ផ្កាដែលអ្នកចូលចិត្តអាចទម្លាយពីខ្លួនអ្នកបានយ៉ាងច្បាស់
- 2019-11-22 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាដែលអ្នកចូលចិត្តអាចទម្លាយពីខ្លួនអ្នកបានយ៉ាងច្បាស់
មានដែលចាប់អារម្មណ៍ថាចំណូលចិត្តផ្ការបស់អ្នកជាប្រចាំអាចជួយបង្ហាញច្បាស់ពីខ្លួនអ្នកដែរអត់? ជាការពិតណាស់ បុគ្គលិកលក្ខណៈរបស់អ្នកអាចនឹងទម្លាយបានយ៉ាងច្បាស់តាមរយៈចំណូល ចិត្តផ្កាទៅតាមប្រភេទនីមួយៗ។ ផ្កាអស់ទាំងនោះរួមមាន៖
១. ផ្កាក្រដាស
សម្រាប់អ្នកចូលចិត្តផ្កាក្រដាសវិញ ជាមនុស្សបែបសាមញ្ញ ចូលចិត្តរួសរាយរាក់ទាក់ និងតែងតែណែនាំមិត្តភាពទៅកាន់អ្នកដទៃ។ ពិសេសអ្នកជាមនុស្សចូលចិត្តមើលថែអ្នកដទៃអស់ពីចិត្តនិងជួយដោយចិត្តស្មោះ។
២. ផ្កាចន្ធូ
សម្រាប់អ្នកដែលចូលចិត្តផ្កាចន្ធូមើលទៅមានលក្ខណៈទំនើបប្រហែលជាមានមនុស្សមួយចំនួនគិតថាអ្នកជាមនុស្សសាមញ្ញប៉ុន្តែប្រសិនបើអ្នកកំពុងណាត់ជួបអ្នកនឹងឃើញថាអ្នកជាមនុស្សដែលមានចិត្តជ្រាលជ្រៅទៅលើគេ។ អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពជឿជាក់និងក្រអឺតក្រទមចំពោះខ្លួនឯងដែលមិនបានរំពឹងទុកផងដែរ។
៣. ផ្កាឡេវអាវ
សម្រាប់អ្នកចូលចិត្តផ្កាឡេវអាវវិញ អ្នកមើលមកជាមនុស្សស្ងប់ស្ងាត់ ធម្មតា ប៉ុន្តែអ្នកជាមនុស្សស្ងប់និងហ្មត់ចត់។ អ្នកក៏សូវជាចូលចិត្តមនុស្សនិយាយលេងបែបយឺតៗ ប្រៀបដូចជាមនុស្សពុំសូវមានចិត្ត។ ហេតុដូចនេះហើយ ពេលខ្លះមនុស្សមួយចំនួនគេពុំសូវហ៊ានចូលជិតអ្នក តែគេក៏សរសើរអ្នកពីចម្ងាយ។
៤. ផ្កាឈូក
អ្នកចូលចិត្តផ្កាឈូកជាមនុស្សទន់ភ្លន់ជាមួយនឹងចិត្តមេត្តាករុណា មិនដឹងថាពេលណាចេះខឹងឬស្អប់អ្នកដទៃ។
៥. ផ្កាម្លិះ
សម្រាប់អ្នកចូលចិត្តផ្កាម្លិះវិញ ជាមនុស្សចូលចិត្តភាពស្អាតត្រឹមត្រូវ សុភាពរាបសារ តែពេលខ្លះក៏ជាមនុស្សរាងរើសបន្តិច។
៦. ផ្កាអរគីដេ
សម្រាប់អ្នកចូលចិត្តផ្កាអរគីដេវិញ ជាមនុស្សបែបសុភាពរមទម និងមានមនោសញ្ចេតនា ទន្ទឹមនឹងគ្នានោះដែរ អ្នកក៏ជាមនុស្សដែលមានការអត់ធ្មត់លើខ្លួនឯងផងដែរ។ លើសពីនេះ អ្នកក៏ជាមនុស្សមានជីវិតបែបសាមញ្ញ មិនឡួយឆាយទាក់ភ្នែកអ្វីនោះទេ។
៧. ផ្កាឈូករ័ត្ន
ចំពោះអ្នកចូលចិត្តផ្កាឈូករ័ត្នវិញ ជាមនុស្សមានជំនឿលើខ្លួនឯងច្រើន បើនិយាយពីចំណេះដឹងនិងសមត្ថភាពវិញក៏មិនណយដែរ តែងតែជឿលើអ្វីដែលខ្លួនមាន។ និយាយរួមជាមនុស្សមានចិត្តទូលាយ តែងមានមិត្តច្រើន។
៨. ផ្កាកុលាប
សម្រាប់អ្នកចូលចិត្តផ្កាកុលាបវិញ ជីវិតមានភាពប្រណិតភាព ឆើតឆាយ មានផាសុកភាពឬជាមនុស្សល្បីឈ្មោះគ្រប់ទីកន្លែងដែលអ្នកទៅ។ មនុស្សទាំងអស់ដែលអ្នកស្គាល់លើសពីនេះអ្នកជាមនុស្សដែលមានចំណាប់អារម្មណ៍ចង់ដឹង ចង់ឃើញ ចូលចិត្តស្វែងរកបទពិសោធន៍ល្អសម្រាប់ជីវិត។
៩. ផ្ការាជព្រឹក្ស
ចំពោះអ្នកចូលចិត្តផ្ការាជព្រឹក្សវិញជាមនុស្សដែលមានការរីកចម្រើន និងឯករាជ្យ។ អ្នកគឺជាមនុស្សចូលចិត្តសិក្សាមានមិត្តភក្តិច្រើននិងស្រឡាញ់មិត្តភក្តិស្មើៗគ្នាបានគិតពីភាពជាអ្នកដឹកនាំក្នុងសង្គម។
១០. ផ្កាស្មៅ
សម្រាប់អ្នកដែលចូលចិត្តផ្កាតូចៗនៅតាមគែមផ្លូវដោយមិនគិតពីផ្កាដែលជាទម្លាប់គឺជាមនុស្សឯករាជ្យ មិនចូលចិត្តផ្សារភ្ជាប់ជាមួយនរណាម្នាក់ឡើយ។ លើសពីនេះទៀតគាត់គឺជាមនុស្សម្នាក់ដែលអោយតម្លៃទៅលើសារៈសំខាន់នៃភាពស្មោះត្រង់និងគុណធម៌យ៉ាងល្អមិនអាចទ្រាំទ្របានជាមួយនឹងការកុហកឡើយ។
១១. ផ្កាធូលីប
សម្រាប់អ្នកចូលចិត្តផ្កាធូលីបវិញ ជាមនុស្សបែបចូលចិត្តស្រមើស្រមៃឥតឈប់ឈរ ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នរណាម្នាក់ងាយហើយក៏ងាយដូរចិត្តបានដែរ។
ចុចអានបន្ត៖
ការក្តាប់ដៃអាចទម្លាយពីអត្តចរិករបស់អ្នកបានយ៉ាងងាយ