បើគេបង្ហាញសញ្ញាទាំងនេះចេញមក វាគ្រប់គ្រាន់ឲ្យអ្នកដើរចេញពីស្នេហានោះហើយ
- 2019-11-06 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគេបង្ហាញសញ្ញាទាំងនេះចេញមក វាគ្រប់គ្រាន់ឲ្យអ្នកដើរចេញពីស្នេហានោះហើយ
មានរឿងខ្លះទោះបីអ្នកព្យាយាមយ៉ាងណាក៏មិនអាចផ្លាស់ប្ដូរដែរជាពិសេសក្នុងរឿងស្នេហា ព្រោះបើម្នាក់ទៀតអស់ចិត្តទៅហើយមិនយូរវានឹងប្រេះបែកដូចគ្នា។ បើអ្នកមើលឃើញពីសញ្ញាទាំងនេះហើយ ក៏គួរដល់ពេលសមល្មមចាកចេញហើយ៖
**១. កុហកម្ដងជាពីរដង**
កុហកម្ដងអាចចាត់ទុកថាគ្មានរឿងអីបាន ប៉ុប្តែបើចេះតែកើតឡើងដដែលៗ សួរខ្លួនឯងមើលតើអាចទ្រាំនឹងការកុហកនេះប៉ុន្មានដងទៀត? មនុស្សធំៗអស់ទៅហើយ ហេតុអីត្រូវនិយាយម្ដងហើយម្ដងទៀត បើគេចង់ស្មោះត្រង់នឹងអ្នកគេមិនបាច់ព្យាយាមកុហកយើងម្ដងជាពីរដងនោះទេ។
២. ក្បត់
បើអ្នកឃើញនឹងភ្នែក ឮផ្ទាល់ត្រចៀកហើយនោះ អ្នកគួរតែត្រៀមចិត្តក្នុងការដើរចេញឲ្យហើយទៅ ព្រោះមិនយូរទេគេនឹងនិយាយពាក្យនោះមកកាន់អ្នក ដូច្នេះគួរតែចាកចេញមុនគេនិយាយពាក្យនោះ។
៣. ភាពអាត្មានិយមចូលខ្លួន
អាចនិយាយបានថាគេលែងខ្វល់ពីរឿងអីទាំងអស់ គេចាប់ផ្ដើមគិតតែពីខ្លួនគេ គេធ្វើអីក៏បានឲ្យតែគេសប្បាយចិត្ត។ គេលែងបារម្ភទោះរឿងនោះប៉ះពាល់ដល់ចិត្តអ្នកក៏ដោយ ហើយរឹតតែមិនចង់ដោះស្រាយ ឬនិយាយអីទាំងអស់។
៤. ភាពស្ងប់ស្ងាត់កើតឡើង
ស្រឡាញ់គ្នាបានក្លាយជាពាក្យសម្ដីដែលគ្មានឃើញសកម្មភាព។ គេចាប់ផ្ដើមមានភាពស្ងប់ស្ងាត់ជាមួយអ្នក ហើយគម្លាតរវាងអ្នក និងគេ ក៏កាន់តែឆ្ងាយទៅៗទោះពេលខ្លះអ្នកប្រឹងនិយាយតែឯងក៏គ្មានបានការដែរ។
៥. មិនដែលនិយាយពីអនាគត
គេមិនដែលគិតពីរឿងអនាគត ហើយក៏មិនដែលត្រៀមខ្លួនសាងគ្រួសារជាមួយអ្នកដែរ គេប្រហែលកំពុងតែចាំថ្ងៃបែកគ្នាមកដល់តែប៉ុណ្ណោះ។
៦. ឈ្លោះគ្នាច្រើនជាងត្រូវគ្នា
ស្រឡាញ់គ្នាបើឈ្លោះគ្នាច្រើនវាមិនមែនជារឿងល្អនោះទេ គួរតែគិតថាយកស្នេហាមកដើម្បីភាពរីករាយ មិនមែនយកមកកើតទុក្ខដេកយំរាល់យប់ឡើយ៕
ចុចអាន៖បើឃើញគាត់ប្រែប្រួលបែបនេះ មានន័យថាគាត់កំពុងមាននារីម្នាក់ទៀតហើយ