មានដែលឆ្ងល់អត់ នៅសុខៗមិនអី តែខ្លះឲ្យតែដើរលេងជាមួយសង្សារមកវិញ គឺដឹងតែឈ្លោះគ្នា
- 2019-11-07 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដែលឆ្ងល់អត់ នៅសុខៗមិនអី តែខ្លះឲ្យតែដើរលេងជាមួយសង្សារមកវិញ គឺដឹងតែឈ្លោះគ្នា
មនុស្សជាច្រើនស្មានថា ដើរលេងទេសចរណ៍ជាមួយគ្នានឹងកាន់តែជួយឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែម តែផ្ទុយមកវិញគូស្នេហ៍ខ្លះក្រោយពេលដើរលេងទេសចរណ៍ជាមួយគ្នាមកវិញ គឺបែកគ្នាតែម្ដងក៏មាន។ ដើរលេងទេសចរណ៍នឹងគ្នា នឹងធ្លាយចេញទម្លាប់អាក្រក់ដែលមិនធ្លាប់ដឹងពីមុនមក។
គ្រប់គូស្នេហ៍ទាំងអស់នៅពេលស្រលាញ់គ្នា តែងតែចង់ធ្វើរឿងល្អបំផុតសម្រាប់គេ និងបង្កើតអនុស្សាវរីយ៍ជាច្រើនជាដើម។ ដោយនៅក្នុងនោះ មិនអាចខ្វះឡើយ ការដើរលេងទេសចរណ៍ជាមួយគ្នា។ យ៉ាងណាក្ដី នៅពេលណាត់ជួបធម្មតា និងដើរលេងទេសចរណ៍គឺខុសគ្នាទាំងស្រុង។ នៅពេលណាត់ជួប ដោយសារតែមានពេលខ្លី យើងតែងតែអាចរៀបចំ ក៏ដូចជាធ្វើខ្លួនឲ្យបានល្អបំផុតនៅចំពោះមុខដៃគូ។ ប៉ុន្តែនៅពេលដើរទេសចរណ៍ ដោយសារតែមានរយៈពេលវែង ដូចនេះពេលខ្លះ ធ្វើឲ្យចរិតពិតរបស់យើងត្រូវបានបង្ហាញចេញ។
នៅពេលដើរទេសចរណ៍ យើងនឹងមានពេលនៅជាមួយគ្នាជាប់ ដែលអាចបណ្ដាលឲ្យមានបញ្ហាជាច្រើនកើតឡើង ដូចជាចំណង់ចំណូលចិត្តមិនដូចគ្នា ញ៉ាំអាហារមិនត្រូវគ្នា ឃើញគ្នាយូរពេកក៏ធុញជាដើម។ នៅពេលនេះ គ្រប់ចំណុចល្អទាំងអស់ត្រូវបានបិទបាំង និងធ្លាយចេញមកតែចំណុចអាក្រក់ដែលយើងមិនដឹងពីមុនមក។
គេតែងថា ដើរទេសចរណ៍ជាមួយសង្សារ នឹងបង្កើតឲ្យមានការភ្ញាក់ផ្អើលជាច្រើនគឺពិតជាមិនខុសឡើយ ដ្បិតមានគូស្នេហ៍ជាច្រើន កំឡុងពេលដើរលេងនេះគឺឈ្លោះគ្នាមិនតិចឡើយ ដោយមានអ្នកខ្លះ ពេលត្រលប់មកវិញ បែកគ្នាតែម្ដងក៏មាន។
ដូចនេះប្រសិនជាចង់ដឹងចរិតពិតរបស់សង្សារ ថាជាយ៉ាងណានោះ អាចចំណាយពេលដើរលេងទេសចរណ៍ជាមួយគ្នាបាន ព្រោះធាតុពិតរបស់ភាគីទាំងសងខាងសុទ្ធតែត្រូវបានបង្ហាញចេញមកយ៉ាងច្បាស់៕
ចុចអាន៖ មើលដឹងតំណែងអ្នកក្នុងបេះដូងគេនៅលេខរៀងណា ពេលកំពុងជួបទំនាក់ទំនងមិនច្បាស់លាស់