បើអ្នកស្ថិតក្នុង Friend Zone កុំធ្វើរឿងទាំងនេះឲ្យសោះ

  • 2019-11-20 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពេលខ្លះ​កើត​ចេញពី​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​ជុំវិញ​ខ្លួន។ ការ​ស្និទ្ធ​ស្នាល​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​បណ្តាល​ឲ្យ​មាន​ចិត្ត​លើ​គ្នា​រវាង​មិត្តភក្តិ​ប្រុស​និង​មិត្តភក្តិ​ស្រី​ដោយ​មិន​ដឹង​ខ្លួន។ ចុះបើ​អ្នក​ស្និទ្ធ​ស្នាល​នឹងគ្នា​ប្រៀប​ដូច​សង្សារ តែបែរ​ជាស្ថិត​ក្នុង​តំបន់​មិត្តភក្តិ តើ​អ្នក​គួរ​ធ្វើយ៉ាង​ណា​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន? រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ស្ថិត​ក្នុង​តំបន់​នេះ​រួមមាន៖

១. ញី​ក្បាល​ឬប៉ះ​សក់​របស់​គេតិចៗ

នៅ​ពេល​គេយក​ដៃមក​ប៉ះ​ក្បាល​ឬឈ្លី​សក់​លេង​តិចៗ វាអាច​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​លោត​ខុស​ធម្មតា។ ប្រសិន​បើអាច មិន​គួរ​ធ្វើ​បែប​ហ្នឹងទេ ព្រោះ​ពេល​ខ្លះវា​អាច​មាន​ការ​យល់ច្រឡំ​ចំពោះ​ទំនាក់​ទំ​នង​របស់​អ្នក​និង​មិត្តភក្តិ​អ្នក​ក៏ថា​បាន។

រូបតំណាង

២. ហៅ​ចេញ​ក្រៅ​ឬ​និយាយ​ជា​រឿយៗ

ជា​មិត្តភក្តិ​នឹង​គ្នា​ក៏មិន​ដល់​ថ្នាក់​និយាយ​ឬជជែក​ជាញឹក​ញាប់​ពេក​ដែរ អ្នក​ប្រាកដ​ជា​ប្លែក​ពេល​ជួប​រឿង​បែប​នេះ។ ឧទាហរណ៍​ថា អ្នក​តែងតែ​តេ​រកគេ ផ្ញើ​សារ​ទៅ​គេ ពេល​គេផ្ញើមក​វិញ អ្នក​តែង​តប​សារ​លឿនៗ នៅ​ពេល​គ្មាន​គេអ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ឯកា​ជាក់​ជា​មិនខាន។ ដូច្នេះ​គួរ​កាត់​បន្ថយ​ទម្លាប់​មួយ​នេះ ក្នុង​ករណី​អ្នក​ស្ថិត​ក្នុង​តំបន់​មិត្ត​ភក្តិ។

រូបតំណាង

៣. ខ្វាយ​ខ្វល់​ពី​គេ​ច្រើន​ពេក

ជា​រឿង​ធម្មតាទេ​នៅ​ពេល​អ្នក​បារម្ភ​និង​យក​ចិត្តទុក​ដាក់ចំពោះ​មិត្តភក្តិ​របស់​ខ្លួន ប៉ុន្តែ​នៅ​ពេល​អ្នក​យក​ចិត្តទុក​ដាក់​ខ្លាំង​ពេក វាអាច​ធ្វើឲ្យ​អ្នក​ពុះ​ជ្រែក​ទំនាក់​ទំនង​រវាង​មិត្ត​ភក្តិ។ ពិសេស​មិត្ត​នារី ប្រសិន​បើ​មាន​នរណា​យក​ចិត្តទុក​ដាក់​នឹង​ខ្លួន​ច្រើន​ពេក អាចនាំ​ឲ្យ​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​ភ្លាមៗ​តែ​ម្តង។

រូបតំណាង

៤. តែង​ណាត់​ជួប​ញឹក​ញាប់

នៅ​ពេលអ្នក​អផ្សុក​អ្នក​តែង​បបួល​មិត្តភក្តិ​ទៅ​ក្រៅ​ឬណាត់​ជួប​និយាយ​លេង​ពី​នេះ​ពី​នោះ វា​ពិត​ជា​ស្រួល​សម្រាប់​អ្នក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅពេល​អ្នកធ្វើបែប​នេះ​ជា​រឿយ​ៗវាអាច​បង្កើត​ជា​ចំ​ណង​លើស​ពីមិត្ត​ភាព​បាន ដូច្នេះ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​ពីទំនាក់​ទំនង​មួយ​នេះ។

រូបតំណាង

៥. ​ឲ្យគេគេង​លើភ្លៅ​​របស់​អ្នក

ការ​លេង​ជិត​ស្និទ្ធ​ជាមួយ​មិត្ត​ភក្តិ​ពេក ពេល​ខ្លះ​មើល​មក​ក៏​មិន​ល្អ​ដែរ ពីព្រោះ​បើមិន​មែន​ជា​មនុស្ស​ស្រ​លាញ់​គ្នា​គឺមិន​ធ្វើ​បែប​នេះ​ទេ។

រូបតំណាង

សរុប​សេចក្តី​មក ប្រសិនបើ​អ្នកស្ថិត​ក្នុង​តំបន់​មិត្តភក្តិ​មិន​គួរធ្វើ​ទង្វើ​ទាំង ៥ នេះទេ ព្រោះ​វាអាច​ឲ្យ​មាន​ការ​យល់​ច្រឡំ​រវាង​អ្នក​ទាំង​ពីរ​ក៏ដូច​ជាអ្នក​ដទៃ។

ចុចអានបន្ត៖

គុណសម្បត្តិ ៥ យ៉ាងសម្រាប់អ្នកមានដៃគូរធ្វើការជាមួយគ្នា

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន