មើលដឹងតំណែងអ្នកក្នុងបេះដូងគេនៅលេខរៀងណា ពេលកំពុងជួបទំនាក់ទំនងមិនច្បាស់លាស់

  • 2019-10-30 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​ភាព​ជា​យុវវ័យ​នេះ ​​​អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់​ទំនាក់​ទំនង​មិន​ច្បាស់​លាស់​ដែរ។ ​នៅ​ពេល​អ្នក​​ជួប​មនុស្ស​យល់​ចិត្ត​គ្នា ហើយ​ជា​មិត្ត​នឹង​គ្នា​ តែ​បែរ​ជា​មិន​មែន​ស្នេហា អ្នក​ច្បាស់​ជា​ឈឺ​ក្បាល​ជា​មិន​ខាន។ ពេល​ខ្លះ ​អ្នក​ក៏​ចង់​ដឹង​ថា ​តើ​រវាង​អ្នក​និង​គេ ​ត្រូវ​ជា​អ្វី​នឹង​គ្នា​ ជា​មិត្ត ​ឬ​សង្សា​។ ​ខាង​ក្រោម​នេះ ​ ​អាច​ប្រាប់​ពី​​​តំណែង​​របស់​អ្នក​ក្នុង​ទំនាក់​ទំនង​នេះ ​ដែល​អ្នក​ឆ្ងល់​ជា​យូរ​មក​ហើយ។​​​​​​

រូបតំណាង

**១. ​មិត្ត​ជិត​ស្និទ្ធ**

បើ​អ្នក​ទាំង​ពីរ​មាន​អាយុ​ស្របាល​គ្នា ​ហើយ​​អារម្មណ៍​វិញ​​អាច​បើក​ចិត្ត​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ថ្ងៃ ​នោះ​គឺ​អ្នក​​ទាំង​​ពីរ​ជា​ "​មិត្ត​ជិត​ស្និទ្ធ​"​ នឹង​គ្នា​ហើយ។ ​​អ្នក​ទាំង​ពីរ​តែង​ចែក​រំលែក​រឿង​ពិបាក​ចិត្ត​ ​រឿង​ដែល​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ផ្សេង ​តែ​ចំពោះ​មនុស្ស​ម្នាក់​នេះ​វិញ ​អ្នក​ហ៊ាន​បើក​ចំហ​ចិត្ត​និយាយ​ដោយ​គ្មាន​លាក់​លៀម។ ប៉ុន្តែ​សម្រាប់​អ្នក​វិញ​ដឹង​​​ត្រឹម​ថា មិត្ត​ម្នាក់​នេះ​ពិសេស​​មិន​មែន​ធម្មតា​ដូច​អ្នក​ដទៃ​ឡើយ។

រូបតំណាង

​២. Sis & Bro

​ចម្លើយ​សម្រាប់​អ្នក​ទាំង​ពីរ​គឺ​​ដោយសារ​រវាង​អ្នក​មាន​គម្លាត​អាយុ​ខុស​គ្នា ​ម្នាក់​បង ​ម្នាក់​ប្អូន ​ហើយ​មាន​​សារសំខាន់​ចំពោះ​គ្នា​មិន​អាច​ខ្វះ​បាន។ ​ ដូច្នេះ​ប្រើ​​ពាក្យ​ថា ​ Sis & Bro ​គឺ​ស័ក្ដិសម​សម្រាប់​ទំនាក់ទំនង​រវាង​អ្នក​និង​គាត់ ​ដែល​តែង​បង្ហាញ​អារម្មណ៍​ល្អ​ដាក់​គ្នា ​ប្រៀប​ដូច​បង​ប្រុស​និង​ប្អូន​ស្រី ​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

រូបតំណាង

​៣. ​លើស​​ពី​មិត្ត​ភក្កិ ​តែ​មិន​មែន​សង្សា

ទំនាក់​​ទំនង​នេះ​មាន​ភាព​ស្មុគស្មាញ​ជាង​​ចំណង​ណា​ៗ​ទាំង​អស់ ​មើល​ទៅ​មិន​ច្បាស់​លាស់ ពិបាក​យល់​ ដូច​គូ​ស្នេហ៍​លាក់​លៀម​។ ​​ម្ខាង​ទៀត​ធ្វើ​គ្រប់​យ៉ាង​ដូច​មនុស្ស​ស្រលាញ់​គ្នា ​​ប៉ុន្តែ​ជំនួស​មក​វិញ ឋានៈ​ក្នុង​បេះ​ដូង​ គឺ​ស្ថិត​ក្នុង លើស​ពី​មិត្ត​ភក្កិ ​តែ​​មិន​មែន​ជា​​ស្នេហា។ ម្យ៉ាង​ទៀត ​ក៏​ជា​មនុស្ស​ដែល​តែង​ជជែក​គ្នា​ ​មាន​រឿង​អ្វី​ក៏​ប្រាប់​គ្នា​ដោយ​មិន​អល់​អែក​ ​​ផ្តល់​ភាព​សំខាន់​ឲ្យ​គ្នា​​ទៅ​វិញ​ទៅ​មក។ ​យ៉ាង​ណា​ក៏​ដោយ ​សរុប​ជា​រួម ​ទំនាក់​ទំនង​ប្រភេទ​នេះ​ បាន​ត្រឹម​លើ​ស​ពី​មិត្ត ​តែ​មិន​មែន​សង្សា។

រូបតំណាង

៤. ​អ្នក​ពិភាក្សា

​ទំនាក់​ទំនង​ដ៏​ពេញ​និយម​មួយ​ទៀត ដែល​មនុស្ស​​ជា​ច្រើន​ប្រហែល​ធ្លាប់​ឆ្លង​​កាត់​យ៉ាង​ហោច​ម្ដង​​នោះ​​​គឺ​តំណែង ​"​អ្នក​ពិភាក្សា​"។ ​​ឋានៈ​នេះ​ ​ជា​ជំហាន​មួយ​ ​ដែល​ឆ្ពោះ​ទៅ​រក​ឋានៈ​ជា​សង្សា។ ​ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ​ពាក់​កណ្ដាល​នៃ​ជំហាន​នេះ​គឺ​បាន​ត្រឹម​​​​តំណែង ​​អ្នក​ពិ​ភាក្សា ​ប៉ុណ្ណោះ។ ​​មិន​អាច​​ប្រូម៉ូត​ខ្លួន​ឯង​​ឲ្យ​លើស​ពី​នេះ ​ដែល​​​គេ​​ម្ខាង​ទៀត​ក៏​មិន​​ដែល​បង្ហើប​ថា ​ស្រលាញ់ ​។

រូបតំណាង

ចុះ​អ្នក​វិញ ​ស្ថិត​ក្នុង​ទំនាក់​ទំនង​មួយ​ណា? ​​​​​​កុំ​អាល​បាក់​ទឹក​ចិត្ត​អី ​ថ្វី​ដ្បិត​ទំនាក់​ទំនង​ខាង​លើ​សុទ្ធ​តែ​​មិន​មែន​​ជា​តំណែង​ សង្សា ​តែ​យ៉ាង​ហោច​អ្នក​មាន​ឋានៈ​ជា​មិត្ត​​​ដែល​ជិត​ស្និទ្ធ​នឹង​​​គេ​ខ្លាំង​បំផុត ។ ​​នេះ​ក៏​អាច​ជា​កា​ដូ​មួយ​សម្រាប់​អ្នក ​ដែល​មាន​មិត្ត​យល់​ចិត្ត​ម្នាក់ ​ដែល​មិន​មែន​អ្នក​ណា​ក៏​អាច​ទទួល​បាន​បែប​នេះ​ឡើយ។ ​​​​សង្ឃឹម​ថា ​ឆាប់​ៗ​នេះ​អ្នក​នឹង​រក​បាន​ទំនាក់​ទំនង​ច្បាស់​លាស់ ​ហើយ​មាន​តំណែង​ជា ​សង្សា ​។​​​

ចុចអាន៖ ​ មនុស្សប្រុសបើចង់បានស្នេហា សូមកុំប្រើល្បិចបែបនេះអីព្រោះសាហាវណាស់ចំពោះមនុស្សស្រី

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម