ចង់​ឲ្យ​មិត្ត​ប្រុស​ស្រលាញ់​ រហូត​នឹក​រលឹក​មក​តាម​មើល​មុខ​ដល់​ផ្ទះ គួរតែ​មាន ៦ ចំណុច​នេះ

  • 2018-03-21 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​ឲ្យ​មិត្ត​ប្រុស​នឹក​អ្នក​ដែរ​ទេ? នេះ​គឺ​ជា​វិធីសាស្ត្រ ៦ យ៉ាង​ដែល​អាច​ទាក់​ចិត្ត​មិត្ត​ប្រុស​ប្រភេទ​នេះ​ឲ្យ​ងាក​មក​ចង់​នៅ​ក្បែរ​អ្នក នឹក​អ្នក​ដក​ចិត្ត​មិន​រួច​តែម្ដង៖

១.កុំ​ផ្ញើ​សារ​ទៅ​ញឹក​ពេក

បើ​អ្នក​ចូលចិត្ត​ផ្ញើ​សារ ឬ​មួយ​ក៏​ឆាត​ទៅ​គេ​មុន​រហូត​នោះ មិត្ត​ប្រុស​អ្នក​នឹង​មាន​អារម្មណ៍​ថា​សាំ​ចិត្ត ហើយ​គិត​ថា​អ្នក​អត់​អី​ធ្វើ។ ចឹង​គួរតែ​កុំ​ឆាត​ទៅ​ពេក គាត់​ច្បាស់​ជា​គិត​ថា អ្នក​រវល់​ណាស់​អត់​មាន​ពេល​សូម្បី​ឆាត និង​ចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ធ្វើឲ្យ​គាត់​នឹក​ដល់​អ្នក​ជានិច្ច។

២. ត្រូវ​ប្រកែក​បើ​គេ​ទើប​តែ​ខល​មក​ប្រាប់​ភ្លាម​ៗ ពេល​ចង់​បបួល​ចេញ​ក្រៅ

គាត់​ធ្លាប់​ចង់​បបួល​អ្នក​ចេញ​ក្រៅ​ភ្លាម​ៗ ពេល​ទើប​នឹក​ឃើញ?ប្រាប់​សង្សារ​អ្នក​វិញ​ទៅ​ថា​អ្នក​រវល់​មាន​កិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ចេញ​ទៅ​មិន​បានទេ។ ពេលនោះ​បុរស​នឹង​នឹក​គិត​ថា​អ្នក​យក​ការងារ​ជា​ធំ ហើយ​ក្រោយ​ៗ​គាត់​នឹង​ចេះ​ឲ្យ​តម្លៃ​អ្នក ដោយ​មាន​ការ​ណាត់ ឬ​រៀប​គម្រោង​ជាមុន​សិន ព្រោះ​ខ្លាច​មិន​បាន​ទៅ​ទៀត។

៣.កុំ​ខ្លាច​ក្នុង​ការ​និយាយ​ថា​អ្នក​ស្រលាញ់​គាត់ ទោះ​ជា​ទាក់ទង​គ្នា​យូរ​ក៏​ដោយ

នេះ​គឺជា​វិធី​ល្អ​បំផុត​ដែល​អាច​ធ្វើឲ្យ​ស្នេហា​កាន់​តែ​មាន​ភាព​ផ្អែមល្ហែម និង​យូរអង្វែង បាន ព្រម​ទាំង​ធ្វើឲ្យ​អ្នក​នៅ​ឆ្ងាយ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត។

៤.ធ្វើឲ្យ​ដៃគូ​ភ្ញាក់ផ្អើល

អ្នក​អាច​ធ្វើឲ្យ​គាត់​ភ្ញាក់ផ្អើល ដោយ​ជ្រើស​យក​ឈុត​សម្លៀកបំពាក់​ដែល​គិត​ថា​គាត់​ចូលចិត្ត​បំផុត ហើយ​ណាត់​ជួប​នៅ​កន្លែង​សត្វ​ចិញ្ចឹម​ណា​មួយ បន្ទាប់​មក​ច្រៀង​ចម្រៀង​អ្នក​ស្រលាញ់​ឲ្យ​គាត់​ស្ដាប់។ វិធី​នេះ​នឹង​ធ្វើឲ្យ​គាត់​នឹក​ឃើញ​នូវ​អនុស្សាវរីយ៍​ល្អ​ៗ​បាន​សាង​រួមគ្នា ពេល​នៅ​ឃ្លាត​គ្នា​យូរ។

៥.បាញ់​ទឹកអប់​ក្លិន​ខុស​ពី​គេ

គ្មាន​អ្វី​ធ្វើឲ្យ​មិត្ត​ប្រុស​នឹក​អ្នក​ជាង​ក្លិន​ទឹកអប់​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​របស់​អ្នក​នោះ​ទេ ដោយ​មាន​មាន​ក្លិន​ប្លែក​ពី​គេ​ទៀត ធ្វើឲ្យ​គាត់​នឹក​ឃើញ​ដល់​អ្នក​គ្រប់​ពេល។

៦.ត្រូវ​មាន​ជីវិត​ផ្ទាល់​ខ្លួន​មួយ

ចេះ​បែងចែក​ពេល​វេលា​សម្រាប់​ខ្លួនឯង និង​ចេញ​ដើរលេង​ជាមួយ​មិត្តភ័ក្ដិ​ខ្លះ ដោយ​មិន​ទៅ​ណា​មួយ​ជំហាន​មាន​សង្សារ​រហូត​នោះ​ទេ។ មិនមែន​ឲ្យ​បោះបង់​មិត្ត​ប្រុស​ចោល​ទេ ប៉ុន្តែ​ធ្វើឲ្យ​គេ​គិត​ថា​យើង​អាច​ប្រើ​ពេល​វេលា​ល្អ​ៗ សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​បាន​ដោយ​គ្មាន​គេ។ ពេល​នោះ​ហើយ​ដែល​ធ្វើឲ្យ​គេ​គិត​ចង់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង៕

ចុចអាន៖៦​មូលហេតុ​ធ្វើ​ឲ្យ​គេ​អស់​​ចិត្ត និង​ចាប់​ផ្ដើម​ចង់​ដើរ​ចេញ គ្មាន​ស្ដាយ​ស្រណោះ

ប្រភព៖ Likelovequotes អត្ថបទ៖ដេត ឈុនអ៊ី