មាត់បេះដូងមិនទាន់ហួសសម័យផង ឥលូវមានមាត់រូបផ្លែរណារ អារឈើទៀត
- 2019-12-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាត់បេះដូងមិនទាន់ហួសសម័យផង ឥលូវមានមាត់រូបផ្លែរណារ អារឈើទៀត
រដូវបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ប្រសិនបើអ្នកមិនទាន់មានគម្រោងថាត្រូវតែងខ្លួនយ៉ាងម៉េចឲ្យលេចធ្លោទេ អ្នកអាចសាកស្ដាយគូរមាត់រាងផ្លែរណាអារនេះបាន។
ពិភពលោក ពីមួយថ្ងៃកាន់តែវិវឌ្ឍន៍ទៅៗ រហូតដល់ថ្នាក់មានរឿងខ្លះធ្វើឲ្យយើងនឹកស្មានមិនដល់។ ជាក់ស្ដែង រយៈពេលកន្លងមក គឺមានស្ដាយតែងខ្លួនប្លែកៗបានលេចឡើងលើបណ្ដាញសង្គមដែលធ្វើឲ្យមនុស្សគ្រវីក្បាលគ្រប់គ្នា។
ខណៈឆ្នាំនេះជិតឈានដល់ទីបញ្ចប់ហើយ ហើយគេរំពឹងថានឹងមិនមានអ្វីប្លែកកើតឡើងទៀតនោះ ស្រាប់តែថ្មីៗនេះ មានស្ដាយផាត់មុខចម្លែកមួយទៀត បានផុសឡើងពេញបណ្ដាញសង្គម។ នៅពេលក្រឡេកមើលភ្លាម គេអាចគិតថានេះគឺជាស្នាដៃរបស់ការកាត់តរូបភាព តែតាមពិតគឺពិត១០០%តែម្ដង។
ការតែងខ្លួនបែបចម្លែកគ្មាន២នេះ គឺគូរបបូរឲ្យមានរាងស្រួចៗ ដូចនឹងផ្លែរណាអារ។ មនុស្សជាច្រើនបានរិះគន់ស្ដាយគូរមាត់នេះ ត្បិតវាមិនបានលើកសម្រស់ដល់ម្ចាស់បបូរមាត់ឡើយ។ មុននោះដែរ ស្ដាយបបូរមាត់បេះដូង តែគូរចេញជារាងបេះដូងជ្រុល ក៏ទទួលបានមតិអវិជ្ជាមានមិនតិចដែរ ដោយត្រូវបានគេលើកឡើងថាក្លែងក្លាយពេក មិនធម្មជាតិ៕
ចុចអានបន្ត៖ វិធីធម្មជាតិកម្ចាត់មុនខ្សាច់និងមុនក្បាលខ្មៅ ចេញពីមុខខ្ទេចគ្មានសល់