ល្បិចស្លៀកពាក់ ៤ ជួយឲ្យនារីមានសាច់ទ្រលុកទ្រលន់ កាន់តែស្អាតគួរឲ្យស្រលាញ់ទ្វេដង
- 2019-11-21 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចស្លៀកពាក់ ៤ ជួយឲ្យនារីមានសាច់ទ្រលុកទ្រលន់ កាន់តែស្អាតគួរឲ្យស្រលាញ់ទ្វេដង
មានអ្វីត្រូវបារម្ភខ្វល់ចិត្តពេកនោះ? ទោះបីរូបរាងរបស់អ្នកមានសាច់ មើលទៅទ្រលុកទ្រលន់បន្តិចមែន ក៏នៅតែអាចលេងស្ទីលស្លៀកពាក់ស្អាតៗជាច្រើនបានដែរ។ ឲ្យតែមានទំនុកចិត្តលើខ្លួនឯង ហើយដឹងតិចនិកស្លៀកពាក់ ៤ យ៉ាងនេះទៀត នឹងកាន់តែស្រស់ស្អាតទាក់ទាញ គួរឲ្យស្រលាញ់មួយកម្រិតទៀត។
១. រ៉ូបកស្រួច
រ៉ូបគឺជាប្រភេទសម្លៀកបំពាក់ ដែលអាចជួយលើកសម្រស់ស្រស់ស្អាតបែបសុភាពនារី។ សម្រាប់អ្នកដែលមានសាច់ កុំគិតថាស្លៀកទៅខ្លាចមិនសម អ្នកអាចជ្រើសរើសរ៉ូប ដែលមានកស្រួច ព្រោះវាអាចជួយបិទបាំងសាច់ស្មានិងមើលទៅឃើញស្លីមជាងមុន។
២. សំពត់មានផ្ទៃលាតនិងរឹបរាងបន្តិច
ប្រសិនបើអ្នកចង់ស្លៀកសំពត់ កុំយកម៉ូដណាដែលមើលទៅស្មុគស្មាញ គ្មានរាងរ៉ូវ ព្រោះវានាំឲ្យឃើញដងខ្លួនកាន់ធំនិងស្អេកស្កះ។ សំពត់មានផ្ទៃលាត រឹបរាង និងឆែកមុខបន្តិច ជាជម្រើសដ៏ល្អបំផុត។
៣. សំពត់មានចងខ្សែឬមានខ្សែក្រវាត់
មនុស្សស្រីមានសាច់ទ្រលុកទ្រលន់ភាគច្រើន ចូលចិត្តស្លៀកសំពត់រលុងៗ ដោយសារតែយល់ថាគ្មានរូបរាងត្រូវបញ្ចេញដូចគេ។ ផ្ទុយទៅវិញ អ្នកអាចស្លៀកសំពត់ ដែលមានចងខ្សែចង្កេះ ឬបន្ថែមខ្សែក្រវាត់ កាន់សមឥតទាស់។
៤. រ៉ូបឬសំពត់ក្រោមជង្គង់
ប្រវែងនៃរ៉ូបឬសំពត់ពិតជាសំខាន់ណាស់ ក្នុងការរំលេចចេញនូវរួបរាងរបស់អ្នក។ ប្រហែលជាអ្នកគិតថារ៉ូបវែង អាចធ្វើឲ្យមើលទៅឃើញធាត់លើសដើម តែការពិតបើអ្នកស្លៀករ៉ូបក្រោមជង្គង់វិញម្តង អ្នកច្បាស់ជាភ្ញាក់ផ្អើលជាមួយនឹងសម្រស់ថ្មីប្លែកភ្នែករបស់ខ្លួនឯង។
កុំយកបញ្ហាទម្ងន់មកបញ្ចប់សម្រស់ដ៏ស្រស់ស្អាតរបស់អ្នក ត្រូវតែមានទំនុកចិត្តជឿជាក់ថា មនុស្សម្នាក់ៗសុទ្ធតែមានរូបសម្បត្តិស្រស់សោភា និងមានចំណុចពិសេសផ្សេងៗគ្នា
ចុចអានបន្ត៖ ស្ទីលថតឈរបែបជឿជាក់ លើសពីស្រស់ស្អាត ថែមទាំងបញ្ជាក់ថាអ្នកមិនខ្លាចនឹងឧបសគ្គ