៥វិធីមានប្រសិទ្ធភាព លែងញៀនបារីជារៀងរហូត

  • 2019-11-07 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​អ្នក​មិន​ចង់​កើត​មហារីក​សួត​​ទេ ​គួរ​តែ​បញ្ឈប់​ការ​ជក់​បារី ។ ​​តាម​ពិត គន្លឹះ​សម្រាប់​កាត់​បន្ថយ​ការ​ជក់​បារី​​គឺ​មាន ​ថែម​ទាំង​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង។ ​តាម​រយៈ​ការ​​ចែក​រំ​លែក​ពី​លោក​វេជ្ជបណ្ឌិត Theerayut Rungniran ​មក​ពី​មន្ទីរ​ពេទ្យ Chulalongkorn ​ប្រទេស​ថៃ ​បាន​ផ្ដល់​​​វិធី​បញ្ឈប់​ការ​ជក់​បារី​ដែល​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់ ​និង​​វិធី​នេះ​មាន​​ប្រសិទ្ធភាព​ទៀត​ផង។

រូបតំណាង

**១. ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង**

សួរ​ខ្លួន​ឯង​ថា ​តើ​ការ​បន្ត​ជក់​បារី​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អាយុ​ជីវិត​អ្នក​? ​តើ​វា​ល្អ​សម្រាប់​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ឬ​អត់? ​

​បន្ទាប់​មក​គណនា​លុយ​ដែល​ទិញ​បារី​ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ ​តើ​ចំនួន​ប៉ុន្មាន? ​ហើយ​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ទៀត​ថា ​​បើ​ឈប់​ជក់​បារី​ ​ហើយ​យក​លុយ​នេះ​​ទៅ​បង់​ថ្លៃ​សាលា​ឲ្យ​កូន​វិញ​​ម៉េច​ដែរ? ​ពេល​ឈប់​ជក់ ​តើ​រាង​កាយ​អ្នក​នឹង​រឹង​មាំ​ជាង​នេះ​មែន​​ទេ ​មិន​សូវ​ហត់ ​ហើយ​ស្បែក​ស្អាត​ជាង​​មុន​មែន​​ទេ? ​ម្ល៉ោះ​ហើយ​ កុំ​ភ្លេច​សរសេរ​​ទាំង​អស់​នេះ​ក្នុង​​ក្រដាស​មួយ រួច​បិទ​ចម្លើយ​ទាំង​នេះ​នៅ​​ទី​តាំង​ណា​​ដែល​អ្នក​ចេញ​ចូល​ញឹក​ញាប់​ជាង​គេ ដើម្បី​ដាស់​តឿន​ក៏​ដូច​ជា​ជំ​រុញ​ចិត្ត​ខ្លួន​ឯង​​កុំ​ឲ្យ​ជក់​បារី​។

រូបតំណាង

២. ​កំណត់​ថ្ងៃ​ច្បាស់​លាស់​​ដើម្បី​ចាប់​ផ្ដើម

​​ជ្រើស​រើស​ថ្ងៃ​ណា​មួយ​ដែល​មាន​អត្ថន័យ​បំ​ផុត​​សម្រាប់​អ្នក ដូច​ជា​ថ្ងៃ​កំណើត​របស់​អ្នក ​ថ្ងៃ​កំណើត​មិត្ត​ស្រី ​ឬ​ថ្ងៃ​កំណើត​ឪពុក​ម្ដាយ​របស់​អ្នក​ជា​ដើម។ សូម្បី​ថ្ងៃ​រៀប​ការ​របស់​អ្នក​ ​ឬ​​បុណ្យ​ជាតិ​ណា​ដែល​អ្នក​គិត​ថា​សំខាន់​ចំពោះ​អ្នក​ក៏​បាន ​ហើយ​កំណត់​ថ្ងៃ​នោះ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ការ​ឈប់​ជក់​បារី។

៣. ​ចាប់​ផ្ដើម​ទម្លាប់​ឈប់​​ជក់​បារី​​ម្ដង​បន្តិច​ៗ

កាត់​បន្ថយ​ម្ដង​បន្តិច​ៗ ពី​ទម្លាប់​ធ្លាប់​ជក់​៥​ដើម​ក្នុង​មួយ​ថ្ងៃ​ មក​ជា​ ៤​ដើម​ក្នុង​មួយ​ថ្ងៃ ​បន្ទាប់​មក​ ៣ ដើម រហូត​ដល់​អស់​តែ​ម្ដង។ ​សម្រាប់​អ្នក​ញៀន​បារី​ហើយ ​ឲ្យ​ផ្ដាច់​ភ្លាម​ៗ​តែ​ម្ដង​មិន​ងាយ​ស្រួល​ឡើយ ​ដូច្នេះ​​ត្រូវ​ព្យាយាម​កាត់​បន្តិច​ម្ដង​ៗ​។

រូបតំណាង

៤. ​បើ​ជក់​មួយ​ថ្ងៃ​១០​ដើម ​ឬ​លើស​ពី​នេះ ​ត្រូវ​ប្រើ​ថ្នាំ

ថ្មី​ៗ​នេះ ​បើ​តាម​ការ​អះ​អាង​ពី​ក្រុម​វេជ្ជបណ្ឌិត​មាន​ប្រភេទ​ថ្នាំ​​​ដែល​មាន​ប្រសិទ្ធភាព​​បញ្ឈប់​ការ​ជក់​បារី​ដូច​ជា ​ Varenicline, Bupropion ​និង nicotine ​ជា​ដើម។ ​វា​ជា​ជម្រើស​ងាយ​ស្រួល​សម្រាប់​អ្នក​ញៀន​បារី​ជោគ​ជាំ​ដែល​គួរ​តែ​ប្រើ​តាម​ការ​ណែ​នាំ​នេះ​។

រូបតំណាង

៥. ចៀស​វាង​ជួប​មនុស្ស​ដែល​ចូល​ចិត្ត​ជក់​បារី

​អ្នក​អាច​បាញ់​ស្រ្ពាយ​លើ​បារី ​ដើម្បី​ឲ្យ​វា​ហើរ​ក្លិន​និង​ស្រាល​ជាង​មុន។​ រឹត​តែ​មិន​ត្រូវ​ទៅ​ជួប​មិត្ត​ភក្កិ​ដែល​តែង​តែ​បបួល​អ្នក​ជក់​បារី ​ឬ​ក្រុម​អ្នក​ជក់​បារី​ជា​ដើម ព្រម​ទាំង​កម្មវិធី​ជួប​ជុំ​ពេល​យប់​ណា​ដែល​មាន​​ឱកាស​សម្រាប់​ជក់​បារី៕

​ចុចអាន៖ ​ ញ៉ាំ​ពង​ទា​កូន​​ប៉ូវ​សុខភាព តែ​បើ​​ហ៊ាន​ញ៉ាំ​ខុស​ក្បួន​ ២ចំណុច​ នឹង​គ្រោះថ្នាក់​ដល់​សុខភាព​វិញ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម