស្តើង​ឬ​ក្រាស់​ក៏​ដោយ​។

ជំហាន​ទី​១

ត្រូវ​លើក​សក់​ខាង​មុខ​ចំ​ពាក់​កណ្តាល​​ចង​ឡើង​ទៅ​ក្រោយ ធ្វើ​ឲ្យ​លេច​ចេញ​ដូច​រាង​បេះដូង ប៉ុន្តែ​កុំ​ឲ្យ​រាប​ស្មើ​ខ្លាំង​ពេក​ ដោយ​យក​ម្រាម​ដៃ​សិត​ចុះ​ឡើង​ៗ ដើម្បី​ឲ្យ​សក់​ចេញ​​ភ្លី​ធំ​និង​ប៉ោង​ៗ​គួរ​ឲ្យ​ស្រលាញ់​។

ជំហាន​ទី​២

ពេល​ចង​​ហើយ ត្រូវ​យក​​ដៃ​សិត​​សក់​ខាង​មុខ​តិច​ៗ​​ឲ្យ​មាន​លក្ខណៈ​ជា​ធម្មជាតិ​​ បន្ទាប់​​មក​បន្ធូរ​កៅស៊ូ​ចង​សក់​ ហើយ​ក្រង​សក់​​ឡើង​លើ​ធំៗ និង​ចង​ផ្នែក​ខាង​ចុង​ពេល​ក្រង​រួច​រាល់។

ជំហាន​ទី​៣

ដើម្បី​ធ្វើ​ឲ្យ​សក់​​មើល​ឃើញ​ក្រាស់​ជាង​មុន ត្រូវ​ទាញ​ហែក​សក់​ចេញ​​ពី​គ្នា​តិច​ៗ​ជា​ការ​ស្រេច​។

​ជំហាន​ទី​៤

បួង​សក់​ឡើង​ហើយ​យក​ដៃ​សង្កត់​ត្រង់​ចំណុច​កណ្តាល និង​មិន​ត្រូវ​រឹត​បន្តឹង​ខ្លាំង​ពេក​ទេ។

ជំហាន​ទី​៥

ចុង​ក្រោយ​បង្អស់​​គ្រាន់​តែ​យក​កៅស៊ូ​ឬ​ខ្សែ​ចង​សក់ ចង់​ជុំ​វិញ​ឲ្យ​​ធូរ​ល្មម អ្នក​នឹង​ទទួល​បាន​សក់​បួង​ស្រស់​ស្អាត​ទាក់ទាញ​មិន​ខាន​ទេ​៕​​

ចុចអានបន្ក៖ កុំទាន់អាលបោះចោល! ច្រាសដុះធ្មេញចាស់ៗ មានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម