ទំនួលខុសត្រូវ​ ៥​យ៉ាង​ដែល​បុរស​ល្អ​ម្នាក់​គួរ​តែ​​មានចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់

  • 2019-12-11 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្រឡាញ់​រវាង​មនុស្ស​ពីរ​នាក់​អាច​កើត​ឡើង​យ៉ាង​ងាយ ប៉ុន្តែ​មាន​គូរ​ស្នេហ៍​ច្រើន​គូ​ណាស់​ដែល​ស្រឡាញ់​គ្នា​យូរ​ទៅ​ក៏​បែកបាក់​គ្នា។ យ៉ាង​ណា​មិញ​ កញ្ញា​ ក៏​ចង់​បង្ហាញ​ទៅ​បុរស​នូវ​ទំនួល​ខុស​ត្រូវ​ដែល​ពួក​គេ​ត្រូវ​តែ​មាន​ក្នុង​ស្នេហា​ផង​ដែរ ព្រោះ​បើ​ចេះ​តែ​ប្រើ​ការ​ស្រឡាញ់​របៀប​ក្មេង​ៗ​នោះ ពួក​គេ​ពិត​ជា​មិន​អាច​រក​ឃើញ​សុភមង្គល​ពី​ស្នេហា​ឡើយ ៖

១. គោរព​នាង​

ទោះបី​ជា​នាង​នៅ​ក្មេង​ជាង​អ្នក​ក៏​ដោយ​តែ​មិន​មែន​ថា​អ្នក​ត្រូវ​​យក​នាង​មក​លេង​សើច ឬ​មើលងាយ​នាង​ដែរ។ ត្រូវ​ចេះ​គោរព​​សិទ្ធិ​នាង​ ឲ្យ​តម្លៃ​នាង​ព្រោះ​នេះ​ទើប​ជា​អ្វី​ដែល​ក្នុង​នាម​អ្នក​ជា​បុរស​ល្អ​មាន​ត្រូវ​តែ​មាន។

រូបតំណាង

២. មាន​ការ​តាំង​ចិត្ត​ចំពោះ​ស្នេហា

នេះ​បង្ហាញ​ពី​ភាព​ប្រាកដប្រជា​របស់​អ្នក​ចំពោះ​នាង​ ចំពោះ​ស្នេហា​ដែល​កំពុង​មាន។ សួរ​ខ្លួន​ឯង​សិន​មើល​ ថា​តើ​មាន​ការ​តាំង​ចិត្ត​ដើរ​លើ​ផ្លូវ​ជាមួយ​នាង​កម្រិត​ណា​ហើយ? បើ​កន្លង​យូរទៅ​អ្នក​ទាំង​ពីរ​មិន​សូវ​ល្អ​ជាមួយ​គ្នា​ដូច​មុន នាង​កាន់​តែ​កាច​ជាង​មុន រអ៊ូ​ជាង​មុន លែង​សូវ​ស្អាត​ដូច​មុន តើ​អ្នក​នឹង​កាន់​ដៃ​នាង​ទៅ​មុខ​ទៀត​ទេ?

៣. ការ​ពារ​នាង និង​ស្នេហា​របស់​នាង

មាន​ធ្លាប់​បំពេញ​ភារកិច្ច​ជា​មនុស្ស​ប្រុស​ឬ​នៅ​ពេល​ស្រឡាញ់​នាង? ធ្លាប់​ការពារ​នាង ធ្លាប់​រក្សា​នាង​ឲ្យ​មាន​ក្ដី​សុខ​ឬ​នៅ? ជា​មនុស្ស​ម្នាក់​ពេល​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា​អាច​ការពារ​នាង អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​នាង​បាន កុំ​យក​នាង​មក​ឲ្យ​លំបាក​ជាមួយ​អ្នក​អី បើ​អ្នក​មិន​អាច​សូម្បី​តែ​ធ្វើ​ឲ្យ​នាង​ញញឹម​នោះ។

៤. ទទួល​ខុស​ត្រូវ​លើ​អំពើ​របស់​ខ្លួន

ធ្លាប់​អង្គុយ​វាយ​តម្លៃ​លើ​ខ្លួន​ឯង​អត់? ឬ​ក៏​ចាំ​តែ​វាយ​តម្លៃ​នាង​ទេ? មាន​តែ​មើល​ឃើញ​ពី​កំហុស​ខ្លួន​ទេ ឬ​ចាំ​តែ​ឃើញ​ពី​កំហុស​នាង? ពេល​ខ្លះ​អ្នក​និយាយ​ថា​នាង​ប្រែប្រួល នាង​ប្លែក តែ​មុន​ពេល​អ្វី​ៗទៅ​ជា​​បែប​នេះ​អ្នក​មាន​បាន​ដឹង​ថា​ខ្លួន​ឯង​ធ្វើ​អី​ខ្លះ​អត់? គួរ​តែ​រៀន​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ មុន​នឹង​និយាយ​ថា​ជា​កំហុស​នាង។

៥. ទទួល​យក​នាង​ជា​នាង

មាន​ដែល​សួរ​ខ្លួន​ឯង​អត់​ថា​ហេតុអី​បាន​ជា​អ្នក​ស្រឡាញ់​នាង? ដោយសារ​នាង​ស្អាត? មាន? ឬ​ក៏​​ស្រឡាញ់​នាង​ដោយ​ចេញពី​ចិត្ត? បើ​នាង​មាន​ចំណុច​មិន​ល្អ​អី​មួយ ឬ​ពីរ ឬ​បី តើ​អ្នក​នៅ​តែ​ស្រឡាញ់​នាង​ទេ? ត្រូវ​ស្រឡាញ់​នាង​ជា​នាង កុំ​យក​នាង​ទៅ​ប្រៀបធៀប​ជាមួយ​នារី​ផ្សេង ព្រោះ​មនុស្ស​គ្រប់​រូប​គឺ​ខុស​គ្នា៕

រូបតំណាង

ចុចអាន៖ចង់​ឲ្យ​មិត្ត​ប្រុស​ស្រលាញ់​ រហូត​នឹក​រលឹក​មក​តាម​មើល​មុខ​ដល់​ផ្ទះ គួរតែ​មាន ៦ ចំណុច​នេះ

​​

ប្រភព៖ lifehack ​ប្រែសម្រួល៖ ផេង ផលធីតា

អត្ថបទពេញនិយម