មានបញ្ហាក្លិនជើង មកដឹងពីវិធីងាយបំបាត់ក្លិនគ្មានសល់
- 2019-12-11 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានបញ្ហាក្លិនជើង មកដឹងពីវិធីងាយបំបាត់ក្លិនគ្មានសល់
បញ្ហាជើងមានក្លិនមិនល្អតែងកើតឡើងចំពោះមនុស្សទូទៅមិនថាប្រុស ស្រី ក្មេង ឬចាស់ឡើយ។ ទោះបីជាអ្នកមិនបានចាប់អារម្មណ៍ជាមួយបញ្ហាក្លិនជើងក៏ដោយ អ្នកក៏គួរតែធ្វើយ៉ាងណាកុំឲ្យមានក្លិនទៅលើអ្នកជុំវិញខ្លួនទើបជាការល្អ។ យ៉ាងណាប្រសិនបើអ្នកពុំមានក្លិនជើងទៅរំខានអ្នកនៅជុំវិញខ្លួននោះ វាជាការប្រសើរនិងជាការផ្តល់ទំនុកចិត្តមួយសម្រាប់ខ្លួនឯងដែរ។ វិធីខ្លីៗងាយៗរួមមាន៖
មូលហេតុនៃក្លិនជើង
មូលហេតុសំខាន់ដែលបណ្តាលឲ្យមានក្លិនជើងនោះគឺបណ្តាលមកពីបាក់តេរីនិងញើសនៅលើជើង នៅពេលមានវាធ្វើឲ្យក្រពេញញើសមានញើសច្រើននៅក្នុងប្រអប់ជើង។ វាអាចបណ្តាលមកពីស្បែកជើង ស្រោមជើង មិនស្អាត សើម រួមទាំងការពាក់ស្បែកជើងចូលទឹកឬដើរលុយទឹកជាដើម។
**វិធីខ្លីៗងាយៗ៖**
១. រក្សាជើងនិងឧស្សាហ៍សម្អាតជើងឲ្យបានស្អាតជាមួយសាប៊ូដុសខាត់ឲ្យសព្វ។ សម្រាប់អ្នកដែលមានបញ្ហាក្លិនជើងខ្លាំងគួរតែប្រើម្សៅ Baking Soda លាយជាមួយទឹករួចត្រាំប្រហែល ២០ នាទីនៅពេលយប់ដោយវាមាននាទីកម្ចាត់បាក់តេរី។
២. រក្សាទុកស្បែកជើងដែលអ្នកប្រើប្រាស់រាល់ថ្ងៃឲ្យបានស្ងួតនិងស្អាត ហាលនៅក្រោមពន្លឺថ្ងៃដូច្នេះដើម្បីកុំឱ្យកកកុញមេរោគនិងបាក់តេរី ចូរជ្រើសរើសស្បែកជើងដែលមានខ្យល់ចេញចូលបានល្អ ឬមិនតឹងពេករួមទាំងពាក់ស្រោមជើងថ្មីជារៀងរាល់ថ្ងៃ។
៣. ប្រើម្សៅបំបាត់ក្លិនជើង ឬក៏ spray បំបាត់ក្លិនជើងដែលមានការពេញនិយមនាពេលបច្ចុប្បន្ននេះ។
រូបភាព៖ Pinterest, wikihow
ចុចអានបន្ត៖
មកដឹងវិធីងាយៗការពារភ្នែកកុំឲ្យស្ងួត ក្នុងរដូវរងារ