Dilraba លើក​ទី​មួយ​បង្អួត​សម្រស់​ដើម​ទ្រូង​សិចស៊ី​សន្លប់ វ៉ា​មុខតារាផ្សេងទៀត

  • 2019-12-05 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​កម្រ​បាន​ឃើញ​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដចិន Dilraba ស្លៀក​ពាក់​វាលសាច់​ខ្លាំង​ណាស់ តែ​នៅ​ក្នុង​កម្មវិធី​ថ្មី ស្រី​ស្អាត​រូប​នេះ​បាន​ព្រលែង​សម្រស់​ដើម​ទ្រូង​យ៉ាង​ទាក់ទាញ។

កន្លង​ទៅ​នេះ​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្ដី Cosmo ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​​នៅ​ទីក្រុង​ប៉េកាំង​ដោយ​មាន​តារា​សិល្បៈ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ ក្រៅ​ពី​សិល្បករ​មក​ពី​ប្រទេស​ចិន ក៏​គេ​សង្កេត​ឃើញ​វត្តមាន​តារា​កូរ៉េ​ដូច​ជា តារា​ចម្រៀង Yoona និង HyunA ជា​ដើម។

ទោះ​បី​ជា​ស្រី​ស្រស់ ប្រុស​ស្អាត​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ក៏​ដោយ ប៉ុន្តែ​វត្តមាន​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ Dilraba ជា​តារា​តែ​មួយ​គត់​​​ដែល​មាន​ឈ្មោះ​ជា​តារា​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​ក្នុង​ពេល​កម្មវិធី​កំពុង​ប្រព្រឹត្ត​ឡើង។ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ដោយ​សារ​មិន​​ដែល​ស្លៀកពាក់​សិចស៊ី ទើប​នៅ​ពេល​បង្អួត​សម្រស់​ដើម​ទ្រូង​បែប​នេះ ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

រីឯ​តារា​កូរ៉េ​ដែល​ចូល​រួម​វិញ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ដោយ​សារ​​ការ​ជ្រើស​យក​រ៉ូប​សាមញ្ញ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ជា​លេច​ធ្លោ​ដូច​តារា​ក្នុង​ស្រុក៕

អានបន្ត៖ ​ Dilraba ជ្រុះ​បាត់​ក្រវិល​តម្លៃ​២​ម៉ឺន​៨​ពាន់​ដុល្លារ ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី