ជិត​សម្រាល​កូន​ ជួបរឿងអត់សប្បាយចិត្ត នារី​ម្នាក់​កើត​កូន​ក្នុង​ក្លឹប​តែ​ម្ដង

  • 2019-11-25 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​វ័យ១៩ឆ្នាំ មិន​បាន​នឹក​ស្មាន​ឡើយ​ថា កន្លែង​ដែល​ខ្លួន​មក​សប្បាយ​នេះ ក៏​ជា​កន្លែង​ដែល​នាង​សម្រាល​កូន​តែ​ម្ដង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Foxnews បាន​ឲ្យ​ដឹង​ថា​ វេលា​ម៉ោង​៥​កន្លះ​ភ្លឺ នៅ​ក្លឹប​កំសាន្ត​ក្នុង​ទី​ក្រុង Toulouse ប្រទេស​បារាំង។ នៅ​ពេល​នោះ ក្លឹប​បាន​បិទ​ទ្វារ​សំរាក​ទៅ​ហើយ ស្រាប់​តែ​បុគ្គលិក​ម្នាក់​បាន​ប្រទះ​ឃើញ​នារី​ម្នាក់​ដេក​នៅ​លើ​ឥដ្ឋ​ក្នុង​អាការៈ​ជិត​សម្រាល​កូន។ បុគ្គលិក​នេះ​ក៏​ប្រញាប់​ប្រាប់​អ្នក​គ្រប់​គ្រង​របស់​ខ្លួន។

រូបតំណាង

អ្នក​គ្រប់គ្រង​ហាង Marie-Helene បាន​ឲ្យ​ដឹង​ថា ៖ "នៅ​ពេល​នោះ​បុគ្គលិក​នៅ​ច្រើន ក៏​មាន​បុគ្គលិក​ម្នាក់​រត់​មក​ប្រាប់​ថា មាន​ករណី​បន្ទាន់​មួយ​។​ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ ក៏​ឃើញ​នារី​វ័យ​ក្មេង​ម្នាក់​កំពុង​ជិត​សំរាល​កូន។ ពួក​ខ្ញុំ​ក៏​ប្រញាប់​ហៅ​ឡាន​ពេទ្យ តែ​ទារក​បាន​ជិត​ចេញ​មក​ហើយ។ បុគ្គលិក​ស្រី​២​នាក់​ក៏​ជួយ​សម្រាល​កូន​តែ​ម្ដង”។

រូបតំណាង

ក្រោយ​នោះ​បន្តិច ឡាន​ពេទ្យ​ទើប​មក​ដើម្បី​ជូនម្ដាយ និង​ទារក​ទៅ​បន្ត​ថែ​ទាំ​នៅ​ពេទ្យ។ ប្រធានក្លឹប​បាន​ឲ្យ​ដឹង​ថា នារី​វ័យ​ក្មេង​រូប​នេះ ទោះ​បី​ជា​ជិត​កើត​កូន​ក៏​ដោយ តែ​នៅ​មក​លេង​ក្លឹប​ដោយ​សារ​មាន​រឿង​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​នាង​មិន​បាន​ផឹក​ស្រា​នោះ​ឡើយ៕

ចុចអាន៖ ​ អស់​ទាំង​លុយ អស់​ទាំង​កម្លាំង​រៀបចំ​កម្មវិធី​ សារភាព​ប្រាប់​ Crush តែ​សារភាព​ច្រឡំ​មនុស្ស​ទៅវិញ

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី