អានទៅមិនខាតទេ! សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក
- 2019-12-06 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានទៅមិនខាតទេ! សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក
ការលើកកម្ពស់ឲ្យតម្លៃលើស្រ្តី មានន័យថាការជួយជ្រោមជ្រែងឲ្យពួកគាត់ ចូលរួមអភិវឌ្ឍយ៉ាងសកម្មទាំងផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ រួមទាំងកិច្ចការស្របច្បាប់ផ្សេងៗ។ គោលដៅសំខាន់បំផុតនោះគឺ ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដោយសារតែស្រ្តីត្រូវបានគេចាត់ទុកជាមាតាពិភពលោក។ ថ្ងៃនេះដែរ វេបសាយ "កញ្ញា" នឹងបង្ហាញប្រិយមិត្តទាំងអស់គ្នា នូវសម្រង់សម្តីមានន័យ ពីស្រ្តីជោគជ័យល្បីៗលើពិភពលោក១០រូប ដើម្បីជួយបង្កើនតម្លៃ ភាពរឹងមាំ អំណាចចំពោះមនុស្សស្រី ឲ្យកាន់តែខ្លាំងខ្លាជាងមុន។
១. Malala Yousafzai
មានសំឡេងមិនមែនសម្រាប់តែស្រែក ប៉ុន្តែទុកសម្រាប់និយាយបញ្ចេញមតិ។ បើសូម្បីតែសំឡេងគ្មានអ្នកឭផង ធ្វើម្តេចយើងអាចជោគជ័យបាននោះ?
២. Maya Angelou
ឲ្យតែមនុស្សស្រីណាហ៊ានក្រោកឈររឹងមាំដើម្បីខ្លួនឯង ដោយមិនខ្លាចញញើតពីអ្វីៗទាំងអស់ អាចចាត់ទុកគំរូល្អសម្រាប់មនុស្សស្រីដទៃទៀតដែរ។
៣. Michelle Obama
មេរៀនសំខាន់បំផុតដែលខ្ញុំចាំទុកក្នុងចិត្តតាំងពីតូចរហូតដល់ធំ គឺត្រូវទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនមាន។ ដាច់ខាតកុំបណ្តោយឲ្យសម្តីអ្នកដទៃ មកបំផ្លាញគោលដៅក្នុងជីវិតរបស់អ្នក។
៤. Oprah Winfrey
មានជីវិតរស់នៅលើផែនដី ត្រូវតែចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជានិច្ច។
៥. J.K. Rowling
ខ្ញុំមានកូនស្រីពីរនាក់ ដែលនាំឲ្យមានក្តីព្រួយបារម្ភរាល់ថ្ងៃ ព្រោះខ្ញុំមិនចង់ឲ្យពួកគេរស់នៅជាមួយភាពល្ងង់ខ្លៅ ងប់ងុលគិតតែពីខ្លួនឯង ឬទន់ជ្រាយនោះទេ។ ខ្ញុំចង់ឲ្យកូនស្រី មានភាពឯករាជ្យ រស់ជាខ្លួនឯង មានឧត្តមគតិ មានទឹកចិត្តល្អ ចេះគិតជ្រៅជ្រះ ចេះលេងសើចខ្លះ កុំឲ្យគេវាយតម្លៃមិនល្អដល់មនុស្សស្រីដទៃទៀត។
៦. Ellen DeGeneres
ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនៅតែប្រកាន់ជំហរស្មោះត្រង់ សមភាព ចិត្តល្អ មានមេត្តាធម៌។ ចង់ឲ្យគេធ្វើល្អដាក់ លុះត្រាតែអ្នកខំធ្វើល្អដាក់គេដែរ ហើយកុំមើលរំលងអ្នកណាដែលកំពុងតែត្រូវការជំនួយ។
៧. Estée Lauder
ចង់ទៅដល់គោលដៅ មិនមែនត្រូវអង្គុយបួងសួង ឬដេកចាំផ្សងសំណាងទេ ប៉ុន្តែត្រូវតែខំប្រឹងឲ្យដល់ទីបញ្ចប់។
៨. Serena Williams
បើអ្នកជាមនុស្សស្រីជោគជ័យ កុំកំណាញ់លាក់ទុកតែឯងពេក គួរចែករំលែកដល់មនុស្សស្រីដទៃទៀតផង។ ការចេះជួយលើកតម្កើងគ្នាទៅវិញទៅមក នឹងធ្វើឲ្យមនុស្សស្រីទាំងអស់កាន់តែរឹងមាំ។
៩. Madeleine Albright
អស់រយៈពេលជាយូរមកហើយដែលខ្ញុំបានរៀនរៀបពាក្យពេចន៍មុនហាមាត់និយាយចេញមក។ ដរាបណាខ្ញុំចេះជាក់លាក់ហើយ គ្មានថ្ងៃដែលខ្ញុំលាក់វាទុកទៀតទេ។
១០. Anaïs Nin
ខុសដែរមែនទេ គ្រាន់តែមនុស្សស្រីចង់ឲ្យមនុស្សប្រុសធ្វើអ្វីដែលនាងចង់បានពិតប្រាកដនោះ? វាប្រសើរជាងការដែលឲ្យខាងស្រីខំប្រឹងតែម្នាក់ឯងដែរ៕
ចុចអានបន្ត៖