ស្រីៗត្រូវប្រុងប្រយ័ត្ន នូវទង្វើ ៥ យ៉ាង ដែលមាននៅក្នុងខ្លួនប្រុសព្រាន

  • 2019-11-22 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មិន​មែន​សុទ្ធ​តែ​ខូច​ទាំង​អស់​គ្នា​នោះ​ទេ ប៉ុន្តែ​​មាន​មួយ​ចំនួន​ធំ ដែល​តែង​តែ​ប្រើ​ចរិត​ព្រាន​នារី ដើម្បី​បោក​ប្រាស់​ស្រីៗ សឹង​តែ​​ក្លាយ​ជា​ទម្លាប់​អាក្រក់ កែ​មិន​ឡើង​។ ក្នុង​នាម​ជា​មនុស្ស​ស្រី​ឆ្លាត​មួយ​រូប អ្នក​ត្រូវ​តែ​ចេះ​សង្កេត​ពី​ទង្វើ​ ៥ យ៉ាង ដើម្បី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ល្អ​។

១. មនុស្ស​ប្រុស​អួត

រូបតំណាង

មនុស្ស​ប្រុស​ប្រភេទ​នេះ ចង់​ទាម​ទារ​ចំណាប់​អារម្មណ៍​ពី​ស្រី​ៗ ដោយ​ការ​អួត​នេះ​អួត​នោះ​ឥត​ឈប់ឈរ។ មិន​ថា​ពេល​អ្នក​និយាយ​សន្ទនា​ពី​ប្រធានបទ​អ្វី​ក៏​ដោយ គាត់​តែង​តែ​លើក​ពី​ខ្លួន​ឯង ចង់​បង្ហាញ​ពី​ចំណុច​លេចធ្លោ ព្រម​ទាំង​អ្វី​ដែល​ធ្លាប់​ទទួល​បាន​ពី​មុន។ ដោយ​សារ​គិត​ចង់​ទាក់ទាញ​​ចិត្ត​មនុស្ស​ស្រី ទើប​បាន​គាត់​ព្យាយាម​ខំប្រឹង​​និយាយ​អួត រហូត​ដល់​ពេលខ្លះ​​ពន្លើស​ពី​​ការ​ពិត​ក៏​មាន​។

២. ចូលចិត្ត​សន្យា​ច្រើន​ជាង​ធ្វើ

រូបតំណាង

នេះ​គឺ​ជា​ចរិត​មួយ​ដែល​នារី​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ មនុស្ស​ប្រុស​ ដែល​បាន​តែ​សម្តី ចូល​ចិត្ត​សន្យា​ឬ​ស្បថស្បែ​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ដូច​មាត់​ អ្នក​អាច​ស្តាយ​ក្រោយ​ខ្លាំង ប្រសិន​បើ​ដាក់​ចិត្ត​ដាក់​​កាយ​ ជឿ​ជាក់​លើ​គេ​ខ្លាំង​ពេក​។

៣. និយាយ​កុហក​សូម្បី​តែ​រឿង​តូច​តាច

ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា គាត់​តែង​និយាយ​កុហក​ញឹកញាប់​សូម្បី​តែ​រឿង​តូចតាច វា​ជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ហើយ។ ដរាប​ណា​ អ្នក​ទទួល​យក​មនុស្ស​ប្រុស​បែប​នេះ​ចូល​មក​ក្នុង​ជីវិត បញ្ហា​ស្មុគស្មាញ​រាប់​មិន​អស់ នឹង​រត់​ចូល​មក​អ្នក​ដូចគ្នា។

៤. យក​មិត្តភ័ក្តិជាធំ

គ្រាន់​តែ​ជួប​ជុំ​គ្នា​យូរ​ៗ​ម្តង​ មិន​មែន​ជា​បញ្ហា​ធំ​ណាស់​ណា​ទេ ប៉ុន្តែ​បើ​គាត់​ឲ្យ​តម្លៃ យក​មិត្ត​ភ័ក្តិ​ជាធំ ហើយ​សឹង​តែ​​​គ្មាន​ពេល​គ្រប់គ្រាន់​នៅ​ក្បែរ​អ្នក​នោះ កុំ​យក​ខ្លួន​បៀត​ល្អ​ជាង។ មនុស្ស​រវល់​យ៉ាង​ណា​ក៏​ដោយ បើ​មាន​ក្តី​​ស្រលាញ់​​ពិត គេ​នៅ​តែ​អាច​បែង​ចែ​ពេលវេលា​​សម្រាប់​អ្នក​។

៥. មនុស្ស​ប្រុស​តែង​ខ្លួន​ហួសហេតុ

រូបតំណាង

មនុស្ស​ប្រុស​បើ​បារម្ភ​ខ្វល់ខ្វាយ​ពី​សម្រស់​​ហួសហេតុ​ពេក​ក៏​មិន​កើត​ដែរ។ ដោយ​សារ​មនុស្ស​ប្រុស​ប្រភេទ​នេះ ត្រូវ​ការ​ឲ្យ​ស្រី​ៗ​ចាប់​អារម្មណ៍​ខ្លាំង​មក​លើ​ខ្លួន​ឯង ដូច្នេះ​​ឲ្យ​តែ​ពេល​ទៅ​ណា​មក​ណា​ម្តងៗ​បើ​មិន​ភ្លឹង​គឺ​មិន​ចេញ​​ដាច់​ខាត៕

ចុចអានបន្ត៖ បើអ្នកស្ថិតក្នុង Friend Zone កុំធ្វើរឿងទាំងនេះឲ្យសោះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី