ខ្លាច​ខ្លួន​ទៅ​ការ​អត់​អ្នក​បង្រៀន​សិស្ស អ្នក​គ្រូ​ម្នាក់​​សុខ​ចិត្ត​រៀបការ​នៅ​សាលា​តែ​ម្ដង

  • 2019-11-27 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​មង្គលការ​សាមញ្ញនៅ​តំបន់​ស្រុក​ស្រែក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ទឹក​ចិត្ត​របស់​អ្នក​គ្រូ​ម្នាក់។

កាល​​ពី​ពេល​ថ្មី​ៗ​នេះ ពិធី​មង្គលការ​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​សាលា​បឋមសិក្សា​នៅ​ស្រុក Yin Tan ស្រុក Hunan ប្រទេស​ចិន។ កូន​ក្រមុំ​មាន​ឈ្មោះ​ថា Liu Mei Di ជា​អ្នក​គ្រូ​ថ្នាក់​ទី​២ បង្រៀន​មុខ​វិជ្ជា​ភាសា​ចិន នៅ​សាលា​ខាង​លើ។ នៅ​ពេល​នោះ​ដែរ​ អ្នក​គ្រូ Mei Di បាន​គ្រង​ឈុត​កូន​ក្រមុំ​យ៉ាង​ស្រស់​ស្អាត តែ​ជំនួស​ឲ្យ​ការ​កាន់​បាច់​ផ្កា​ចំរុះ​ពណ៌​នោះ កូន​ក្រមុំ​រូប​នេះ​បែរ​ជា​កាន់​សៀវភៅ​ពុម្ព​ទៅ​វិញ។

តាម​នោះ​ដែរ កូន​ក្រមុំ​ចិត្ត​ធម៌​បាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​នាង​មាន​ច្បាប់​រៀបការ ប៉ុន្តែ​នាង​មិន​បាន​ប្រើ​ឡើយ ដោយ​សារ​សាលា​ទាំង​មូល​មាន​គ្រូ​តែ​៧​នាក់ ដូច​នេះ​បើ​នាង​ឈប់ សិស្ស​ប្រាកដ​ជា​គ្មាន​អ្នក​បង្រៀន​ឡើយ។ ដូច​នេះ នាង​ក៏​បង្រៀន​ដូច​ធម្មតា ហើយ​ឲ្យ​កូន​កំលោះ​មក​ទទួល​កូន​ក្រមុំ​នៅ​សាលា​តែ​ម្ដង។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល ម្ដាយ​ក្មេក​របស់​នាង​ក៏​យល់​ព្រម​នឹង​គម្រោង​នេះ​ដែរ។

អ្វី​ដែល​មាន​សុភមង្គល​បំផុត​នោះ​គឺ សិស្ស​របស់​អ្នក​គ្រូ Mei Di បាន​ឈរ​តាម​​សង​ខាង​ផ្លូវ​នៅ​ពេល​ស្វាមី​អ្នក​គ្រូ​មក​ទទួល។ អ្នក​ប្រើ​បណ្ដាញ​សង្គម បាន​សរសើរ​នូវ​ទឹក​ចិត្ត​របស់​អ្នក​គ្រូវ័យ​ក្មេង​នេះ​ជា​ខ្លាំង៕

ចុចអាន៖ ​ ជិត​សម្រាល​កូន​ ជួបរឿងអត់សប្បាយចិត្ត នារី​ម្នាក់​កើត​កូន​ក្នុង​ក្លឹប​តែ​ម្ដង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម