កុំទាន់អាលបោះចោល! ច្រាសដុះធ្មេញចាស់ៗ មានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់
- 2019-08-28 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់អាលបោះចោល! ច្រាសដុះធ្មេញចាស់ៗ មានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់
ជាធម្មតាច្រាសដុះធ្មេញត្រូវផ្លាស់ប្តូរថ្មីរាល់ ៣ខែម្តង។ ដោយសារតែច្រាសចាស់ៗកាន់តែច្រើនឡើងៗ ដូច្នេះហើយកុំឲ្យខាត អ្នកគួរយកមកប្រើប្រាស់ឡើងវិញ ព្រោះវាមានប្រយោជន៍ជាច្រើនផ្សងទៀតនឹកស្មានមិនដល់។
១. លាងសម្អាតត្រង់កន្លែងបង្ហូរទឹក
មិនថានៅក្នុងបន្ទប់ទឹកឬកន្លែងលាងដៃ តែងមានរន្ធបង្ហូរទឹក ដែលពិបាកធ្វើការលាងសម្អាត។ ដើម្បីឲ្យមានភាពងាយស្រួលជាងនេះ អ្នកអាចយកច្រាសដុះធ្មេញចាស់ៗ២ ដាក់ទល់ខ្នងគ្នាហើយចងឲ្យជាប់ បន្ទាប់មកយកវាដុះសម្អាតនិងអាចបង្វិលចុះឡើង ជាការស្រេច។ វាក៏មិនធ្វើឲ្យអ្នកមុតដៃផងដែរ។
២. លាងសម្អាតបាតកែវឬពែង
ភាគច្រើននៅពេលដែលអ្នកលាងកែវឬពែង មិនសូវបានទៅដល់គ្រប់កន្លៀតអស់ទេជាពិសេសនៅត្រង់បាត។ ដំណោះស្រាយគឺអ្នកអាចប្រើច្រាសដុះធ្មេញ បន្ទាប់មកប្រើដែកកេះអុជផ្នែកខាងលើ ដើម្បីអាចទាញឲ្យកោងទៅក្រោយបន្តិច ទើបងាយស្រួលក្នុងការសម្អាត។
៣. សម្អាតម៉ាស៊ីនផ្លុំសក់
បើអ្នកមានអារម្មណ៍ថា ម៉ាស៊ីនផ្លុំសក់នៅផ្ទះចុះថយថាមពល អាចប្រើច្រាសដុះធ្មេញចាស់ៗ មកដុះសម្អាតនៅផ្នែកខាងក្រោយម៉ាស៊ីន នោះខ្យល់នឹងចេញខ្លាំងជាមុន ហើយអ្នកក៏អាចសន្សំសំចៃភ្លើងបានទៀត។
៤. ដុសលាងចានបង្គន់
ផ្នែកគន្លាក់ជុំវិញចានបង្គន់ជាបណ្ដុំនៃមេរោគនិងពិបាកសម្អាតណាស់។ ហេតុនេះហើយ អ្នកអាចប្រើច្រាសដុះធ្មេញដូចបានបង្ហាញក្នុងរូបភាព។
៥. សម្អាតបង្អួច
ងាយៗគ្រាន់តែយកច្រាសដុះធ្មេញមកចងផ្អោបចូលគ្នា អ្នកនឹងអាចសម្អាតដែកបង្អួតបានរហ័សទាន់ចិត្តតែម្តង៕
ចុះអ្នកវិញ ចូលចិត្តយកច្រាសដុះធ្មេញចាស់ៗទៅធ្វើអ្វីខ្លះទៅ?
ចុចអានបន្ត៖ ជានារីដែលគួរឲ្យស្រឡាញ់ និងមើលទៅមានទំនុកចិត្តខ្ពស់ គួរកុំឲ្យមានចំណុចនេះ