វិធីធម្មជាតិកម្ចាត់មុនខ្សាច់និងមុនក្បាលខ្មៅ ចេញពីមុខខ្ទេចគ្មានសល់

  • 2019-11-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ខ្សាច់​និង​មុន​ក្បាល​ខ្មៅ កើត​មាន​នៅ​ពេល​​ដែល​រន្ធញើស​ត្រូវ​បាន​​បិទ​ជិត ដោយ​សារ​កោសិកា​ងាប់ៗ ជាតិ​កខ្វក់​និង​ជាតិ​ប្រេង​​ជា​ដើម​។ ​ស្បែក​​មុខ​ស្ទើរ​គ្រប់​ប្រភេទ​ទាំង​អស់ បាន​ជួប​ប្រទះ​នូវ​បញ្ហា​នេះ ជា​ពិសេស​អ្នក​ដែល​មាន​ស្បែក​មុខ​ឡើង​ខ្លាញ់។ យ៉ាង​ណា​កុំ​បារម្ភ​អី ព្រោះ​អ្នក​អាច​ប្រើ​វិធី​ធម្មជាតិ​ងាយៗ​ ដើម្បី​កម្ចាត់​​ទាំង​​មុន​ខ្សាច់​និង​មុន​ក្បាល​ខ្មៅ នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន។

របស់​ត្រូវ​ត្រៀម៖

  • ម្សៅ​សូដា​ ១ ស្លាប​ព្រា​កាហ្វេ

  • អំបិល​កន្លះ​ស្លាប​ព្រា​កាហ្វេ

  • ទឹក​ក្រូចឆ្មារ

  • ច្រាសដុះធ្មេញ។

របៀប​ធ្វើ៖ ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​លាយ​ចូល​គ្នា​​ឲ្យ​សព្វ​ល្អ​និង​​ខាប់​ល្មម​នៅ​ក្នុង​កូន​ចាន​មួយ​។ បន្ទាប់​មក​ ត្រូវ​ប្រើ​ច្រាសដុះធ្មេញ​ជា​មួយ​នឹង​គ្រឿង​ផ្សំ​ដែល​លាយ​រួច ដោយ​ការ​​ត្រដុស​ថ្នម​ៗ ប្រហែល​ ១​ នាទី សឹម​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​។ អ្នក​នឹង​ឃើញ​ថា​ មុន​​ទាំង​នោះ​ជ្រុះ​ចេញ​មក​តែ​ម្តង។

​មួយ​សប្តាហ៍​ធ្វើ​តែ​ម្តង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គ្រប់ ៨ ដង មុន​ខ្សាច់​និង​មុន​ក្បាល​ខ្មៅ នឹង​បាត់​ទៅ​ស្ទើរ​ទាំង​ស្រុង​។

​ចុចអានបន្ត៖ ប្រើម៉ាសខ្មៅបកអស់មុនសាច់ តែមិនប្រយ័ត្នប្រើខុសក្បួននឹងធ្វើឲ្យរន្ធញើសរីកធំលើសដើម

ប្រភព៖ mysimpleremedies ប្រែ​សម្រួល៖ ដេត ឈុនអ៉ី