ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកសប្បាយជាងការរកលុយទៅទៀត

  • 2019-11-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ខុស​ទេ ការធ្វើ​លំហាត់​ប្រាណ​ពិត​ជា​ធ្វើ​ឲ្យអ្នក​មាន​អា​រម្មណ៍​ថា​សប្បាយ​រីករាយ​ជាង​ការ​រក​លុយ​ទៅ​ទៀត។ ខណៈ​ពេល ធ្វើ​លំហាត់​ប្រាណ​អ្នក​មិន​បាន​គិត​ពី​អ្វី​ឡើយ ដូច្នេះ​មាន​ន័យ​ថា​អ្នក​មិន​បាន​មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង​អ្វីឡើយ។ ចង់​ដឹង​ថា​មាន​ហេតុ​ផល​អ្វី​បាន​ជា​ការ​សិក្សា​ពោល​ឡើង​ដូច្នេះ​នោះ សូម​អាន​នូវ​ចំណុច​ខាង​ក្រោម​រួម​មាន៖

១. ការធ្វើ​លំហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​ដូច​ជា​ការ​កើន​ឡើង​ប្រាក់​ចំណូល ២៥,០០០ ដុល្លារ​។

នៅ​ក្នុង​ការ​សិក្សា​នេះអ្នក​ស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ ​Yale និង Oxford បាន​សាក​សួរជន​ជាតិ​អា​មេរិ​កាំង​ប្រមាណ ១,២ លាន​នាក់​ថា​តើទ​ម្លាប់​រាង​កាយរ​បស់​ពួក​គេមាន​អ្វីខ្លះ? ម្យ៉ាងវិញទៀត ការ​ប្រ​មូល​ទិន្នន័យ​អំពី​ប្រវត្តិ​របស់​ពួក​គេ (ភេទ ប្រាក់​ចំណូល ស្ថាន​ភាព​អាពាហ៍​ពិពាហ៍ ប្រវត្តិ​វេជ្ជ​សាស្ត្រ ។ល។) ​បាន​ជួយ​ពួក​គេ​ក្នុង​ការ​ស្វែង​រកការទាក់ទង​គ្នា​ដោយ​ផ្ទាល់​រវាង​សុភមង្គល​និង​ស​កម្ម​ភាព​រាង​កាយ​ប្រចាំ​ថ្ងៃ។ នេះ​បង្ហាញ​ថា សុភមង្គល​ពិតជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លំ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ។

វា​បាន​លេច​ចេញ​ជា​លទ្ធ​ផល​ថា អ្នក​ធ្វើ​លំហាត់​ប្រាណ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ​ជាងអ្នក​មិនធ្វើ​លំហាត់​ប្រាណ​ប្រមាណ ៤៣%។

២. ការធ្វើ​លំហាត់​ប្រាណ​ជាក្រុម​ប្រសើរ​ជាង​ធ្វើ​ម្នាក់​ឯង

អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​រក​ឃើញ​ថា ការ​ធ្វើលំ​ហាត់​ប្រាណ​ជាក្រុម​គឺមាន​ប្រសិទ្ធ​ភាពខ្ពស់​ក្នុង​ការ​បង្កើត​ភាព​សប្បាយ​រីករាយ​ជាមួយ​អ្នក​ដទៃ។ ឧទា​ហរណ៍ ការលេង​ជា​ក្រុម ព្រោះវា​បង្កើត​ឲ្យ​សមាជិក​នី​មួយៗ​មាន​ការ​ចូល​រួម​សកម្មភាព​ផ្សេងៗ។

ក្រៅ​ពី​នេះ​អ្នក​ក៏​អាច​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ទៀត​ក្រៅ​ពី​ជា​ក្រុម​រួម​មាន លំហាត់​ប្រាណ​ត្រូវការ​អុកស៊ី​សែន​ចូល​ក្នុង​រាង​កាយ​ឬ​ហៅ​ថា aerobics exercise និង​ការ​ជិះ​កង់​ជា​ដើម វាសុទ្ធ​តែ​មាន​អត្ថ​ប្រយោជន៍​ប្រហាក់​ប្រហែល​គ្នា​សម្រាប់​សុខ​ភាព​អ្នក។

ចុចអានបន្ត៖

អាហារ ៧ ប្រភេទញុំាហើយមិនចេះធាត់សម្រាប់អ្នកចង់សម្រករាង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម