Dilraba ជ្រុះ​បាត់​ក្រវិល​តម្លៃ​២​ម៉ឺន​៨​ពាន់​ដុល្លារ ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម

  • 2019-11-26 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត Golden Rooster តារា​សម្ដែង​ស្រី​វ័យ​ក្មេង ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​រូប​សម្បត្តិ​របស់​ខ្លួន តែ​នាង​បាន​ជ្រុះ​បាត់​គ្រឿង​អលង្ការ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដចិន Dilraba បាន​មាន​វត្តមាន​នៅ​ខេត្ត Fujian ប្រទេស​ចិន​ដើម្បី​ចូល​រួម​ក្នុង​កម្មវីធី​បិទ​វគ្គ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Golden Rooster Awards។ នៅ​ក្នុង​ឈុត​រ៉ូប​ផ្កា​វែង​អូស​ដី និង​ចំហរ​ដើម​ទ្រូង​ផង​នោះ តួ​រឿង Eternal Love បាន​ឆក់​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់​គ្នា។

យ៉ាងណាក្ដី នៅ​ក្នុង​កម្មវិធី​ដដែល​នេះ ស្រី​ស្អាត​វ័យ ២៧​ឆ្នាំ បាន​ជ្រុះ​បាត់​ក្រវិល​មួយ​ចំហៀង។ ដោយ​ពេល​មិន​ទាន់​ដើរ​កម្រាល​ព្រំ​ក្រហម នាង​នៅ​មាន​ក្រវិល​សង​ខាង តែ​នៅ​ពេល​មក​ដល់​កម្រាល​ព្រំ នាង​នៅ​សល់​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ។ ភ្លាមៗនោះ hashtag Dilraba បាត់​ក្រវិល​បាន​ក្លាយ​ជា​​ពាក្យ​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម។

យោង​តាម​​បណ្ដាញ​ព័ត៌មាន 163 ឈុត​គ្រឿង​អលង្ការ​ដែល​នាង​ពាក់​មាន​តម្លៃ​សរុប​៦​ម៉ឺន​ដុល្លារ ដោយ​ឡែក​ក្រវិល​វិញ​​មាន​តម្លៃ​២៨០០០​ដុល្លារ។ ទោះ​បី​ក្រវិល​សល់​តែ​មួយ​ចំហៀង​ក្ដី តែ​មនុស្ស​ជា​ច្រើន​បាន​សរសើរ​ថា តារា​ស្រី​នេះ​មិន​ស្លន់​ស្លោរ​ហើយ នៅ​តែ​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ដដែរ៕

ចុចអាន៖ ​ ស្ងាត់មួយរយៈ Krystal ធាត់ឡើងគីឡូរកចង្កេះស្ទើរមិនឃើញ ដោយសាររ៉ូបខុសបច្ចេកទេស

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel