សម្រាល​កូន​ហើយ​ក៏​នៅ​តែ​ក្មេង​ រាង​ស្រឡូន​ស្អាត បើ​អ្នកដឹង​ពី​តិចនិក​ទាំង​នេះ​

  • 2019-11-29 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​​មាន​ផ្ទៃ​ពោះ គឺ​ជា​ពេល​មួយ​ដែល​​នារី​​សប្បាយ​ចិត្ត​បំផុត ប៉ុន្តែ​អ្វី​ដែល​​​បារម្ភ​ជាង​គេ​​នោះ​​គឺ​​​បន្ទាប់​ពី​សម្រាល​កូន​ហើយ​ រាង​កាយ​​នឹង​មាន​ការ​ប្រែប្រួល​ សឹង​មិន​​គួរ​ឲ្យ​ជឿ។ ច្បាស់​ណាស់​ គ្រប់​ស្ត្រី​ទាំង​អស់ ពិត​ជា​ចង់​ឲ្យ​ភាព​វ័យ​ក្មេង​ស្ថិតស្ថេរ​​បាន​យូរ ទោះ​បី​សម្រាល​កូន​​​ប៉ុន្មាន​ហើយ​ក៏​ដោយ។ ដូច្នេះ​ កញ្ញា ខិត​ខំ​ស្រាវជ្រាវ​ពី​វិធី​​សាស្ត្រ​ដ៏​មាន​ប្រយោជន៍ សម្រាប់​​ធ្វើ​ឲ្យ​ស្បែក​ចាំ និង​មើល​ទៅ​នៅ​តែ​ក្មេង​​ បន្ទាប់​ពី​សម្រាល​កូន​ហើយ​ ឲ្យ​​ប្រិយមិត្ត​ស្រ្តី​ទាំង​អស់​គ្នា​បាន​ដឹង។

១. ហាត់​ប្រាណ​ឲ្យ​ត្រូវ​​ក្បួន​ខ្នាត

នៅ​អំឡុង​​ពេល​មាន​ផ្ទៃ​ពោះ ស្ត្រី​តែង​តែ​​​ឡើង​ទម្ងន់ ទោះ​បី​ជា​ដូច្នោះ​ក្តី ​អ្នក​មិន​​គួរ ប្រើ​វិធី​សាស្ត្រ​ណា​ដើម្បី​ឲ្យ​ស្រក​លឿន​​ពេក​ទេ​ បន្ទាប់​ពី​សម្រាល​កូន​​រួច ព្រោះវា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សាច់ដុំ​របស់​អ្នក។

ដើម្បី​​ទទួល​បាន​នូវ​រាង​ស្អាត​ដូច​ដើម​ និង​សាច់​តឹង​ណែន​ អ្នក​គួរ​​អនុវត្ត​នូវ​លំហាត់​ប្រាណ​ដូច​ខាង​ក្រោម​នេះ៖

  • ក្រាប​ទប់​ខ្លួន​ឲ្យ​ផុត​ពី​ដី

ប្តូរ​ចលនា​​ពី​រូប​ទី​ ១​ ទៅ​រូប​ទី​ ២​ រាល់ ៣០ វិនាទី​ម្តង ធ្វើ​បែប​នេះ​​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ស្បែក​នៅ​បរិវេណ​ពោះ​យា​រ​ធ្លាក់

  • ឈរ​ហើយ​​ងើប​ចុះ​ងើប​ឡើង

ហាត់​ប្រាណ​បែប​នេះ​​មិន​ត្រឹម​តែ​​ ធ្វើ​ឲ្យ​សាច់​ដុំ​ជើង​មាន​ភាព​ភាព​រឹង​មាំ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាង​កាយ​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ​ទៀត​ផង។

  • គេង​ហើយ​​ងើប​ចុះ​ងើបឡើង

វាជា​ក្បាច់​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បញ្ចេញ​ញើស​ និង​ជាតិ​ពុល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត។

  • លើក​​​​ដុំ​ដែក

ជ្រើស​រើស​ដុំ​ដែក មិន​ធ្ងន់​ពេក​មិន​ស្រាល​ពេក ដើម្បី​ធ្វើ​ឲ្យ​ដើមដៃ​ហាប់​ណែន​ មិន​យារ​ធ្លាក់។

២. ដើរ

ការ​ហាត់​ប្រាណ​ពិត​ជា​សំខាន់​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​នៅ​សរសៃ​ខ្ចី មិន​ទាន់​អាច​ធ្វើ​អ្វី​ធ្ងន់​បានឡើយ​ ដូចនេះ​អ្នក​អាច​ដើរ​ធម្មតាៗឲ្យ​បាន​ ៣០ នាទី ក្នុង​មួយ​ថ្ងៃ ​នឹង​អាច​ដុត​បំផ្លាញ​ជាតិ​កាឡូរី​បាន​ ១៥០។ បើ​​មិន​សូវ​មាន​ពេល អ្នក​អាច​​ដើរ​​បណ្តើរ​​ដាក់​កូន​ក្នុង​រទេះ​​រុញ​បណ្តើរ ហើយ​ស្រូប​យក​ខ្យល់អាកាស ​ត្រឹម​តែ​​ ២០ នាទី​ក្នុង​មួយ​ថ្ងៃ ៣ ទៅ​ ៥ ដង​ ក្នុង​មួយ​សប្តាហ៍។

៣. បំបៅ​កូន​ដោយ​ទឹក​ដោះ

​​គ្រូ​ពេទ្យ​ជំនាញ​ បាន​ណែនាំ​​ថា ទឹក​ដោះ​ម្តាយ​​គឺ​​ល្អ​ជាង​ទឹក​ដោះ​គោ​កំប៉ុង ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ច្រើន​ប្រភេទ ដែល​ជួយ​ឲ្យ​ទារក​មាន​សុខភាព​ល្អ​ និង​​ប្រាជ្ញា​ឈ្លាសវៃ។ មិន​តែ​ប៉ុណ្ណោះ ការ​បំបៅ​ដោះ​កូន អាច​ជួយ​ឲ្យ​​សាច់​ម្តាយ​​ចាំ​ មិន​យារ​ធ្លាក់ ព្រោះ​ជាតិ​កាឡូរី​នឹង​បម្លែង​ទៅ​ជា​ទឹកដោះ ហើយ​ជួយ​​អ្នក​ស្រក​គីឡូ​បាន​ខ្លះៗ ដោយ​ធម្មជាតិ។

៤. ញ៉ាំទឹក​ឲ្យ​បាន​ច្រើន

ញ៉ាំទឹក​ច្រើន​​ជួយ​ឲ្យ​ស្បែក​មា​ន​សំណើម មិន​​ស្ងួត និង​មិន​ងាយ​ជ្រួញ។ ទន្ទឹម​នឹង​ការ​ញ៉ាំទឹក បើ​អ្នក​បាន​លាប​ឡេ​​ផ្តល់​សំណើម​ដល់​ស្បែក អ្នក​នឹក​ឃើញ​ប្រសិទ្ធភាព យ៉ាង​រហ័ស។

៥. ម៉ាស្សា​កន្លែង​ដែល​​មាន​បញ្ហា​ដោយ​ប្រេង​ធម្មជាតិ

​ដោយ​សារ​តែ​អ័រម៉ូនមាន​ការ​​ប្រែ​ប្រួល ពេល​អ្នក​មាន​​ផ្ទៃ​ពោះ អ្នក​អាច​​​បន្តឹង​ស្បែក​ឡើង​វិញ​ ដោយ​ប្រើ​ប្រេង​ធម្មជាតិ ដូច​ជា​ប្រេង​អូលីវ ឬប្រង​ដូង។ ឧទាហរណ៍​អ្នក​ចង់​ធ្វើ​ឲ្យត្រង់​កន្លែង​​ក្បាល​ពោះ​បាត់​ស្នាម មុន​ដំបូង​ត្រូវ​ចាក់​​ប្រេង​អូលីវ ឬប្រង​ដូង​ ជា​មួយ​ទឹក​ក្តៅ​អ៊ុនៗ​នៅ​លើ​បាត​ដៃ បន្ទាប់​មក​ញី​វា​ហើយ​ម៉ាស្សា​ពី​​ក្រោម​ឡើង​លើ​ ត្រង់​បរិវេណ​ក្បាល​ពោះ រយៈ​ពេល​ ១៥ នាទី ធ្វើ​បែប​នេះ​ ២ ទៅ ៣​ ដង​ក្នុង​មួយ​ថ្ងៃ។

៦. ដុស​​ខាត់​ស្បែក​​​​

ដុស​ខាត់​ស្បែក​អាច​​​ជួយ​ឲ្យ​ឈាម​រត់​ស្រួល​ និង​បណ្តុះ​កោសិកា​ថ្មី ដោយ​គ្រាន់​តែ​​​យក​អេប៉ុង​ទន់ៗ​​ដុស​ជា​មួយ​សាប៊ូ​​​រាល់​​ពេល​ងូត​ទឹក ឬ​អ្នក​អាច​ធ្វើ​ការ​ដុស​ខាត់​ដោយ​វិធី​​ធម្មជាតិ​ម្តង​​ក្នុង​មួយ​សប្តាហ៍ ដោយ​យក​ស្ករ​ពណ៌​ត្នោត (Brown Sugar) ចំនួន​​១ ស្លាបព្រា​បាយ ទឹក​ឃ្មុំ​ ១ ស្លាបព្រា​បាយ ​ប្រេង​ដូង​ពីរ​ស្លាប​ព្រា​បាយ មក​លាយ​បញ្ចូល​គ្នា ហើយ​​ធ្វើ​ការ​ដុស​ខាត់​ដោយ​មិន​ចាច់​ទុក​​យូរ ហើយ​ងូត​ទឹក​ចេញ​ធម្មតា​ជា​​ការ​ស្រេច៕

ចុចអានបន្ត៖

​​​

ប្រភព៖ top10homeremedies ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម