សោកនាដកម្មដ៏ធំរបស់មនុស្សស្រីគឺព្យាយាមចំណាយពេលចាំមនុស្សម្នាក់ដែលចាកចេញទៅហើយ
- 2019-11-08 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកនាដកម្មដ៏ធំរបស់មនុស្សស្រីគឺព្យាយាមចំណាយពេលចាំមនុស្សម្នាក់ដែលចាកចេញទៅហើយ
នៅពេលក្តីស្នេហ៍ចូលមកដល់ មនុស្សស្រីជាច្រើនបានប្រែក្លាយជាជនរងគ្រោះទោះនាងដឹងថាគេប្រែប្រួលហើយតែសុខចិត្តលេបទឹកភ្នែកចូលពោះ ស៊ូទ្រាំរង់ចាំការវិលត្រលប់របស់គេ។ នាងមិនមែនជាមនុស្សល្ងង់ទេ តែក្តីស្នេហ៍បានធ្វើឲ្យពួកគេងងឹតភ្នែក។
ពួកគេមើលរំលងតម្លៃខ្លួនឯង នៅក្នុងចិត្តតែងតែរកហេតុផលរាប់សិបដើម្បីបន្តក្តីស្រលាញ់មួយនេះ។ តែចុងបញ្ចប់ អ្វីដែលពួកគេទទួលបានមកវិញត្រឹមជាការសោកស្តាយនិងឈឺចាប់ប៉ុណ្ណោះ។ នោះគឺជាសោកនាដកម្មនៃការរង់ចាំរបស់មនុស្សស្រី ដែលលទ្ធផលពេលខ្លះនាងដឹងរួចហើយថាមិនអាចទៅរួច។ បុរសម្នាក់ដែលមិននៅក្បែរនាង មិនដែលសួរសុខទុក្ខនាង បានន័យថាទោះនាងខំដាំដុះក្ដីស្រលាញ់នេះយ៉ាងណា ក៏មិនអាចលូតទៅមុខបានដែរ។
ដូច្នេះ នៅពេលអ្នកលែងជាមនុស្សសំខាន់ក្នុងបេះដូងគេទៀតហើយ កុំរំពឹងលើទង្វើលះបង់ដើម្បីជ្រៀតជ្រែកក្នុងចំណែកបេះដូងគេទៀត។ មិនថាអ្នកខំរង់ចាំគេ ខំរំលឹកដល់រឿងពីមុន នៅពេលបុរសម្នាក់ឈប់ស្រលាញ់ហើយ គ្រប់យ៉ាងនឹងគ្រាន់ក្លាយជាការរំខានប៉ុណ្ណោះ។ ភាពអាត្មានិយមរបស់មនុស្សប្រុស ទោះអស់មនោសញ្ចេតនាក៏គេមិនបើកមាត់និយាយពាក្យលា គេសុខចិត្តឲ្យមនុស្សស្រីកាត់យល់ន័យដោយខ្លួនឯងទាំងភាពមិនច្បាស់លាស់ ហើយលួងចិត្តខ្លួនឯងចាកចេញដោយស្ងាត់ៗ។
គេសុខចិត្តបិទភ្នែកទាំងពីរហើយចាំស្តាប់ចម្លើយលាពីមនុស្សស្រី និងរង់ចាំតែងក់ក្បាលវិញ ហើយពេលនោះគេក្លាយជាមនុស្សដែលមិនខុសក្នុងរឿងស្នេហា។ ស្ដាប់ទៅពិតជាគួរឲ្យអស់សំណើច ព្រោះល្បែងស្នេហានេះ មនុស្សប្រុសបែរជាអ្នកឈ្នះ ហើយមនុស្សស្រីជាអ្នករងទុក្ខហើយថែមទាំងជាប់ឈ្មោះជាអ្នកសុំបែកគេមុនទៅវិញ។
អ៊ីចឹងហើយ នារីទាំងអស់មិនត្រូវង់ចាំមនុស្សប្រុសដែលគ្មានភាពច្បាស់លាស់ដែរ។ នៅក្នុងសេចក្តីស្រលាញ់ មនុស្សស្រីចង់បានអ្វីដែលមានលក្ខណៈច្បាស់លាស់ ប៉ុន្តែបែរជាបន្សល់នូវភាពគ្រោះថ្នាក់ខ្លាំងទៅវិញ។ ប្រហែលជាត្រូវអរគុណបុរសប្រភេទនេះដែលធ្វើឲ្យអ្នកដឹងពីពេលវេលាត្រូវចំណាយលើក្តីស្រលាញ់ច្រើនប៉ុណ្ណា ៕
ចុចអាន៖ បើគេបង្ហាញសញ្ញាទាំងនេះចេញមក វាគ្រប់គ្រាន់ឲ្យអ្នកដើរចេញពីស្នេហានោះហើយ