ស្ងាត់មួយរយៈ Krystal ធាត់ឡើងគីឡូរកចង្កេះស្ទើរមិនឃើញ ដោយសាររ៉ូបខុសបច្ចេកទេស
- 2019-11-22 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់មួយរយៈ Krystal ធាត់ឡើងគីឡូរកចង្កេះស្ទើរមិនឃើញ ដោយសាររ៉ូបខុសបច្ចេកទេស
រ៉ូបពណ៌ផ្កាឈូកហាក់ដូចជាមិនសមនឹងរាងរបស់ Krystal នៅពេលនេះ ព្រោះធ្វើឲ្យតារាចម្រៀងកូរ៉េរូបនេះធាត់ខ្លាំងពេក។
ក្នុងកម្មវិធី "Blue Dragon"ចែកពានរង្វាន់លើកទី៤០ ប្អូនស្រីរបស់ Jessica មានវត្តមានលើឆាកជាមួយលោក Nam Joo Hyuk ដែលជាការបង្ហាញខ្លួនឡើងវិញ បន្ទាប់ពីសម្រាករយៈពេលយូរ។ ក្នុងឈុតពណ៌ផ្កាឈូកគ្មានដៃ ធ្វើឲ្យតារានិយាយភាសាអង់គ្លេសរិលរូបនេះបញ្ចេញសាច់ស្មាយ៉ាងធំទូលាយ បូករួមនឹងបូធំនៅពីក្រោយកាន់តែធ្វើឲ្យមាឌ Krystal ធំ ឡើងគីឡូ មិនស្លីមស្អាត។ អ្នកគាំទ្រមើលឃើញថា មួយឈុតនេះ សូម្បីមាឌតារាប្រុស Nam Joo Hyuk ក៏មិនអាចវ៉ាដាច់ Krystal បានដែរ។
មិនទាន់អស់ អ្នកគាំទ្រដែលធ្លាប់តែឃើញ Krystal ពង្វក់ភ្នែកមហាជនដោយការបង្ហាញខ្លួនជាមួយរាងស្រឡូន មានការទាក់ទាញបំផុតលើសំលៀកបំពាក់ សូម្បីតែនៅព្រលានយន្តហោះចេញទៅក្រៅប្រទេសម្តងៗ ក៏តារារូបនេះត្រូវគេកោតសរសើរពីរាងស្អាតដែរ។ ឥលូវប្រែក្លាយជាតារារបស់ SM ដែលបាត់បង់ភាពលេចធ្លោ និងឡើងគីឡូរកចង្កេះស្ទើរមិនឃើញទៅវិញ។
ការប្រែប្រួលបែបនេះ ត្រូវគេយល់ថា ប្រហែលជាមកពី Krystal សម្រាកពីការងារយូរពេក ទើបមិនសូវបានយកចិត្តទុកដាក់ថែរាងដូចមុន។ ប្រិយមិត្តជាច្រើនបានបញ្ចេញមតិរបស់ខ្លួនលើអ៊ីនធឺណេតថា ៖ ខ្ញុំធ្លាប់តែឃើញ Krystal ជាមនុស្សមិនចេះធាត់ ប៉ុន្តែពេលនេះក្រឡាប់ចាក់អស់ហើយ។ រ៉ូបនេះមិនសមនឹង Krystal ឡើយ ពេលនាងពាក់ពណ៌ខ្មៅឬប្រផេះ មើលទៅសមជាង។ អ្នកច្នៃម៉ូដប្រហែលប្រញាប់ពេកទេដឹង បានជាមិនជួយមើលថាម៉ូដបែបនេះពាក់ទៅលើកសម្រស់ឬអត់។ ឃើញ Krystal មានសាច់មានឈាមបែបនេះ មានន័យថា រយៈពេលកន្លងមកគឺនាងសុខសប្បាយ មិនសូវព្រួយច្រើនដូចមុន ។
បន្ថែមពីនេះ អ្នកគាំទ្រគិតថា Krystal នៅតែស្រស់ស្អាតដដែរ ទោះឡើងគីឡូក៏ដោយ។ តារាកើតឆ្នាំ ១៩៩៤ រូបនេះបានជួបនូវពេលវេលាស្មុគស្មាញជាច្រើន ដោយសារ Sulli មរណភាព ការចាកចេញរបស់សមាជិកក្រុម បូករួមនឹងព័ត៌មានក្រុម F(x) នៅ SM ជាដើម។ ការឡើងគីឡូនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនកក់ក្ដៅ ព្រោះតារាចម្រៀងរូបនេះមានសុខភាពល្អនិងស្រស់ស្រាយ៕