គុណសម្បត្តិ ៥ យ៉ាងសម្រាប់អ្នកមានដៃគូរធ្វើការជាមួយគ្នា

  • 2019-11-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​ការ​នៅ​កន្លែង​តែ​មួយ​ជាមួយ​ដៃគូរ​អ្នក​មាន​អី​មិន​ល្អ។ ជឿជាក់​ថា​មាន​អ្នក​មួយ​ចំនួន​មាន​បទ​ពិ​សោធន៍ រីឯ​អ្នក​មួយ​ចំនួន​ទៀត​ប្រហែល​ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​រឿង​នេះ​ហើយ។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅក្រុម​ហ៊ុន​តែ​មួយ​ជាមួយ​ដៃ​គូរ​នោះ អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ចំនួន ៦ រួម​មាន៖

១. មាន​ហេតុ​ផល​ច្បាស់​លាស់

ការធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​តែ​មួយ​ជា​មួយ​ដៃ​គូរ​ធ្វើ​ឲ្យ​អ្នក​មាន​ហេតុ​ផល​ច្រើន​ជាង​ការ​ប្រើ​អារម្មណ៍។ ពេល​ខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ប្រច័ណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​មិន​នៅ​ក្បែរ​គ្នា​ក៏​ថា​បាន។ ដូច្នេះ​ពេល​ធ្វើ​ការ​ជាមួយ​គ្នា​ធ្វើឲ្យ​អ្នក​ចេះ​ប្រើ​ហេតុ​ផល​ត្រឹម​ត្រូវ​ចៀស​ជាង​ការ​ប្រើ​អារ​ម្មណ៍។

រូបតំណាង

**២. ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​បាន​ច្រើន**

នៅ​ពេល​អ្នក​ធ្វើការ​ជា​មួយ​គ្នា​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ចំណាយ​ពេល​ជា​មួយ​គេ​បាន​ច្រើន។ ពេល​ខ្លះ​គូរ​ស្នេហ៍​មួយ​ចំនួន​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​គ្នា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ ដូច្នេះ​ការ​ធ្វើការ​ជាមួយ​គ្នា​ពិត​ជា​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេល​និង​មាន​អារម្មណ៍​ពុំ​សូ​វនឹក។

រូបតំណាង

៣. មាន​ជំនួយ​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

ជា​រឿង​ធម្មតា​នៅ​ពេល​ធ្វើការ​តែង​តែ​មាន​បញ្ហា​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​ជាក់​ជា​មិនខាន។ ហេតុ​ដូច​នេះ​ហើយ ពេល​អ្នក​ធ្វើការ​ជា​មួយ​គ្នា​នៅ​កន្លែង​តែ​មួយ អ្នក​ប្រាកដ​ជាមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ពេល​ជួប​បញ្ហា​ណា​មួយ។

រូបតំណាង

៤. មិន​ឯកា​ពេល​ញុំា​បាយ

ជា​ការ​ពិត​ណាស់ នៅ​កន្លែង​ធ្វើការ​មិន​ប្រាក​ដថា​អ្នក​រក​មិត្ត​ដ៏គួរ​ឲ្យទុក​ចិត្ត​កំដរ​ញុំា​បាយ​គ្រប់​ពេល​វេលា​នោះ​ទេ។ ពេល​ខ្លះ​ក្រុម​ការងារ​របស់​អ្នក​ក៏​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​គេ​ដែរ។ ចុះ​ប្រសិន​បើ​អ្នក​ញុំា​បាយ​ជាមួយ​ដៃគូរ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ​មិន​ល្អ​ទេឬ​យ៉ាង​ណា?

រូបតំណាង

៥. មាន​ការិយា​ល័យ​ធ្វើការ​នៅ​ជាមួយ​គ្នា

នៅ​ពេល​មាន​ការិ​យា​ល័យ​ជាមួយ​គ្នា អ្នក​មិន​ចាំ​បាច់​ជិះ​ម៉ូតូ ឡាន ​ឬ​ឡាន​ក្រុង​ទៅធ្វើ​ការដោយ​ខ្លួន​ឯង​ឡើយ។ អ្នក​ទាំងពី​រអាច​ជិះជាមួយ​គ្នា​បាន​ចំណេញ​ថ្លៃធ្វើ​ដំណើរ​និង​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង។

រូបតំណាង

ចុចអានបន្ត៖

ធ្វើ​រឿង​ទាំង​នេះ​បាន ជីវិត​គូ​ជួប​ជម្លោះ​តិច តែ​ក្ដី​ស្រលាញ់​ចំពោះ​គ្នាកើន​ច្រើន​ឡើង​ៗ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម