កុំញ៉ាំម្រះឲ្យសោះ បើអ្នកកំពុងស្ថិតក្នុងស្ថានភាព ៥ ប្រភេទនេះ

  • 2019-11-29 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្រះ​ជា​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​រសជាតិ​ល្វីង​និង​ពេញ​និយម​សម្រាប់​ច្នៃ​ធ្វើ​ម្ហូប​ផ្សេងៗ នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង។ ក្រៅ​ពី​ម្ហូប​អាហារ​​ម្រះ​ក៏​អាច​ចាត់​ទុក​​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ ទោះ​ជា​បែប​នេះ​ក្តី ប្រសិន​បើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា ទាំង​៥ ប្រភេទ​ដែល​បាន​រៀប​រាប់​ខាង​ក្រោម ដាច់​ខាត​គួរ​កុំ​ញ៉ាំ​ម្រះ​អី ព្រោះ​​វា​អាច​បណ្តាល​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​​ជាង​មុន​។

១. អ្នក​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ

យោង​ទៅ​តាម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូ​ទៅ Bui Dac Sang បាន​និយាយ​ថា ថ្វីត្បិត​តែ​ម្រះ​​មាន​គុណ​ប្រយោជន៍​ក៏​ដោយ ប៉ុន្តែ​បើ​អ្នក​ច្រើន​​​លើស​កម្រិត វា​នឹង​​បង្ក​​ទៅ​ជា​​អាការៈ​​រាគ​រូស​ និង​បញ្ហា​​ក្រពះ។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ភើ យល់​ល្អ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក ឬ​អាច​ជៀស​​ឲ្យ​ផុត​​កាន់​តែ​ប្រសើរ។

២. ស្រ្តី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន​

ម្រះ​អាច​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់ ចេញ​ឈាម​ និង​អាច​​ប៉ះពាល់​ដល់​​​​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ។ នៅ​ពេល​ស្រ្តី​ដែល​កំពុង​ពរ​ពោះ​ញ៉ាំ​វា​ច្រើន​ពេក នឹង​អាច​​ធ្វើ​ឲ្យ​ស្បូន​រោល​រលាក​ ឬ​បង្ក​​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម​។ ចំពោះ​ស្រ្តី​បំបៅ​ដោះ​កូន​វិញ មិន​គួរ​ញ៉ាំ​ម្រះ​ឡើយ ព្រោះ​សារធាតុ​មិន​ល្អ​​មួយ​ចំនួន អាច​បញ្ជូន​តាម​រយៈ​ទឹក​ដោះ​ម្តាយ​ទៅ​កាន់​​កូន​ៗ​

៣. អ្នក​មាន​សម្ពាធ​ឈាម​ទាប

​​​ម្រះ​មាន​ផ្ទុក​សារធាតុ​ផ្សេងៗ​​មាន​ឈ្មោះ​ថា Charantin, Polypeptid-P, Vicine ដែល​អាច​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប បង្ក​ទៅ​ជា​ការ​ធ្លាក់​សម្ពាធ​ឈាម​ ជា​ហេតុ​​បណ្តាល​ឲ្យ​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​​សម្ពាធ​ឈាម​ទាប បាន​រើ​ឡើង​វិញ។

៤. អ្នក​ដែល​ទើប​វះកាត់​រួច

ម្រះ​ក៏​អាច​រារាំង​រាង​កាយ​របស់​អ្នក​ជំងឺ មិន​​ឲ្យ​ធ្វើ​ការ​គ្រប់​គ្រង​ជាតិ​​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ហេតុ​នេះ​ហើយ​ អ្នក​ជំងឺ​មិន​គួរ​ញ៉ាំ​ម្រះ​ ក្នុង​រយៈ​ពេល​ ២​សប្តាហ៍​មុន​និង​ក្រោយ​ពេល​វះ​កាត់។​

​៥. អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម

ទោះ​បី​ជា​ម្រះ អាច​​ជួយ​បញ្ចុះ​​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ជួយ​ការពារ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​​ក៏​ដោយ ប៉ុន្តែ​បើ​អ្នក​​កំពុង​លេប​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ស្រប​​ពេល​ដំណាល​គ្នា​ វា​អាច​បង្ក​ទៅ​ជា​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។

​***ចំណាំ

  • នៅ​ពេល​ញ៉ាំ​ម្រះ​រួច ដាច់​ខាត​មិន​ត្រូវ​ផឹក​តែ​ភ្លាម​ៗ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​ក្រពះ​ខ្លាំង​ណាស់។

  • ​មិន​ត្រូវ​ស្ល​​ម្រះ​ជា​មួយ​គ្រឿង​សមុទ្រ​ដូច​ជា​បង្គា ក្តាម... ព្រោះ​ម្រះ​មាន​វីតាមីន​ C ហើយ​នៅ​ពេល​ញ៉ាំ​បញ្ចូល​គ្នា​ជា​មួយ​អាហារ​សមុទ្រ វា​នឹង​បង្ក​ទៅ​ជា​ប្រតិកម្ម​ ឬ​ពុល​ជា​ដើម​៕

ចុចអានបន្ត៖ រោគស្រ្តីដែល​ស្ត្រី​វ័យ​កណ្ដាល​ប្រឈម​ខ្លាំង​ជាង​គេ​ គឺបញ្ហា​ស្រុត​ស្បូន

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម